0

វិរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាង គគ្រឹគគគ្រេងល្បីពេញប៉ែកឧត្តរ

ខេត្តសៀមរាប៖ មេឈ្មួញ​រក​ស៊ីដឹកឈើ ​ឈ្មោះ លោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២​ នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​ តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈើ​ របស់​ក្រុម​ហ៊ុន​ដី​សម្បទានពិត​ប្រាកដ ​ដោយ​ជ្រក​ក្រោម​ស្លាក​យី​ហោរបស់​ក្រុម​ហ៊ុន​​ ទន្លេស៊ូហ្គើរ និង​មាន​ការ​ឃុប​ឃិត​គ្នា ជាមួយ​ក្រុម​មន្ត្រី​ជំ​នាញយ៉ាង​ស្ងប់​ស្ងាត់​ បាន​ដោយ​រលូន។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥​ ប្រ​ភព​ច្បាស់ការណ៍​បានរាយ​ការណ៍​មក​ថា មាន​រថ​យន្ត​យី​ឌុប​ម៉ាក​ហ៊ីណូ ក្បាល​ពណ៍​ខៀវ គ្រប​តង់​ពណ៍​ប្រ​ផេះ​ ដឹក​ឈើ​លេ​ខ​១ ​ប្រ​ភេទ​ធ្នង់ ប្រហែល​៥០​ម៉ែត្រ​គូប​ពី​ក្រុង​សំ​រោង​ខេត្ត​ឧត្តរ​មាន​ជ័យ សំ​ដៅ​ទៅ​ខេត្ត​បាត់ដំ​បង​ ដោយ​ឆ្លង​កាត់​ស្រុក​ស្រី​ស្នំ​ និង​ស្រុក​ក្រឡាញ់​ខេត្ត​សៀម​រាប ដោយ​ប្រើ​រថ​យន្ត​ម៉ាក​ហៃលេនដឺ​ ពណ៍​ស្ករ និងមាន​កូន​ធម៌របស់​លោក រស់ជុគឈ្មោះ កៅ សុវណ្ណ ​ជា​អ្នក​រត​ការ​ណ៍​បង់លុយ​ អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ។ ប្រ​ភព​បន្ត​ថា រថ​យន្ត​ខាង​លើ​បាន​លើក​ឈើ​ក្បែរ​​ផ្ទះ​លោក រស់ជុគ មិន​មែន​លើក​ឈើ​នៅ​ដី ​សម្ប​ទាន​​របស់ក្រុម​ហ៊ុន​ ទន្លេស៊ូហ្គើរ នោះទេ ហើយ​ឈើដែល​ដឹក​ចេញ​នេះ ​ក៏មិន​មែន​ជាឈើរបស់​ក្រុម​ហ៊ុន​ដែរ វា​ជាឈើ​ដែល​លោក​​ រស់ជុក​ ប្រ​មូល​ទិញ​ទុក​ដឹក​ចែក​ចាយ​តាម​បណ្តា ​ខេត្ត​នានាតែប៉ុណ្ណោះ។

យោង​តាម​ប្រ​ភព​ព័ត៌មាន ​ពី​មន្រ្តី​ជំនាញ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លួច​បង្ហើប​អោយ​ដឹង​ថា លោក​រស់ជុគ បាន​ឃុប​ឃិត​ជាមួយ​មន្ត្រី​ជំ​នាញ ដើម្បី​កាត់​ច្បាប់​ដឹក​ឈើ​លេខ​១​ខាង​លើ ​ចំ​នួនតែ​២០ម៉ែត្រ​គូប​តែប៉ុណ្ណោះ ឯឈើ​លើស​ចំនួន​ជា​ច្រើន​ទៀត​ គឺ​ទុក​ជា​សេវាក្រៅផ្លូវ​ការណ៍។យោង​តាម​លិខិតអនុញ្ញាត ដឹកជញ្ជួនផល អនុផល​ព្រៃ​ឈើ​លេខ ០០៣ ចុះ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ដោយ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ ​សំរោង លោក ម៉ៅ បរិមិន្ទ បាន​អនុញ្ញាត​អោយ​ក្រុម​ហ៊ុន​ ដីសម្បទានទន្លេស៊ូហ្គើរ ​ដឹក​ឈើ​ពីសង្កាត់កូនក្រៀល ក្រុង​សំ​រោង​ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅ​កាន់​ភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុក​សំ​ពៅ​​លូន​ ខេត្តបាត់​ដំ​បង​ ដែល​មាន​ចំនួន​ឈើអា សរុប ៤៩១សន្លឹក ស្មើនិង២០ម៉ែត្រត្រីគុណចុច​២៨០។

