0

លោក​ សាញ់ ​មុន្នី​រ័ត្ន ​ប្រធាន​មន្ទីរ​ធន​ធាន​ទឹក​ខេត្ត​កោះ​កុង​រង​ការ​ចោទ​ប្រកាន់​ថា​ចេះ​យុទ្ធ​វិធី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កឹប​កេង​ថវិកា​ជាតិ​!​

ខេត្ត​កោះ​កុងៈ​ ប្រភព​​ដដែល​បាន​ខ្សឹប​ឲ្យ​ដឹង​ទៀត​ថា​​​អស់​​រ​យៈ​​ជា​ច្រើន​​ឆ្នាំ​មក​ហើយ​​មន្ទី​រ​​ធន​ធាន​​ទឹក​​និង​ឧតុ​និយម​​ខេត្ត​កោះ​កុង​ដែល​​មាន​លោក​ សាញ់ ​មុន្នី​រ័ត្ន ​ជា​ប្រធាន​​មន្ទីរ​​នោះ​គឺ​​ពុំ​​សូវ​​មា​ន​​​សក​ម្មភាព​​អភិវឌ្ឍ​នោះ​​ទេ​ទោះ​​បី​​មន្ទី​រ​​មួយ​នេះ​​ក្នុង​​មួយ​ឆ្នាំៗ​បាន​​ចំណា​យ​​ថវិកា​ជាតិ​​ពី​​ចន្លោះ​​ជាង​​៦០០លានរៀលដល់ជាង​៧០០លាន​រៀ​ល​ យ៉ាងណាក៏ដោយ ហើយក្នុងនោះ ​​ការចំណា​​យ​លើ​បន្ទុក​បុគ្គលិក​មាន​ចំនួន​មិនដល់​៩០លានរៀល​ផងក្នុងមួយឆ្នាំ ​ប្រាក់នៅ​​ស​ល់​ពីនោះ គឺ​ជាប្រាក់​សម្រាប់​ចំណាយ​លើសកម្មភាពការងារ​ និង​ការ​ថែទាំជុស​ជុល​ទាំ​ងអស់ តែការជុសជុលអស់តិចតួច ប៉ុណ្ណោះ ​ស​​ល់ប៉ុន្មានរត់ចូលហោរប៉ៅលោកប្រធានមន្ទីរតាមរយៈបំប៉ោងឯកសារ។

ប្រភពខ្សឹបឲ្យដឹងទៀតថា បើ​យើងក្រ​ឡេ​​ក​មើ​ល​ខ្ទង់ចំណាយថវិកាជាតិ​របស់​មន្ទី​រធនធាន​ទឹក និង​ឧតុនិយម​ខេត្តកោះកុង ក្នុង​២០​១២​-​២០​១៣​និង២០១៤គ្រាន់​តែការ​ចំ​​ណាយ​​លើ​ថែទាំនិងជុសជុលអគារ​ក្នុងមួយឆ្នាំ​​ៗ​អស់​មិន​តិ​ច​ជាង​៧០លានរៀល​រីឯការចំណាយ​លើការ​ជុស​ជួល​​​​មធ្យោបាយ​ដឹក​ជញ្ជូន​( រ​ថ​​យន្ត) ក្នុងមួយឆ្នាំ​ៗគេចំណាយ​អស់ទឹកប្រាក់​ចន្លោះ​ពីជាង​៣០​លានរៀល​ទៅ​ជាង​៥០លានរៀល​។សម្រាប់​ការ​ចំណាយ​ជាក់ស្ដែង​លើ​ផ្នែ​ក​​​​ថែ​ទាំនិងជុសជុលដោយមន្ទី​រមួយនេះ ​មាន​អគារ​ល្អស្រាប់។​ ប៉ុន្តែថវិកា​ដែលត្រូវចំណា​យ​ថែទាំជុស​ជុល​អស់​រាប់​សិបលាន​រៀល​​​​សម្រាប់ការ​ចំណាយ​ជាក់ស្ដែង​គឺ​ស្ទើ​រតែគ្មាន​ដោយ​ពេល​ខ្លះ​គេគ្រាន់​យកថ្នាំ​លាប​តួ​រ​អគារ​បន្តិចបន្តួច​អស់​ប្រាក់​២០​ទៅ​៣០ម៉ឺ​នរៀ​ល​​​យ៉ាងច្រើន​តែត្រូវលោកប្រធានបំប៉ោង​ចំណាយ​ដល់ខ្ទង់​៧០​លានរៀល​ ។

ហើយ​ សម្រាប់​រថយន្ត​ដែល​គេ​ចំណាយ​ស​​​ម្រា​ប់​ការថែទាំ​ និងជុស​ជួល​ ក្នុង​មួយ​ឆ្នាំៗ រាប់​សិបលានរៀលឯនោះ ប្រសិន​បើ​គេយក​ថវិកាសម្រាប់​ជុស​ជុល​ក្នុង​រយៈពេល​មួយ​​ឆ្នាំ​​ គឺអាច​ទិ​ញ​រថយន្ត​ថ្មី​បានមួយគ្រឿង ហើយ​អ្វី​ដែលជាក់​ស្ដែង​ ​រថយន្តរបស់​មន្ទី​រ​នេះ តាម​ដំណឹង គឺ​ក្នុងមួយឆ្នាំ​គេចំណាយ​ថវិកាជួ​​ស​ជុល​ពិតប្រាកដ​អស់​ប្រាក់​ចន្លោះពី​៣ទៅ ​៤លានរៀល​តែប៉ុណ្ណោះ ។ នេះ​មិនទាន់​និយាយអំពី​ការចំណាយ​តាម​របៀប​អំពើ​ពុករលួយ​នៅ​​​ក្នុ​ងជំពូក​៦០​ ជំពូក​៦២ ជាពិសេសនៅជំពូក៦៥ ដែល​ក្នុងមួយ​ឆ្នាំ​ៗមន្ទីរមួយ​នេះ​ បាន​ចាយ​ថវិកាជំពូក​៦៥ អស់​ចន្លោះ​ពី​៣០០ទៅជាង​​​៣០០​លានរៀល​ផង។

