0

ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង​មហា​ផ្ទៃ​ប្រចាំ​ការ​នៅ​ខេត្ត​កំពត​ និង​ខេត្ត​កែប​ លោក​ យូ ​ប៊ុន​ស្រៀង​ កំពុង​តែ​គៀប​ជំរិត​ ពី​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​ឲ្យ​បង់​លុយ​ជូន​យ៉ាង​រលូន​!​

ខេត្តកំពតៈ តាម​សេចក្តី​រាយ​ការណ៏​ចេញ​ពី ​​ខេត្ត​​កំពត​ និង​​ខេត្ត​កែប​ បាន​អោយ​ដឹង​​ថា​​លោក ​យូ​​ ប៊ុន​​ស្រៀង​ ប៉ូលីស​បង្ក្រាប​​បទ​ល្មើស​​សេដ្ឋកិច្ច​​នៃ​​ក្រសួង​មហាផ្ទៃ​ប្រចាំការ​នៅ​ខេត្ត​កំពត​និង​ខេត្ត​កែប​កំពុង​តែ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការ​ឃុប​ឃិត​គ្នា​ ជាមួយ​មេ​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​ចូលមក​ពី​ប្រទេស​វៀតណាម ​។ ​ ប្រភព​ដដែល​បាន​អោយដឹង​បន្ថែម​ថា ​លោក យូ​ ប៊ុន​ស្រៀង​ ដែល​ទើបតែ​បាន​មក​ឈរជើង​នៅក្នុង​ខេត្ត​កំពត​និង​ខេត្ត​កែប​ទើបតែ​បាន​រយៈពេល ​មួយ​ខែ​ប៉ុណ្ណោះ​។ ប៉ុន្តែ លោក យូ ប៊ុន​ស្រៀង ហ៊ាន​បើកដៃ​អោយ​ក្រុម​ឈ្នួញ​ដឹក​ទំនិញ​គេច​ពន្ធ​តាមតែ​អំពើ​ចិត្ត និង​មិន​ខ្លាចរអា​នឹង​ច្បាប់​ទាល់តែសោះ​។​

​ទង្វើរ​របស់​លោក យូ ប៊ុន​ស្រៀង បាន​ធ្វើអោយ​ក្រុម​ឈ្មួញ​រកស៊ី​ស្របច្បាប់​បាន​ការរិះគន់​យ៉ាង​ខ្លាំង និង​បាន​លើកឡើង​ថា “​មិនគួរណា​លោក យូ​ប៊ុន​ស្រៀង​ហ៊ាន​ធ្វើ​យ៉ាង​នេះ​សោះ ឫ​លោក​ខំ​ប្រមូល​លុយ​ស្រង់ដើម​វិញ បានជា​អនុញ្ញាតិ​អោយ​ទំនិញគេចពន្ធ​ដឹកជញ្ជូន​យ៉ាង​អណាធិបតេយ្យ គ្មាន​ការទប់ស្កាត់​យ៉ាង​ដូច្នេះ​”​។​

​តាម​ប្រភព​ពី​ឈ្មួញ​ដឹក​ទំនិញ បាន​អោយ​ដឹងថា​ប៉ូលីស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​មក​ ប្រចាំការ​នៅ​ខេត្ត​កំពត​និង​ខេត្ត​កែប​ឈ្មោះ​លោក យូ ប៊ុន​ស្រៀង ក្រុម​ឈ្មួញ​កំពុងតែ​និយាយ​រិះគន់​ថា​បង់លុយ​អោយ​លោក​ប៉ូលីស​យូ ប៊ុន​ស្រៀង​មិន​ក្រោម ៥០០​ដុល្លា (​ប្រាំ​រយ​ដូល្លារ​)​ទេ​ក្នុង​មួយខែៗ​សំរាប់​ឈ្មួញ​ម្នាក់ៗ​។ ប្រភព​ដដែល​បន្ត​ថា​លោក យូ ប៊ុន​ស្រៀង ប្រើ​អំណាច​របស់​ខ្លួន​ទា​លុយ​ពី​ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ដែល​បាន​ដឹក ​ទំនិញ​ឆ្លងកាត់​ទឹកដី​ដែល​រូបលោក​បាន​កាន់កាប់ (​ខេត្ត​កំពត និង​កែប​)​។​

​ទស្សនៈ​អ្នក​បាន​ដឹង​ហេតុ​ការណ៏ លើកឡើងថា ក្រសួង​មហាផ្ទៃ​ចាត់តាំង លោក យូ​ប៊ុន​ស្រៀង ប៉ូលីស​បង្ក្រាប​បទល្មើស​​សេដ្ឋកិច្ច​មក​ប្រចាំការ និង​ធ្វើការ​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច នានា​ដែល​អាច​កើតមានឡើង​នៅ​ខេត្ត​កែប និង​កំពត​។ ប៉ុន្តែ​គួរ​អោយ​សោកស្តាយ លោក យូ​ប៊ុន​ស្រៀង មិនបាន​គោរព​បទបញ្ជារ​ថ្នាក់លើ ដែល​ក្រសួង​បាន​ចាត់តាំង​នោះទេ គឺ​កំពុងតែ​ជាន់ឈ្លី បទបញ្ជាបេសកកម្ម​ថ្នាក់លើ​យ៉ាង​គឃ្លើន និង​សាប​ព្រួស​អំពើពុករលួយ ខណៈ​រាជរដ្ឋា​ភិ​បាល​​កំពុង​ប្រយុទ្ធ​ប្រឆាំង​ដាច់ខាត និង​លប់បំបាត់​អំពើពុករលួយ​។ ទស្សនៈ​ដដែល​បន្តថា សកម្មភាព​អនុវត្ត​ផ្ទុយ​ពី​បទ​បញ្ជារ​ថ្នាក់លើ​របស់​លោក យូ ប៊ុន​ស្រៀង អាច​ទំនងជា​ខិតខំ​រក​ប្រាក់​ស្រង់ដើម​ដែល​លោក​បាន​សូកប៉ាន់​មក​ធ្វើ​ការងារ​ នៅក្នុង​ខេត្ត​ទាំង​ពីរ​នេះ (​ខេត្ត​កំពត និង​ខេត្ត​កែប​)​។​

​ទាក់ទិន​នឹង​ការចោទប្រកាន់​ខាងលើ អង្គភាពសារព័ត៌មាន​ចាប់ដៃ មិនអាច​សុំ​ការបំភ្លឺ​ពី លោក យូ ប៊ុន​ស្រៀង ប៉ូលីស​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​របស់​ក្រសួងមហាផ្ទៃ ប្រចាំ​ទឹកដី​ខេត្ត​កំពត និង​ខេត្ត​កែប បាន​ទេ​នៅ​ថ្ងៃនេះ​៕

2015_02_16ph1

 

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com