0

លោកស័ក្ដិ៤ឡុង សំអឿន ដាក់កុង ត្រូលជជុះជំរិតគាបសង្កត់ ឈ្មួញរកស៊ីឱ្យបង់ប្រាក់

ខេត្តបន្ទាយ​មាន​ជ័​យ ៖ ប្រសិនបើ​ពុំ​មាន​ វិធានការ​ដ៏​តឹងតែង​ពី​ថ្នាក់ដឹកនាំ​អគ្គ​ ស្នងការ​នគរបាល​ជាតិ​ ក៏​ដូច​ជា​អង្គភាព​ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ទេ​នោះ​ សកម្ម​ ភាព​របស់​នាយ​នគរបាល​ដែល​ចុះ​ទៅ​ ឈរជើង​តាម​ខេត្ដ​នីមួយៗ​ក្នុង​បេស​ក​ កម្ម​ សើ​ុ​ប​អ​ងេ្ក​ត​ស្រាវជ្រាវ​បទល្មើស​ សេដ្ឋកិច្ច​ កំពុង​ប្រព្រឹត្ដ​នូវ​ភាព​មិន​ ប្រក្រតី​ដ៏​ធ្ងន់​ធ្ងរក្នុង​រឿង​អំពើ​ពុក​រលួយ​ គាប​ជំរិត​បង្ខំ​ឱ្យ​ឈ្មួញរ​កសី​ុ​គ្រប់​ប្រភេទ​ បង់ប្រាក់​តាម​រយៈ​ការ​ដាក់​កុងត្រូលជជុះ​ ក៏​ដូច​ជាទី​តាំង​ក្រុមហ៊ុនរ​កស៊ី​នីមួយៗ​ ។​

​គេ​បាន​រាយការណ៍​មក​ថា​ លោក​ស័ក្ដិ​ ៤​ឡុ​ង​ សំ​អឿ​ន​ មិនដឹង​ជា​ត្រូវ​បង់ប្រាក់​ សម្រាប់​ថ្នាក់លើ​ក្នុង​មួយ​ខែៗ​ប៉ុន្មាន​មឺុន ដុល្លារ​ទេ​ បុគ្គល​រូប​នេះ​កំពុង​តែ​ អនុវត្ដ​ ប្រាសចាក​នឹង​ថ្នាក់លើ​ ក៏​ដូច​ជា​លិខិត​ បេសកកម្ម​ដែល​ចេញ​ដោយ​អគ្គស្នងការ​ នគរបាល​ជាតិ​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​ សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ។​ យ៉ាងតិច​ មាន​កុងត្រូលជជុះ​ជាង​១០​កន្លែង​ដែល​ ត្រូវ​បាន​លោក​ស័ក្ដិ​៤​ឡុ​ង​ សំ​អឿ​ន​ ដាក់​ ពង្រាយ​សម្រាប់​ជា​ការ​ប្រមូលប្រាក់​ពី​ ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ​ ដោយ​ពុំ​បាន​ គិត​ថា​មានច្បាប់​ ឬ​ពន្ធ​នាំ​ចូល​យ៉ាងណា​ នោះ​ឡើយ​ ។

​លោក​ស័ក្ដិ​៤​ ឡុ​ង​ សំ​អឿ​ន​ កំពុង​មាន​ អំនួត​ថា​ ខ្លួន​ជា​នាយ​នគរបាល​សេដ្ឋកិច្ច​ របស់​ក្រសួង​ ក្នុង​ឥទ្ធិពល​ដោយ​អំណាច​ ធំធេង​ក្នុង​ការ​តម្រូវ​ឱ្យ​ឈ្មួញរ​កសី​ុ​ត្រូវបង់​​​​ ប្រាក់​ ក្នុង​នោះ​រួម​ទាំង​ការ​ដឹក​ជ​ពា្ជ​ូ​ន​ឈើ​ ល្មើសច្បាប់​ផង​ដែរ​ ។​ ក្រុម​ឈ្ម្មួ​ញ​បាន​ និយាយ​ថា​ មួយ​ម៉ាត់​ណា​ក៏​លោក​ឡុ​ង​ សំ​អឿ​ន​ រួម​ទាំង​កូនចៅ​របស់​ខ្លួន​ដែល​ បាន​ឈរជើង​ដាក់​កុងត្រូលជជុះ​ក្នុង​ទឹកដី​ ខេត្ដបន្ទាយមានជ័យ​ ខេត្ដសៀមរាប​ ពិសេស​នៅ​តាម​តំបន់​ច្រកព្រំដែន​ក្នុង​ ខេត្ដបន្ទាយមានជ័យ​តែ​ម្ដង​ គឺ​លោក​ ស័ក្ដិ​៤​ឡុ​ង​ សំ​អឿ​ន​ បាន​ពង្រាយ​កូនចៅ​ ស្ទើរតែ​មួយ​ស្រុក​ចំនួន​១​កន្លែង​សុទ្ធតែធ្វើតាមបញ្ជាថ្នាក់លើ ។​

