0

លោក​ប្រាក់​ប៉ូលី​ប្រធាន​ការិ​យាល័យ​សុរិយោ​ដី​ក្រុង​ប៉ោយ​ប៉ែត​និង​អាជ្ញា​ធរ​ក្រុង​ប៉ោយ​ប៉ែត​ឃុប​ឃិត​ជា​មួយ​មន្ត្រី​ជំនាញ​លក់​ផ្លូវ​ឲ្យ​ឈ្មួញ​?​

ប៉ោយប៉ែត៖​ផ្លូវ​ដែល​ពលរដ្ឋ​បាន​អះ​អាង​ថា​លក់​នោះ​ចំណុច​ពី​ផ្សារ​រ៉ា​ចាស់​ក្បែរ​ភូមិ​អង្គការ​គ្រួសារ​ថ្មី​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​១​សង្កាត់​និង​ ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មានជ័យ​ ។​ភាព​ស្មុក​​ស្មាញ​មួយ​​ចំនួន​នៅ​​ក្រុង​ប៉ោយ​​ប៉ែត​បាន​កើ​ត​មាន​ជា​​បន្ត​បន្ទាប់​​ដោយ​សា​រ​ពួក​មន្ត្រី​​មុខ​លុយ​​ឃុប​ឃិត​គ្នា​​ជា​លក្ខណៈ​​ប្រព​ន្ធ័​យក​​ផ្លូវ​សា​ធារណៈ​រប​ស់​រដ្ឋ​ទៅ​លក់​ឲ្យ​ពួក​ឈ្មួញ​ដើម្បី​ធើ្វ​អាជីវ កម្ម​។​

ប្រភ​ព​ពី​អតិត​មន្ត្រី​សុរិយោដី​ស្រុក​អូរ​ជ្រៅ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ពាក់​ពន្ធ័​និង​ករណី​ខាង​លើ​ថា​ផ្លូវ​ចំណុច​អង្គ​ការ​គ្រួសារ​ថ្មី​​ក្រុង​ប៉ោយ​​ប៉ែត​​យោង​ បើ​តាម​​ប្លង់​មេ​ដែល​មាន​ទទឹង​ទំហំ​២០​ម៉ែត្រ​​ហើយ​ផ្លូវ​ខាង​លើ​​ត្រូវ​បាន​គេ​រំលោភ​យក​ជា​បន្ត​បន្ទាប់​បច្ចុប្បន្ន​ធើ្វ​ជា​​លំ​នៅ​ដ្ឋាន​ជួល​អ​ស់​ហើយ​។​ ជា​ការ​ពិត​ណា​ស់​កំឡុង​ពេល​ថ្មីៗ​នេះ​ដី​​នៅ​ចំណុច​ផ្លូវ​ខាង​លើ​មាន​តម្លៃ​កប់​​ពពក​បញ្ហា​នេះ​បាន​ជា​ត្រូវ​ក្រុម​ឈ្មួ​ញ​មាន​ឳកាស​លួច​សហការ​ជា​​មួយ​មន្ត្រី​មូល​ដ្ឋាន​ដែល​បាន​ឃុប​ឃិត​ជា​មួយ​គ្នាក៏ធើ្វអាជី​វកម្មកេងចំណេញលើសម្បត្តិសាធា​រណរបស់រដ្ឋបង្កឲ្យបា​ត់បង់ផ​លប្រ​យោជន៏រួមយ៉ាងច្រើន ។

ជាក់ស្តែងម្ចាស់សំណង់អាងទឹកដែលបានអភិវឌ្ឍន៏ប៉ះចំដីផ្លូវខាងលើធ្លាប់បានឲ្យដឹងថាកាលពីកន្លងទៅពួកគាត់ពិតជាធើ្វអាងហែលទឹក​មែន​​ទំហំបណ្តោយ៤០ម៉ែត្រនិងទទឹង១៥ម៉ែត្រអាងនោះបានប៉ះពាល់ដីចំណីផ្លូវចំនួនតែ០២ម៉ែត្រ។ ប្រភពបានបន្តទៀតថា​ដីដែល​លោកធើ្វ​អាងទឹកនោះគឺបានទិញតពីប្រជាពលរដ្ឋដែលរស់នៅលើដីផ្លូវម្ចាស់ សំណង់ដដែលបានបញ្ជាក់ថាការ ធើ្វអាងទឹកនេះបានដោយ ប្រើរូបនម្តខ្ចីដីរដ្ឋបណ្តោះអាសន្នលោកថា៖ពេលណារដ្ឋត្រូវការគឺកាត់ដីនោះប្រគល់ឲ្យទៅរដ្ឋវិញនេះជាការលើកឡើងរបស់ម្ចាស់សំណង់ខាងលើ។បើទោះជាបែបនេះក្តីពលរដ្ឋជុំវិញផ្លូវដើមពុទ្រាបានចោទអាជ្ញាធរថាឃុបឃិតជាមួយមន្ត្រីជំនាញប្រើរូបមន្តបណ្តោះអាសន្នដើម្បីបន្លំភ្នែកពួកគាត់តែប៉ុណ្ណោះ។

ជាការពិតណាស់ប្រជាពលរដ្ឋមួយ ចំនួនធំនៅក្រុងប៉ោយប៉ែតបានអស់ ជំនឿលើមន្ត្រីអាជ្ញាធរក្រុងជា ពិសេសប្រធាន ការិយាល័យសុរិយោ ដីតែម្តងព្រោះម​ន្ត្រីទាំងនេះមិនគិតគួរពីផលប្រយោជន៏រួមនោះទេ។ប្រជាពលរដ្ឋបានលើកឡើងទៀតថាសូម្បីតែដីផ្លូវ​សាធារណៈក៏សា​លាក្រុងអនុញាតិ​ឲ្យក្រុមហ៊ុនធើ្វអាងទឹក និងសង់លំនៅដ្ឋានធើ្វបន្ទប់ជួលបិទផ្លូវជិត មិនឲ្យពលរដ្ឋធើ្វចររាចរ ទៅមកបាន។ ជាការកត់សម្គាល់​ក្រៅតែពីដីចំ​ណុច​ផ្លូវដើម ​ពុទ្រានោះអាជ្ញាធរបាន​ឃុបឃិត គ្នាជាមួយមន្ត្រី​យោធាម្នាក់ ចំណុះឲ្យការិ​យាល័យ​ទំនា​ក់ទំន​ង ព្រំដែ​នកម្ពុជាថៃបាន​ចាក់ដីរំលោភ​យ​កអូរផ្លូវទឹកនៅចំណុចភូមិអូរជ្រៅខាងក្រោយអាហារដ្ឋានអង្គរជាយដែនរបស់លោកទៀចាងកាលពីថ្មីៗនេះផងដែរ ។

​លោកអភិបាលក្រុងប៉ោយប៉ែតង៉ោម៉េងជ្រួនដែលគេឯងដាក់ងារថាជាឈ្មួញដីនោះលោកធ្លាប់ប្រាប់ថារឿងគេ​ធើ្វអាងទឹក​នៅក្បែរអ​ង្គកា​រ​គ្រួសារថ្មីនោះសាលាក្រុងពិតជាមិន​បានដឹងទេលោកបន្តទៀតថារឿងនេះប្រហែលជាម្ចាស់សំណង់គេមិនទាន់​បានសុំច្បាប់​ទេដឹងឬ​ថាលិ​ខិត​នោះពុំទាន់ធ្លាក់លើដៃលោក  ។

320-222x140

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com