សារព័ត៌មានចាប់ដៃស្ថាប័នផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយដែលចាប់បដិសន្ធិឡើងស្របពេលដែលការរីកចម្រើនវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាដ៏សម្បូរបែបទាំងផ្នែកបោះពុម្ភផ្សាយនិងប្រព័ន្ធអេឡិចត្រូនិច។ ចក្ខុវិស័យធំតែមួយគត់ដែលសារព័ត៌មានចាប់ដៃកំពុងតែបំពេញបេសកកម្មលើវិជ្ជាជីវៈប្រចាំថ្ងែនឹងមិនប្រកាន់និន្នាការនយោបាយណានោះឡើយហើយសព្វថ្ងែយើងចាប់ផ្តើមមានវត្តមានចូលរួមពង្រឹងការផ្សព្វផ្សាយទៅកាន់គ្រប់ស្រទាប់មហាជនទូទៅនិងលើសពីនេះមានបេសកកម្មក្នុងការអភិវឌ្ឍន៍វិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
សារព័ត៌មានចាប់ដៃ ដែលកំពុងតែស្ថិតក្នុងដៃអ្នកអានមានទស្សនៈវិស័យដល់ការសាមគ្គីភាពនិងភាតរភាពពីគ្រប់និន្នាការដោយមិនប្រកាន់ពូជសាសន៏ឬព័ណ៏សម្បូរអ្វីបើស្ថិតក្នុងកាលៈទេសបង្ហូរឈាមគ្នាតែដើម្បីជាតិមានតុភូមិ និង ដើរតាមមាគ៌ាសន្តិភាព ដែល ចាប់ផ្តើមពីការស្វាគមន៍ដោយទម្លាក់ចោលនូវគំនុំសងសឹកគ្នាស្វែងរកផ្លូវកណ្តាលបង្កើតវប្បធម៌សន្ទនាគ្នារកដំណោះស្រាយបញ្ហាជាតិធំៗ ដែលកើតមានឡើងចំពោះមុខ។
ពាក្យថា«ចាប់ដៃ»មានន័យទូលំទូលាយនិងស៊ីជម្រៅដែលប្រទេសនៅលើពិភពលោកធ្លាប់យកមកអនុវត្តគ្រប់កាលទេសៈសម្រាប់ដោះស្រាយបញ្ហាជម្លោះជាតិសាស និង ការបង្រូបបង្រួមជាតិដោយប្រើ ឥរិយាបថទន់ភ្លន់ទោះប្រឈមមុខការបង្ហូរឈាមគ្នា តែដំណោះស្រាយធំគឺផ្តើមចេញពីវប្បធម៌«ចាប់ដៃ»ដើម្បីរកច្រកស្រាយកំហឹងប្តូរយកសន្តិភាពដាក់ខ្លួននាំមកនូវដំណោះស្រាយរួចផុតពីការសងសឹកគ្នានិងការចងកំហឹងជាតិសាសជាដើម។
នៅក្នុងបេសកកម្មរបស់ខ្លួនសារព័ត៌មានចាប់ដៃ នឹង លើកយករបរគំហើញថ្មី និង បញ្ហាអវិជ្ជមានក្នុងសង្គមកម្ពុជាមកលាតត្រដាងដល់មតិមហាជន ទាំងរឿងរ៉ាវសង្គម នយោបាយសេដ្ឋកិច្ច វប្បធម៌ និងរឿងរ៉ាវជាច្រើនដែលកើតមានហើយជាសេចក្តីត្រូវការនិងការតាមដានមិត្តអ្នកអាចពីគ្រប់មជ្ឍដ្ឋាន។
ចក្ខុវិស័យនិងគោលបំណងចម្បងរបស់យើងនៅពេលនេះថ្វីបើឈ្មោះស្ថាប័នសារព័ត៌មាន«ចាប់ដៃ»ជាឈ្មោះសាមញ្ញក៏ពិតមែនប៉ុន្តែក្នុងកាលទេសៈកម្ពុជាបច្ចុប្បន្ននេះថ្វីបើអ្នកនយោបាយខ្មែរកំពុងពាក់មុខយក្សដាក់គ្នានិងប្រើនយោបាយចងកំហឹងសងសឹកគ្នាតាមរយះវប្បធម៌លាបព័ណតែតួនាទីយើងជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចង់ឃើញអ្នកនយោបាយប្រើវប្បធម៌សន្ទនាគ្នាស្វែងរកដំណោះស្រាយនិងទទួលផលទាំងសងខាងក្នុងស្មារតីឯកភាពជាតិធំ។
អតីតកាលដែលកម្ពុជាធ្លាប់ឆ្លងផុតដែលសព្វថ្ងែពុំទាន់រំងាប់កំហឹងនៅឡើយហើយបានបន្សល់ទុកចារ្យជាប្រវត្តិសាស្រ្ត។សង្រ្គាមរាំរៃការសងសឹកគ្នាភាពមិនទុកចិត្តគ្នាបានដុតឲ្យភ្លើង
កំហឹងឆាបឆេះឡើងធ្វើឲ្យខ្មែរធ្លាប់តែខ្ចីបុលអង្ករច្រកឆ្នាំក្នុងភូមិផងរបងជាមួយបែរជាក្លាយជាសត្រូវហុតឈាមរហូតដើម្បីតែអំណាចបុណ្យសក្តិចង់ធ្វើជាលោកធំទើបហានពឹងបរទេសមកជួយដោះស្រាយជួសខ្លួមទៅវិញ។
តើឯណាទៅវប្បធម៌សន្ទនាគ្នាដែលគ្រប់ជាតិសាសទំាងអស់លើពិភពលោកតែងប្រើវប្បធម៌«ចាប់ដៃ»ឬហៅន័យសាមញ្ញថាវប្បធម៌សន្ទនាគ្នាដើម្បីឈានរកដំណោះស្រាយជាតិធំៗ។កម្ពុជាធ្លាប់ស្វែងរកសន្តិភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងែ២៣តុលាឆ្នាំ១៩៩១ដែល៤ភាគីធ្លាប់តែបង្ហូរឈាមគ្នារួចវិលទៅរកតុចចារក្នុងក្របខណ្ខខ្មែរនិងខ្មែរ។
ទីបំផុតស្មារតីនៃកិច្ចព្រមព្រៀងនោះបានផុសឡើងធ្វើឲ្យភាគីទាំងនោះមានសម្តេចនរោត្តមសីហនុព្រះបរមរតនៈកោដ្ឋ សម្តេចហ៊ុន សែន ភាគីខ្មែរក្រហម និងតំណាងសម្តេចសឺន សានជាដើម។ ដូច្នោះរាល់ជម្លោះ វិវាទផ្ទៃក្នុងចាប់ពីគ្រួសារសហគមន៏បក្សនយោបាយ រហូតដល់ប្រទេសជាតិគឺគ្មានឡើយដែលមិនអាចរកដំណោះស្រាយបាននោះសំខាន់ទាមទារទាំងអស់គ្នាបង្កើតវប្បធម៌«ចាប់ដៃគ្នា»ស្វែងរកគន្លឹះដើម្បីដោះស្រាយប្រសើរជាងយកធម៌ហឹង្សារដាក់ខ្លួនជំនួសវិញ៕