​ថ្នាក់ដឹកនាំ​ខ្លះ​នៅ​ក្នុង​នាយកដ្ឋាន​នគរ​ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​ មហាផ្ទៃ​បាន​និយាយ​ថា​ លោក​ស័ក្ដិ​៤​ ឡុ​ង​ សំ​អឿ​ន​ ពេល​ខ្លះ​មិន​ស្ដាប់​ មិន​អនុវត្ដ​ តាម​ ឬ​មិន​ជ្រលក់​មាត់​ជាមួយ​នាយ​ នគរបាល​ថ្នាក់​អនុប្រធាន​នាយកដ្ឋាន​ទេ​ មិនដឹង​ជា​គេ​ខ្លាច​ថោក​ ឬ​ក៏​យល់​ឃើញ​ ថា​ ថ្នាក់ដឹកនាំ​ក៏​ដោយ​ បើ​ពុំ​ផ្ដល់​លទ្ធ​ ភាព​ឱ្យ​គេ​ដាក់​កុងត្រូលជជុះ​អ​នា​ធិ​ប​ តេ​យ្យ​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​ គឺ​ឡុ​ង​ សំ​អឿ​ន​ មិន​គោរព​ ។​ សំខាន់​គោរព​តែ​ អ្នក​ណា​ដែល​ឃុបឃិត​ជាមួយ​ខ្លួន​ដើម្បី​ ទាញ​យក​ប្រយោជន៍​ពី​ការ​ដាក់​កម្លាំង​ គាបសង្កត់​ពី​ឈ្មួញរ​កសី​ុ​ខុសច្បាប់​ ។​

​ក្រុម​ឈ្មួញ​និយាយ​ថា​ ពី​មុន​លោក​ ឡុ​ង​ សំ​អឿ​ន​ មាន​វត្ដមាន​ប្រមូល​លុយ​ ពី​ឈ្មួញ​ដឹកឈើ​ក្នុង​ខេត្ដសៀមរាប​ ប៉ុន្ដែ​ បច្ចុប្បន្ន​ បុគ្គល​រូប​នេះ​ពង្រីក​ឥទ្ធិពល​ បង្កើត​កុងត្រូលជជុះ​ដ៏​អនាធិបតេយ្យ​ក្នុង​ ខេត្ដបន្ទាយមានជ័យ​ ខេត្ដសៀមរាប​ គ្រប់​ទំនិញ​ទាំងអស់​ រួម​ទាំង​បទល្មើស​ដឹក​ ជ​ពា្ជ​ូ​ន​ឈើ​ផង​ដែរ​ មិន​អាច​គេច​ផុត​ពី​ កុងត្រូលជជុះ​របស់​ខ្លួន​ ក៏​ដូច​ជា​ការ​បង់​ ប្រចាំខែ​ ។​

​មន្ដ្រី​នគរបាល​បាន​ធ្លោយ​ឱ្យ​ដឹង​ថា​ លោក​ ឡុ​ង​ សំ​អឿ​ន​ ដើម្បី​ប្រយោជន៍​ បុគ្គល​ផ្ទាល់ខ្លួន​ គាត់​មិន​ត្រឹម​យកបុណ្យ​ ស័ក្ដិ​តួនាទី​ក្នុង​នាម​ជា​នាយ​នគរបាល​ ប៉ុណ្ណោះ​ទេ​ ក្នុង​នោះ​ ថ្នាក់ដឹកនាំ​នាយក​ ដ្ឋា​ន​ ក៏​ដូច​ជា​អគ្គស្នងការ​នគរបាល​ជាតិ​ ត្រូវ​បាន​គាត់​យក​ទៅ​ប្រើប្រាស់​ដើម្បី​ គាបសង្កត់​ទៅ​លើ​ឈ្មួញរ​កសីុ។​

​ចំពោះប​ញ្ហាទាំង​អស់នេះ​ហើយ​ជា​បច្ច័យ​ដ៏​ អាក្រក់​កំពុង​ជះ​ឥទ្ធិពល​មក​លើ​ថ្នាក់​ដឹក​ នាំ​ ក៏​ដូច​ជា​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ អ្នករក​សី​ុ​ស្របច្បាប់​ កំពុង​ប្រឈម​នឹង​ ការ​គាបសង្កត់​ពី​ក្រុម​នគរបាល​ពុក​ រលួយ​ និង​បំពាន​ច្បាប់​ទាំងនេះ​។​ ពិសេស​ មួយ​ម៉ាត់​ណា​ក៏​លោក​ឡុ​ង​ សំ​អឿ​ន​ អះ​ អាង​បន្លាច​ឈ្មួញ​ថា​ ខ្លួន​អនុវត្ដ​តាម​ថ្នាក់​ លើ​ និង​ប្រមូល​លុយ​ទាំងនេះ​បង់​ជូន​ថ្នាក់​ លើ​ទៀត​ផង​ ។​

​បើ​ទោះជា​មានការ​លើក​ឡើង​បែប​ នេះ​ក៏​ដោយ​ សហការីសារព៏ត៌ចាប់ដៃមិន​អាច​ទាក់ទង​ បាន​ទេពី​លោក​ស័ក្ដិ​៤​ ឡុ​ង​ សំ​អឿ​ន​ កាល​ ក៏​ ដូច​ជា​លោក​ឧត្ដមសេនីយ៍ឯក​ ជា​ សុ​មេធី​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទ​ ល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ៕ ylc31

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com