0

មេឈ្មួញសឹងសំអុលបញ្ចាឲកូនចៅបើកឡាន បុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង

ខេត្តត្បូងឃ្មុំ៖ ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​ម៉ែត្រ គុប​ឡើយ ​ចេញពី​ស្រុក​ស្នួលខេត្ត ក្រចេះហើយ​បាន​ បើក​គេច​ចូល​ជ្រក​ក្នុង ​បរិវេណ​វត្ត​ជាំ​ខ្យងភូមិ ​ជាំ​ខ្យងឃុំ​មេ​ម៉​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំកាល ពី​រសៀលថ្ងៃទី​១៦ ខែមករាឆ្នាំ​២០១៥  ដើម្បីគេចពី​ការ តាមប្រមាញ់​ពី​ ក្រុម​អ្នកសារព័ត៌  ​។​នៅវេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី១៦មករា ក្រុម​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ជូន​លោកអែម សុ​គុណនាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ដើម្បី​ឲ្យចុះមក​ត្រួតពិនិត្យ​។ជាង​១​ម៉ោង​ក្រោយមក រថយន្ត​សង្ស័យ​នោះបាន​បើក​ចេញពី​កន្លែង​លាក់ខ្លួន​ក្នុង​បរិវេណ​វត្ត​ជាំ​ខ្យងតាមផ្លូវ​ជាតិ​លេខ​៧ ចេញ​ឆ្ងាយ​ទៅហើយ ទើប​គេ​ឃើញ​ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចំនួន​១​គ្រឿង​មកដល់​។​

​ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នោះគេឃើញបាន​បើក​បន្តកន្ទុយ​គ្នា​ពីក្រោយ​ឡាន​យី​ឌុប​ដឹក​នោះ​ដោយ​ពុំបាន​ស្ទាក់​ឃាត់​សួរនាំ​អ្វី​ទេតែ​បែជា​បើក​​​​រថយន្ត​ពាំងដែលជា​ការរារាំង​រថ​យន្ត​អ្នកកាសែតមិនឲ្យ​តាម​ថតរូបទៅវិញ​។ រហូតមកដល់​វេលា​ម៉ោង ៥និង​៣០នាទីល្ងាច​ថ្ងៃ​ដដែល ​ទៅដល់​ចំណុច​ឆ្កែ​អើត ឡាន​មេព្រៃ​បានដកខ្លួន​ចេញ ខណៈនោះ​ដៃជើង​របស់ ឧកញ៉ា សឹង សំអុល ឈ្មោះ​ឌឿ​ន ហៅ​ឌឿ​ន ខ្សែកាប បើករថយន្ត​វី​ហ្គោ​មក​បញ្ច្រាសទិស​ឡាន​ដឹកឈើ មក​បំ​បុក​ឡាន​អ្នកកាសែត​ប្រចាំ​ស្រុក​មេមត់ ម៉ាក​កាមរី គូទ​ហើម​សេរី​៩៥ ពណ៌​សំបក​ឪឡឹក ខ្ទេច​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេង ដើម្បី​បន្លាច និង​ព្រមាន​ដល់​ក្រុមអ្នកកាសែត​ដទៃ ដែល​កំពុង​តាម​ប្រមាញ់​ថតរូប​នោះ​។

កា​លពីថ្ងៃទី១៦មករា​ឆ្នាំ២០១៥នៅ​ចំណុចឆ្កែ​អើតក្នុងអាណា​ចក្រស្រុក​មេមត់រថ​យន្ត​អ្នកកា​សែត​ប្រ​ចាំ​ស្រុក​មេ​មត់ម៉ាក​កា​មរីគូ​ទ​ហើ​ម​សេ​រី​៩៥​ពណ៌​សំបក​ឪឡឹកត្រូវបាន​ដៃជើង​របស់ ឧកញ៉ាសឹងសំអុលឈ្មោះ​ឌឿ​នហៅ​ឌឿ​នខ្សែកាបបើ​កឡាន​មាកវី​ហ្គោមកកៀ​បណ្តាល​ឲ្យខូច ខ្ទេច​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេងដើម្បី​បន្លាចនិង​ព្រមាន​ដល់​ក្រុមអ្នកកាសែត​ដទៃកំឲ្យតាម​តាម​ប្រមាញ់​ថតរូប​រថយន្តដែល​ដឹកឈើរបស់ឧក​ញ៉ាសឹងសអុលក្នុងគោលដៅចេញទោស្រុកយួន។

