0

មេ​​គយ​ច្រ​ក​បាវិត​លោ​ក​យ៉ឹង​​សំអន​​ប្រព្រឹត្ត​​អំពើ​​ពុក​រ​លួយ​​និង​ប្រើ​អំ​ណាច​​ប្រមូល​​ផល​ប្រ​​យោជ​ន៍​ធ្វើ​មាន​​ធ្វើ​បា​ន​​ស្រេច​​តែ​​អំ​ពើ​ចិត្ត​​​ធ្វើ​ឲ្យ​​រដ្ឋ​ខាត​​បង់​ចំណូ​ល​ពន្ធ​​យ៉ាង​ច្រើន​

លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏ត្រូវ​ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក យ៉ឹ​ង សំអន ជាបន្ទាន់​ផងដែរ ដើម្បី​កុំ​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​តទៅទៀត​។ប្រភព​ពត៏មានបានឲដឹង​ថា ក្នុងនាម​ជា​ប្រធាន​ស្នាក់ការ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​បាវិត​លោក យ៉ឹ​ង សំអន មិនបាន​រឹតបន្តឹង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ដោយបាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​តាម​រថយន្ត​ធំៗ​ស្រេច​តែ​អំពើ​ចិត្ត ថែមទាំង​មានការ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ទៀតផង​។ ជួនកាល​ឈ្មួញ​ខិលខូច​នាំ​ទំនិញ​ពី​ប្រទេស​យួន​ចូល​ស្រុក​ខ្មែរ ប៉ុន្តែ​លោក យ៉ឹ​ង សំអន អះអាងថា​ឈ្មួញ​នាំ​ទំនិញ​ចេញពី​ផ្សារ​អន្តរជាតិ​តាម​តំបន់​ព្រំដែន​តែប៉ុណ្ណោះ​។ ជាងនេះទៅទៀត​ឈ្មួញ​មួយចំនួន​បាន​ដឹកជញ្ជូន​ទំនិញគេចពន្ធ​តាម​រថយន្តក្រុង​ដឹក​ភ្ញៀវទេសចរ ហើយ​លោក យ៉ឹ​ង សំអន មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ បែរជា​បណ្តោយ​ឲ្យ​បទល្មើស​កើត​ទ្បើង​តាម​អំពើ​ចិត្ត​។

មន្ត្រី​គយ​ ប្រចាំ​ស្នាក់ការ​គយ​ច្រក​អន្តរជាតិ​បាវិត បាន​អំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ចាត់វិធានការ​លើ​លោក យ៉ឹ​ង សំអន ប្រធាន​ស្នាក់ការ​គយ​ច្រក​អន្តរជាតិ​បាវិត​ជាបន្ទាន់​។ ដោយហេតុថា​មេ​គយ​ច្រក​អន្តរជាតិ​បាវិត​រូបនេះ​ប្រើប្រាស់​អំណាច​ប្រមូល​ផលប្រយោជន៍​ធ្វើ​មាន​ធ្វើបាន​ស្រេច​តែ​អំពើ​ចិត្ត​ដូចជា​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់​និង​ទំនិញគេចពន្ធ​បណ្តាល​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

​កន្លងមក​លោក យ៉ឹ​ង សំអន ធ្លាប់​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​មក​ស្តុក​នៅក្បែរ​ស្នាក់ការ​គយ​ច្រក​អន្តរជាតិ​បាវិត ដូចជា​ស្រា​ថ្លៃៗ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ករណី​លោក យ៉ឹ​ង សំអន បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ស្រា​ថ្លៃៗ និង​ទំនិញគេចពន្ធ​មក​ស្តុក​ទុក​ក្បែរ​ស្នាក់ការ​គយ​ច្រក​អន្តរជាតិ​បាវិត​នោះ ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​គយ​ខេត្តស្វាយរៀង និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធ្វើការ​បង្ក្រាប ហើយ​តម្រូវ​ឲ្យ​ម្ចាស់​ទំនិញ​បង់ពន្ធ​រាប់សែន​ដុល្លារ​អាមេរិក​។ ​លោក យ៉ឹ​ង សំអន ដែល​កាន់តំណែង​ជា​ប្រធាន​ស្នាក់ការ​គយ​ច្រក​បាវិតកំពុងប្រព្រឹត្ត​អំពើពុករលួយ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ ​៕

border_cen-1

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com