មន្រ្តីដដែលនោះបានខ្សឹបប្រាប់កាសែតបន្ថែ​ម​ទៀតថា ដោយសារ​តែមានអំពើ​ពុករលួយ​ដ៏ធំធេង​បែបនេះ បានធ្វើឲ្យ​កំរិត​ជីវភាព​របស់លោក សាញ់ មុន្នីរ័ត្ន ហក់ឡើងខ្ពង់ខ្ពស់​​តែក្នុងរយៈ​​ពេលដ៏ខ្លី ពោលគឺ​លើ​ស​ប្រធាន​មន្ទីរជាច្រើន​ទៀត​ នៅក្នុងខេត្ត។ ហើយ​មូលហេតុ​ដែលលោក សាញ់ មុន្នីរ័ត្ន អា​ច​ប្រព្រឹត្ត​នូវអំពើ​​ពុករលួយ​​នេះបាន​ គឺ​ដោយមាន​ការចូល​រួម​គាំទ្រ​ និងបិទ​ភ្នែ​ក​ពីលោកប្រធាននាយកដ្ឋាន​សវនកម្មផ្ទៃក្នុងរបស់​ក្រសួងធន​ធានទឹក ស៊ឹ​​ង​ សុផល​ (ដែលគេដឹងថា នឹងត្រូវ​ចូល​និវត្តន៍នៅខែឧសភា ខាងមុខនេះ) ហើយនិង​អនុប្រ​ធាន​នាយកដ្ឋាន​លោក នូ សុបិន ដែលកន្លងមក​​​ម​ន្ត្រី​ទាំងពីរ​នេះ តែងតែដឹកនាំគណៈប្រតិភូ​ចុះ​ធ្វើសវនកម្ម​នូវ​មន្ទី​រធនធានទឹក​ខេត្តកោះកុង ។ ប៉ុន្តែក្រុម​នេះ មិនបាន​​អនុវត្តន៍តាមភារកិច្ចរ​​ប​ស់ខ្លួន​ក្នុងការត្រួត​ពិនិត្យ​ការចំណាយ​ចំណុច ​ខុស​ចំណុច​ត្រូវទេ។ ផ្ទុយទៅវិញ​ គឺពួកគាត់​ប្រៀបបាននឹងទៅ​ដើរ​កម្សាន្ត​ និង​ត្រឡប់​ម​​ក​​វិញ​ស្ពា​យប្រាក់​ដែល​ជាចំណែក​ដែល​លោក​ប្រធានមន្ទីរ​ សាញ់ មុន្នីរ័ត្ន ផ្ដល់ជូន​ប៉ុណ្ណោះ ហើយគេធ្វើរបាយការណ៍ល្អៗពីទីនោះជូន​​ទៅ​លោក​រដ្ឋមន្រ្តី ជាការសម្រេច។

ប្រភពបានខ្សឹបបន្តថា មន្រ្តីនៅមន្ទីរនោះមិ​​ន​ហ៊ាន​ត​វ៉ាឬ​ប្រឆាំង​ទៅ​នឹង​ការដឹកនាំ​របស់​ លោកប្រធានមន្ទីរ សាញ់ មុន្នីរ័ត្ន ទេ។ ព្រោះ​មន្តី្រទាំងនោះ យល់​ឃើញថា ក្នុងមន្ទីរមួយ​​​នេះ​មានមន្រ្តី​ជាអ្នកដឹនាំសរុប​​តែ៥-៦នា​ក់​​មិនអាច​ បង្កជម្លោះ​ជាមួយគ្នា​ ខ្លាច​មើល​មុខ​គ្នាមិនចំ​ ជាពិសេស​ គឺ​ខ្លាច​លោកប្រធានមន្ទី​រ​មានកា​​​រគុំគួនដោះដូរមុខតំណែង​ ប្រសិន​បើ​ការ​តវ៉ា​របស់ម​ន្រ្តី​ទាំងនោះ​មិន​ទទួលបានជោគជ័យ​ ដូច្នោះ​មន្រ្តីទាំងនោះ​ គឺ​បណ្ដោយ​ឲ្យ​លោកប្រ​​ធា​ន​មន្ទីរ​ធ្វើ​អ្វី​ក៏ធ្វើទៅ​ ដោយ​ពួកគាត់​សុំតែសុខ​ ទោះ​បី​លោកប្រធានមន្ទី​រ​មិនសូវ​ផ្ដ​ល់ផលប្រយោជន៍ ដែល​គាត់​កិបកេង​ថវិកា​​ជា​តិ​បានមក​ឲ្យក៏ដោយ​។ សារពត៌មានយើងមិនអាចសុំការពន្យល់ពីលោកប្រធា​នមន្ទីរ សាញ់ មុន្នីរ័ត្នបានទេ ។

a214

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com