0

មន្ត្រី​ជំនាញមេ​កាំកុង​ត្រូល​ និង​មេប៉ូលិ​សសេដ្ឋកិ​ច្ចច្រក​ចាំយាមឃុតឃិត​ជាមួយ​មេឈ្មួញធំៗ​ប្រព្រឹត្ត​អំពើពុករ​លួយ?

កោះកុង​ ៖ នៅពេល​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ជាប់គាំង​អាណត្តិ​ថ្មី​កំពុង ប្រយុទ្ធ​ក្នុង​ការកែទម្រង់​យ៉ាង​ស៊ីជម្រៅ ផ្តោត​ជា​សំខាន់​ទៅលើ​វិស័យ​ធំៗ​ជា​ចម្បង​ក្នុងនោះ​ការបាត់បង់​ពន្ធគយ គឺជា​កត្តា​សំខាន់​បំផុត​ដែល​ធ្វើឱ្យ​ប្រទេសជាតិ ខាតបង់​ប្រាក់​ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។​

​យោង​កត្តា​សំខាន់​នោះ​បណ្តាល មក​ពី​ការ​រត់​ការ​ក្រៅ​ប្រព័ន្ធ​មិន​បាន​បង់លុយ​ចំណូល​ពន្ធ​ទាំងនោះ ឱ្យ​ចូល​រដ្ឋ​ឱ្យ​បាន​គ្រប់​១០០ ភាគរយ តាមច្បាប់​នោះ​ទេ ! ។ ប្រភព​អះអាង​ថា ជាក់ស្តែង លោក ជា នី គឺ​ជា​មេ​ស្នាក់ការ​កាំកុងត្រូល​នៃ​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម ខេត្ត​កោះកុង​ដែល​មាន​សិទ្ធិ​ចាប់ និង​បង្ក្រាប​គ្រប់យ៉ាង​រាល់​ទំនិញ​បទល្មើស​សាច់ និង​ជង្គង់​មាន់​ប្រហិត​ខុសច្បាប់​ដែល​ឆ្លងកាត់​ព្រំដែន ។

​ក៏​ប៉ុន្តែ​ផ្ទុយ ទៅ វិញ​គេ​បែរ​ជា​ឃើញ​មេ​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េង និង​តា​គ្រួច ដែល​មាន​ខ្នងបង្អែក​ក្រាស់​នោះ តែងតែ​នាំ​ចូល​នូវ ជង្គង់ និង​សាច់មាន់ ខុសច្បាប់​នោះ​ក្នុង​១​យប់ៗ​ចាប់ពី ១៥​តោន ទៅ ២០​តោន យ៉ាង​អនាធិបតេយ្យ​បំផុត​ជ្រក​ក្រោម រទេះរុញ​របស់​ប្រជាពលរដ្ឋ​រកស៊ី​ក្នុង​ខេត្ត​ក្រោមរូបភាព​បង្កប់​ក្រោម​ប្រហិត​ក្តាម​បន្លែបង្កា និង​ពី​តាម​ច្រករបៀង ក្នុង​ខេត្ត​កោះកុង​ទាំងមូល​យ៉ាង​គ្រប់ទឹក​បំផុត​ជា​ប្រចាំ​ខែ ដែល​ក្រុម​ឈ្មួញ​បង់​ឱ្យ ។ ហើយ​មិនដឹងថា ជា នី យក​លុយ​ពុករលួយ​ទាំងនោះ​ទៅ​ញាត់​ក្នុង​ហោប៉ៅ​ណាខ្លះ​ទេ ក្រៅ​ពី​ច្រក​ហោប៉ៅ​ខ្លួនឯង​ធ្វើ​មាន​ធ្វើ​បាន​ហើយ​នោះ ។​

​បើ​តាម​ក្រុម​អាជ្ញាធរ​បាន​ខ្សឹប​ទម្លាយ​ឱ្យ​យើង​ដឹងថា ក្រៅពី​មាន​ការឃុបឃិត ពី​កាំកុងត្រូល ទៅ​មេ​ប៉ូលិស សេដ្ឋកិច្ច​ដែន​ក្រសួង​ផ្លូវជាតិ​កោះកុង ឈ្មោះ ម៉ៅ ចាន់​វិជ្ជា ដែល​មាន​ភារកិច្ច​ជា​អ្នក​ទប់ស្កាត់ និង​ប្រមូល​សេដ្ឋកិច្ច​នោះ ។ ក៏​បែរជា​ឃុបឃិត បណ្តោយ​ខ្លួន​ឱ្យក្លាយ​ទៅ​ជា​អ្នក​ការពារ​ឱ្យ​ឈ្មួញ ម៉ែ​អា​ម៉េង និង​តា​គ្រួច ថ្នូរ​ជា​លុយ បង់​ក្នុង​មួយ​ជើងៗ​រាប់​សិប​លាន​រៀល​ឯ​ណោះ និង​ថែម​ទាំង​មាន​បង់​ប្រចាំខែ​ទៀត​ផង​យ៉ាង​ត្រូវប៉ាន់​បំផុត ។​