ប្រភព​ពី​អ្នកធ្លាប់​ស្គាល់​ និង​ដឹង​ពី​ប្រ​វត្តលោក រស់ជុក បាន​អោយ​ដឹង​ថា លោក​ រស់ជុក ជា​នាយ​ទាហ៊ាន​ម្នាក់​ពូកែ​ខាង​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ម្នាក់​ដែរ តែ​ពេល​ថ្មីៗនេះមិន​សូវ​សំ​បូរ​ឈើ​ក្រញូង​ដឹក​ ក៏​ចាប់​ផ្តើម​ដឹក​ឈើ​ប្រ​ភេទ​ធ្នង​វិញ​ម្តង។ ប្រភព​បន្តថាលោក រស់ជុគ មិន​សូវ​ចេញ​មុខ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​តែង​តែ​អោយ​នរណា​ម្នាក់​ចេញ​មុខ​រត​ការណ៍​ជំនួស ដូច​ជា​ឈើ​ដែល​ដឹក​តាម​រថ​យន្ត​យី​ឌុប​ នៅ​ល្ងាច​ថ្ងៃទី២២នេះ គឺ​គាត់​រត​ច្បាប់ យក​ឈ្មោះ​ក្រុម​ហ៊ុន​មក​ពាំង​ តែដាក់​អោយ​លើ​ស​ចំនួន​កំ​ណត់ ​ដើម្បី​រក​ផល​ចំណេញបន្ថែម ចៀស​​វាង ​សមត្ថ​កិច្ច​ផ្សេង​ឆែកឆេរ​​។អ្នក​យក​ព័ត៌មាន​យើង ​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពីលោកវីរៈសេនីយ ទោ រស់ជុគ បាន​ទេនៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ២០១៥នេះ ព្រោះ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំ​បន់ សេវា។

សូមបញ្ជាក់បន្ថែមថា រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះ ​ដំបូង​មាន​បុរស់​ម្នាក់​ឈ្មោះ ហេង ជា​អ្នក​រក​សេដ្ឋ​កិច្ច​អោយ​លោក ស ថាវី អភិបាល​ខេត្ត​ឧត្តរមាន​ជ័យ ​ជា​អ្នក​ចេញ​មុខទូរ​ស័ព្ទ​សុំ​ការ​សម្រួល ​ពី​ក្រុម​សមត្ថ​កិច្ច​តាម​ដង​ផ្លូវតែ​ដោយ​មិន​បាន​សម្រេច​ ក៏ស្រាប់​តែ​លោក​ រស់​ជុគ បាន​ខល​ទូរ​ស័ព្ទ​គំរាម​សមត្ថ​កិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា អាឯង​ក៏តាម​ប្រ​ម៉ាញ់​អញ់​ខ្លាំងម្លេះ អញ់​សព្វ​ថ្ងៃកើត​រោគ​ថ្លើម​ផង​ រោគ​ទឹក​នោម​ផ្អែមផង តិច​អញ់​ប្រម៉ាញ់​ឯង​វិញ​តិច​ថា​នៅ​ស្រុក​មិន​បាន​ ដេក​មិន​ស្រួល អញ់​តែដល់ក​លែង​ខ្វល់​ លែង​ខ្លាច​អា​ណា​ហើយ​វើយអ្ហា!។

មជ្ឈដ្ឋាន​ទូទៅគេ​រិះ​គន់ថា បើ​ទោះ​ជា​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ខំ​ខ្ចី​លុយគេ​ប៉ុន្មាន​រយ​លាន​ដុល្លារ​ អា​មេរីក​មក​ធ្វើ​ផ្លូវអោយ​ល្អ​ ប៉ុណ្ណា​ក៏​វា​មិនអាច​​ឋិត​ថេរ​បាន​យូដែរ ​ ព្រោះ​មាន​ក្រុម​ហ៊ុន​ដីសម្បទានដឹកឈើ លើស​ទម្ងន់ និង​ជន​ខិល​ខូច​មិន​គោរព​ច្បាប់​​ លួច​ដឹក​ជញ្ជួន​លើ​ស​ទម្ងន់​ ដែល​ជាហេតុ​នៃ​ការ​បំផ្លិច​បំផ្លាញ​ផ្លូវ​ថ្នល់​អោយ​ឆាប់​រលាយហិន​ហោច​ មុន​កាល​កំ​ណត់ រី​ឯក្រុម​ជញ្ជី​ង​ថ្លឹង​រថ​យន្ត​វិញ គឺ​លូក​ដៃ​ចាំយក​តែ លុយ មិន​បាន​អនុវត្តន៍​ច្បាប់​នៃការ​ដឹក​ លើស​ទម្ងន់អោយ​បាន​ត្រឹម​ត្រូវ​នោះទេ៕

kms1(196)

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com