0

លោក លី ឈី​វ អនុប្រធាន​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត មេ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​ដ៏​មហិមា​

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពត​ក៏ដូចជា ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្ទឹងក្រែវ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ទឹកឈូ ខេត្ត​កំពត បានឱ្យដឹងថា មេ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ និង​ជួញដូរ​ឈើ​យ៉ាងសកម្ម​ក្នុង​ខេត្ត​កំពត ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ ។​

​ដោយឡែក ថ្មីៗ​នេះ អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ ,​អង្គការ​ការពា​ព្រៃឈើ​សត្វព្រៃ និង​បរិស្ថាន និង​អង្គការ​អភិរក្ស​ធន​ធាន​​ធម្មជាតិ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សុខា ប្រធាន​ក្រុមការងារ​, លោក ទូច ណូ​រ៉ា​, លោក បឿ​ង រដ្ឋា បាន​ចុះ​ទៅ​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស ឃើញថា មាន​ការកាប់បំផ្លាញ​ព្រៃឈើ​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ ដែល​មាន​អភិបាលស្រុក និង​លោក​អភិបាលរង​ខេត្ត​កំពត​មួយរូប នៅ​ពីក្រោយ​ខ្នង​ក្នុង​ការកាប់បំផ្លាញ​នេះ គឺ​ស្ថិតនៅ​ចំណុច​ស្ទឹង​កែវ ត្រពាំង​ភ្លាំង អង្គការ​យើងខ្ញុំ និង​បណ្តាញ​សម្ព័ន្ធ​សារព័ត៌មាន ក្លឹប​អ្នកកាសែត​ឯករាជ្យ និង​សមាគម​ឃ្លាំមើល​ពុំ​ទាន់​សុំ​ការបំភ្លឺ​ពី​លោក អភិបាលស្រុក​ទឹកឈូ អភិបាល​ស្រុក​ឈូក​បាន​ទេ ព្រោះ​ពុំ​ស្គាល់​លេខ ។ ម្យ៉ាងវិញទៀត អង្គការ​ទាំងអស់ ដែល​ចុះ​ឃ្លាំ​មើល​នោះ​បាន​ឃើញ​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាងខ្លាំង​ពី​មេ​ឈ្មួញ​មហាអំណាច លី ឈី​វ អនុប្រធាន​ការិយាល័យ​នគរបាល​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដោយ​ឈ្មោះ​នេះ​យក​តួនាទី បំផ្លាញ​ធនធានធម្មជាតិ ដោយ​ឈ្មោះ លោក អ៊ូ ហៃ អតីត​ស្នងការ​ខេត្ត​កំពត មក​គំរាម​សមត្ថកិច្ច ។​

​ជាក់ស្តែង​នៅ​ថ្ងៃទី ១២ ខែ​មករា ឆ្នាំ​២០១៥ ក្រុម​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ ដឹកនាំ​ដោយ​លោក ពេ​ជ គឿន ប្រធាន​ស្នាក់ការ​អង្គការ​ខេត្ត​កំពត បាន​ចុះ​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ បាន​ប្រទះ ឃើញ​ឈើ​អារ​ចំនួន​ជាង ១៧​ម៉ែត្រគូប ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឺកឈូ ខេត្ត​កំពត ហើយ​បាន​រាយការណ៍ ជូន​លោក ហ៊ុន សុខា ប្រធាន​ស្នាក់ការ​កណ្តាល​រួច​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​បរិស្ថាន ។ ហើយ​កម្លាំង​បរិស្ថាន​ក៏បាន ចុះ​ទៅដល់​ទី​តាំង​ភ្លាមៗ​ដែរ ដោយ​ពុំមាន​លទ្ធភាព​ដឹក​ជញ្ចូន​ឈើ​មក​រក្សាទុក មន្ទីរ​បរិស្ថាន​ខេត្ត​ក៏បាន​សម្រេច​ដុត ឈើ​នោះ​ចោល​តែ​ម្តង ។

​បញ្ចប់​បេសកកម្ម​នោះ​លោក ហ៊ុន សុខា បាន​ជូន​រង្វាន់​ដល់​មន្ត្រី​បរិស្ថាន​ឧទ្យាន​ជាតិ​ចំនួន ២០០​ដុល្លារ ជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ស្រឡាញ់​ធនធានធម្មជាតិ​ហើយក៏​បាន​ធ្វើ​របាយការណ៍​នេះ​ជូន​លោក​ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្តកំពត ដើម្បី​ឱ្យ​ចាត់កា​រលោក លី ឈី​វ មេ​ឈ្មួញ មហាអំណាច​នេះ​តាម​ផ្លូវច្បាប់ ។ ហើយ​អង្គការ​ទាំងអស់​សំណូមពរ​ឱ្យ​លោកស្នងការ​នគរបាល​ខេត្ត​កំពត មេត្តា​មើល​ឈ្មោះ លី ឈី​វ នោះ​ផង ព្រោះ​យក​ស្បែក​យកឈ្មោះ​លោក អ៊ូ ហៃ ដើរ​គំរាម​គេឯង ដោយ​អាង​លុយ​ពី​ការជួញដូរ​ឈើ​រាប់សិប​ឆ្នាំនេះ ។ ព្រមទាំង​គំរាម​សម្លាប់​មន្ត្រី​អង្គការ​ថែមទៀត​ផង ៕

a84

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com