ខេត្តត្បូងឃ្មុំ ៖ មុខជំនួញ និងគោរម្យងារឧកញ៉ា សឹង្ហ សំអុល ក៏ល្បីល្បាញដោយសារក្រុមរត់ការរៀបឯកសារនៅទីស្តីការ គណៈរដ្ឋមន្ត្រី នៅនាយកដ្ឋានឥស្សរិយស ដែលកើតចេញពីការ Lobby និងមានបានយ៉ាងពឹសពុលដោយសារមុខជំនួញបទល្មើសព្រៃឈើក្រោមការដឹក នាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរបើគេមើលរំលងពីទង្វើរបស់ឧកញ៉ា សឹង្ហ សំអុល នោះទេ ។
ថ្មីៗនេះមានសេចក្តីរាយការណ៍ឱ្យដឹងថារបររកស៊ីដឹកជញ្ជូនឈើរបស់ឧកញ៉ា អុល ត្រូវបានមជ្ឈដ្ឋាន ជាទូទៅធ្វើ ការរិះគន់យ៉ាងក្តៅ គគុក ហើយបានចោទប្រកាន់ថា ឧកញ៉ា អុល កំពុងបំផ្លាញផ្លូវ យ៉ាងធ្ងន់ធ្ងរបំផុត មារយៈមុខ នួំញខ្លួនឯង ។ យោងតាមសេចក្តីរាយការណ៍ដដែល នេះបានបញ្ជាក់ថាការដឹកជញ្ជូនឈើរបស់ឧកញ៉ា សឹង្ហ សំអុល គឺមានមកពីគ្រប់ទិសទី ដល ក្នុងនោះគេសង្កេតឃើញដឹក ជញ្ជូនបទល្មើសព្រៃឈើតាមច្រក ១២៩ និងតាមច្រក គ៣ ជាដើម ។
តាមការដឹកជញ្ជូនឈើ នេះទៀតសោត គឺឧកញ៉ាអុល បានដឹកឆ្ពោះមកស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចូលតាមច្រក ក្រវៀង, ស្រទុំ និងចាន់មូល ដើម្បីយកទៅលក់ឱ្យឈ្មួញ ជនជាតិយួនដឹកយក ទៅស្រុកយួនជាប្រចាំទៀតផង ក្រោមការឃុបឃិតពីមន្ត្រីជំនាញ តាមដងផ្លូវនិងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំតំបន់ធ្វើមិនដឹងមិនឮយ៉ាងត្រូវប៉ាន់យូរ ឆ្នាំមកហើយ ។
ប្រភពពីប្រជាពលរដ្ឋក៏បានឱ្យដឹងថា ការដឹកជញ្ជូនឈើ ដោយក្រុមឧកញ៉ាឈ្មួញ សឹង្ហ សំអុល នេះ បានបំផ្លាញផ្លូវថ្នល់ឱ្យខូចខាត យ៉ាងធ្ងន់ធ្ងរបំផុត ដោយគ្មានការបង់ពន្ធចូលរដ្ឋទេ ! ហើយមុខជំនួញរបស់ឧកញ៉ានេះ កាក់កបទៅបានដោយសារមានមន្ត្រីជំនាញ ធ្វើបង្អែក រួមដៃនូវពីក្រោយមិនគួរបើគេមើលរំលងនោះទេ ។
បើតាមជាមួយគ្នានេះដែរ ប្រជាពលរដ្ឋបានឱ្យដឹងទៀតថាក្នុង មួយយប់ៗមានឈើដឹកចេញ យ៉ាងតិចពី ១០០ ម៉ែត្រគូប ទៅ ២០០ម៉ែត្រគូប ។ ចំណែកមេការរបស់ឧកញ៉ា អុលបានត្អូញត្អែរប្រាប់អ្នក កាសែតថា ឥឡូវនេះរកស៊ី ឈើមិនសូវកាក់កបទេ ព្រោះ បង់ឱ្យថ្នាក់លើអស់ហើយ ។
មានការបញ្ជាក់ គឺឧកញ៉ាមេឈ្មួញ សឹង្ហ សំអុល នេះបានចំណាយលុយរត់ការផ្លូវបិទមាត់មន្ត្រីជំនាញ និងសមត្ថកិច្ចតាមដងផ្លូវក្នុង ១ជើងៗ ចំណាយចាប់ពី ៦សែន-៨សែនដុល្លារ ក្នុង១ជើងៗ ។ ហើយលុយកាក់ដែលបានមក ពីការដឹកជញ្ជូនឈើរបស់ ឧកញ៉ា អុល ត្រូវបង់ទៅឱ្យ ថ្នាក់លើណាខ្លះៗលោក ប្រាជ្ញ ច័ន្ទ ចៅ ហ្វាយខេត្តត្បូងឃ្មុំ ផងដែរ ក៏អាចថាបាន ព្រោះថា គេពុំដែលឃើញអភិបាលខេត្តរូបនេះ កម្រើកសកម្មភាពបង្ក្រាបបទល្មើសដែលកំពុង កើតមានក្នុងដែនដីរបស់ខ្លួននោះទេ ដោយទុកឱ្យមេឈ្មួញព្រៃឈើឧកញ៉ា អុល យក ទៅលក់ឱ្យឈ្មួញជនជាតិយួនយ៉ាងអនាធិបតេយ្យបំផុត ។
ហើយអ្វីដែលធ្វើឱ្យ មានការរិះគន់ខ្លាំងៗនោះគឺការ ដឹកជញ្ជូនឈើរបស់ឧកញ៉ា អុល បានបំផ្លាញផ្លូវថ្នល់ឱ្យ ខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដែលចាំបាច់ត្រូវតែមានវិធាន ការទប់ស្កាត់ជាបន្ទាន់ ។ ព្រោះថាឧកញ៉ានេះ ក្រៅពី រកស៊ីទុច្ចរិតបទល្មើសព្រៃឈើមានបានខ្លួនឯងទៅ គឺគ្មានប្រយោជន៍អ្វីចំរើនដល់ជាតិនោះទេ ក្រៅពីនូវពីក្រោយមហន្តរាយក្លាយជាវាលហោ ស្ថានព្រៃឈើនៅកម្ពុជានោះ គឺគ្មានគុណភាពប្រយោជន៍អ្វីបន្តិចសម្រាប់ជាតិមាតុភូមិ ក្រៅពីការកាប់បំផ្លាញព្រៃឈើឱ្យធ្វើជំនួញទុច្ចតរិត លើព្រៃឈើរហូតក្លាយជាឧកញ៉ារាល់ថ្ងៃនេះ អ៊ីចឹងហើយគួរតែរដ្ឋាភិបាលផ្តល់គោរម្យងារឱ្យគាត់ជាបន្ថែមទៀត ទៅ(Sic)។/