​បើ​តាម​មន្ត្រី​អាជ្ញាធរ និង​អ្នករកស៊ី​តូចតាច​បាន​បញ្ជាក់ទៀតថា លោក ជា នី មេ​កាំកុងត្រូល​ច្រកទ្វារ​ចាំ​យាម និង​ម៉ៅ ចាន់​វិជ្ជា​ហាក់​ពុំ​បាន​អនុវត្ត​កំណែទម្រង់​ស៊ី ជម្រៅ​របស់​រដ្ឋា ភិ​បាល សូម្បី​បន្តិច​ទេ ហើយ​ដែល​បញ្ហា​នេះ​មិន គួរ​ថ្នាក់លើ​ទាំង ពីរ​ស្ថាប័ន​នោះ មើលរំលង​បញ្ហា​ពុករលួយ​នេះ​ទេ​។​

​តាម​ប្រភព​ក្រុម​ប្រជាពលរដ្ឋ​ដែល​រកស៊ី​តូចតាច​បាន​លើកឡើងថា ជា​នី និង​ម៉ៅ ចាន់​វិជ្ជា គឺ​សុទ្ធតែ​មន្ត្រី​ថ្នាក់​ក្បាល ម៉ាស៊ីន​ជំនាញ​ដែល​តំណាងឱ្យ​ក្រសួង និង​ស្ថាប័ន​ប្រមូល​ទប់ស្កាត់ និង​ប្រឆាំង​បទល្មើស ប៉ុន្តែ​បែរជា​យក​តួនាទី និង​អំណាច​ទៅ​កាង​មុខ​ជំនួញ​ខុស​ច្បាប់​របស់​ក្រុម​ឈ្មួញ​យ៉ាង​ព្រហើន​បំផុត ថែម​ទាំង​ជាន់ឈ្លី​កំណែទម្រង់​ស៊ីជម្រៅ របស់​រដ្ឋាភិបាល​ដាក់ចុះ​យ៉ាង​គឃ្លើន​បំផុត​មិនគួរ​បើ​គេ​មើលរំលង​នោះទេ ។​

​មិនតែប៉ុណ្ណោះ​ក្នុងនាម​ជា​មន្ត្រី​ជំនាញ គឺជា នី បាន​ឃុបឃិត​ជាមួយ​មេ​ឈ្មួញ​ហៅ ម៉ែ​អា​ម៉េង និង​តា​គ្រួច ជា​ឆ្នាំងបាយ​នាំចូល​ទំនិញ​បទល្មើស​លោត​ឆត្រ និង​នាំ​ជង្គង់​មាន់ សាច់​មាន់​ខុសច្បាប់​យ៉ាង​គ្រប់​ទឹកជា​យូរ​មក​ហើយ​។ ជាពិសេស​គឺ​សកម្មភាព​របស់ ម៉ៅ ចាន់​វិជ្ជា តែម្តង ដែល​ហា​ឡើង​អួតអាង​ពី​ការ​អាង​ខ្នងបង្អែក និង​ថែម​ទាំង​អួត ប្រើ​ឈ្មោះ​នាយ​ឧត្តមសេនីយ៍​ថ្នាក់លើយ​កមក​កាង ទង្វើ​ខុសច្បាប់​អនុវត្ត​ខុស​តួនាទី និង​គោល​ការ​ថ្នាក់លើ​ទៅ​ឃុប ឃិត​ជាមួយ និង​ក្រុម​ឈ្មួញ​និង​កាង​ទំនិញគេចពន្ធ ហើយ​ដែល​ពេល​ថ្មីៗ​នេះ​គេ​ឃើញ​តែ​ទំនិញ​គេច​នាំចូល​ប្រដេញ​គ្នា យ៉ាង​អនាធិបតេយ្យ ហើយ​ដែល​ជារឿយៗ​ក្រុម​មន្ត្រី​ជំនាញ​ទាំងនោះ តែងតែ​មាន​ទំនាស់​ជុំវិញ​អំណាច និង​បែងចែក លុយ​ពុករលួយ​មិន​ស្មើគ្នា​ដែរ គេ​ឃើញ​តែ​គយ កាំកុងត្រូល និង​ជំនាញ​អនុញ្ញាត​ឱ្យ​ទំនិញ​ខុស​ច្បាប់​ចូល​តែ​ជំនាញ ចល័ត​និង​សាខា​គយ​ជា​អ្នក​ចាប់​បង្ក្រាប​ជា​ញឹកញាប់​ហើយ​ដែល​បញ្ហា​នេះ​បាន​សម្តែង​ពី​ការបែកបាក់​ផ្ទៃក្នុង​ជំនាញ ប្រមូល​ពន្ធ​របស់​ក្រុម​គយ​ច្រកទ្វារ​កាំកុងត្រូល ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ទ្រង់ទ្រាយ​ធំ​បំផុត មិនគួរ​បើ​គេ​មើល រំលង​បញ្ហា​នេះ​ទេ ។​