​ប្រភព​បាន​បញ្ចា​ក់ថា បន្ទាប់ពី​កើតហេតុ​​ក​ម្លាំ​របស់ លោក អែម សុ​គុណ បាន​ថែម​កម្លាំង ចំនួន ៣​រថយន្ត​ទៀត​ដើម្បី​ជូន​ដំណើរ​រថយន្ត​ដឹក​ឈើ​​របស់​ឧកញ៉ា សឹង សំអុល តាម​ច្រក​ចាន់​មូល​ទៅដល់​បា​រ៉ា​ស់ ព្រំដែន ឆ្លង​ចូល​ដី​វៀតណាម​បាន​យ៉ាង​រលូន ដែល​ទង្វើ​នេះ​គេ​អាច​ចាត់ទុកថា ជាការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​របស់​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​។ ករណីនេះ​លោក អែម សុ​គុណ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ បាន​ប្រាប់​កាសែត​ ​ថា តាម​បញ្ជា​របស់​ថ្នាក់លើ លោក​បាន​ចាត់​កម្លាំង​៤​រថយន្ត​ប្រដេញ​ឡាន​ដឹកឈើ​របស់​ឧកញ៉ាសឹងសំអុលនោះតែ​តាម​មិនទាន់​​ផ្លូវ​តូចចង្អៀតឡាន​ដឹកឈើ​នោះបាន​បើក​បុក​បា​រ៉ា​ស់ប៉ុ​ស្តិ៍​ច្រក​ចាន់​មូលចេញទៅ​ដី​វៀតណាម​បាត់ទៅហើយ​លោក​ថា​នឹង​បន្តធ្វើ​ការស្រាវជ្រាវ​រឿង​នោះ​។ស៊ិក។​

​សូមបញ្ជាក់ថាឧកញ៉ាសឹងសំអុលត្រូវបានគេស្គាល់ថាជា​ឈ្មួញ​រកស៊ី​កាប់​ឈើធំជាងគេ៤ខេត្តយកទៅលក់​ស្រុកយូនហើយ​បច្ចុប្បន្ន​ជា​ដៃគូ​ការកាប់​ប្រមូលផល​អនុផល​ព្រៃឈើ របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ ប៊ិ​ញ ហ្វឿ​ក​១ របស់​កងទ័ព​វៀតណាម មាន​ទីតាំងនៅ​ឃុំ​ព្រះ​ឈូក​ស្រុក​កែវ​សីមា ប៉ុន្តែ​ក្នុង​ដី​ក្រុមហ៊ុន​នោះ​អស់​ឈើ​លេខ​១ ឬ​ឈើ​ប្រណីត​កាប់​ទៅហើយ​។ឧកញ៉ាសឹងអុលបានកាប់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្រៅ​ដី​របស់ខ្លួន​ទូទាំង​ស្រុក​កែវ​សីមាប្រមូល​ចូលក្នុង​ក្រុមហ៊ុនអារច្រៀក​ដឹក​បន្ត​តាម​រថយន្ត​ធំៗចេញ​ជាច្រើន​ឆ្នាំ​មកហើយមិន​ថា​រដូវប្រាំងឬ​វស្សា​នោះទេដោយ​គេ​យក​ច្បាប់​វិ​រិ​យោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើជា​លេសដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​មកពី​ក្នុង​ឃុំ​ស្រែ​ឈូកស្រែ​ព្រះចុង​ផ្លាស់មេ​ម​ងនឹង​គ្រប់​ទិសទី​ក្នុងស្រុក​កែវ​សីមា ដែល​សុទ្ធសឹងតែ​ទីតាំង​ខាងលើ​ស្ថិតក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា នឹង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច​។​

បញ្ហា​នេះ​ឧកញ៉ា សឹង អុល បាន​ដឹកឈើចេញទៅ​វៀតណាម តាម​​ច្រករបៀង​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​មាន​ច្រករបៀងទន្លេ​ចាម​,​ចាន់​មូល​,បឹង​ជ្រោង​ ៕

10885015_1541314326107777_3902441767535105862_n 10897770_1541314269441116_2844627552035942352_n

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com