​ជាងនេះទៅទៀត​ការ​បណ្តោយឱ្យ​ទំនិញគេចពន្ធ​បង្ហូរ​ចូល​តាម​តែ​អំពេ​ចិត្តិ បែប​នេះ​បាន​បង្ហាញ​ពី​ការ​អសមត្ថភាព របស់​មេ​ប៉ូលិស​សេដ្ឋកិច្ច​ទទួល​ផែន ម៉ៅ ចាន់​វិជ្ជា យ៉ាងខ្លាំងបំផុត ដែល​មាន​ជំនាញ​ខាង​គោះ និង​ជម្រិត​ឱ្យ​ឈ្មួញ​បង់ លុយ​តាម​តែ​ទំនើងចិត្ត ។ ហើយ​ដែល​បញ្ហា​នេះ​ហើយ​ទើប​មាន​មន្ត្រី និង​ប្រជាពលរដ្ឋ​រិះគន់​ស្នើសុំ​ឱ្យ​ក្រសួងមហាផ្ទៃ ត្រួតពិនិត្យ​ពី​ភាព​អសកម្ម​របស់​ក្រុម​ប៉ូលិស​សេដ្ឋកិច្ច និង​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​ផង ។ ដូចជា ថ្មីៗ​នេះ​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ណាមួយ​ទេ ដែល​ក្រុម​សមត្ថកិច្ច​ទាំងនោះ បែរ​ជា​ហ៊ាន​បើកដៃ​ឱ្យ មាន​ការដឹក​សាច់​មាន់​ពី ប្រទេស​ថៃ​យ៉ាង​គក្រឹកគគ្រេង​យ៉ាងនេះ ។ ជាពិសេស​គឺ​មេ​ប៉ូលិស​សេដ្ឋកិច្ច​ម៉ៅ ចាន់​វិជ្ជា នោះ​តែ ម្តង​បាន​សម្រប​ខ្លួន​និង​ក្លាយខ្លួន​ទៅជា​អ្នក​មើល​ផ្លូវ​និង​ការពារ​ឱ្យ ឈ្មួញ​ធ្វើ​អាជីវកម្ម​នាំ​ទំនិញ​ខុសច្បាប់​ចូល ស្រុក​និង​នាំ​ទៅកាន់ ទីផ្សារ ភ្នំពេញ​យ៉ាង​សុវត្ថិភាព​បំផុត ។​

​ពាក់ព័ន្ធ នឹង​ការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​នេះ ក្រុម​មន្ត្រី​ក៏​បាន​តិះ​ទៀន​ចោទប្រកាន់ ម៉ៅ ចាន់​វិជ្ជាគឺ​មាន​ចំណែក​គៃបំបាត់​ពន្ធ​រដ្ឋ​ជាមួយ​ឈ្មួញ​កិបកេង​ការបង់​ពី​ការ​មិន​បង់ពន្ធ​ចូល​រដ្ឋ ថែមទៀត​ដែល​ក្នុងនោះ មាន​ប្រធាន ស្នាក់ការ​ច្រក​ព្រំ ដែន ចាំ​យាម ឈ្មោះ សុវណ្ណ ប៊ុនធឿន ធូររលុង​ឱ្យ​មាន​ចូល​ទំនិញ​ក្តៅ​ក្នុង​ការនាំចូល សម្ភារៈ​ទាំងនោះ​មក​កាន់ ប្រទេស​កម្ពុជា ។

​ផ្ទុយទៅវិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គួរតែ​អាជ្ញាធរ​កាំកុងត្រូល និង​ក្រសួង​មហាផ្ទៃ​មាន​វិធានការ​ស្រាវជ្រាវ​ទប់ស្កាត់​ជា​បន្ទាន់​ផង ។

2

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com