0

ដី​ចំណតរថយន្ត​ក្រុង​នៃ​ខេត្ត​កំពង់ធំ ត្រូវបាន​គេ​លក់​

ខេត្ត​កំពង់ធំ ៖ ប្រភព​ព័ត៌មាន​ប្រជាជន​ខេត្ត​កំពង់ធំ​បានឱ្យដឹងថា ដី​មួយផ្នែកធំ របស់​ចំណតរថយន្ត ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ត្រូវបាន លោក សុខ សុផល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ហិញ្ញ​វត្ថុ​ខេត្តកំពង់ធំ​, លោក ម៉ៅ ឡាំង អតីត​ប្រធាន​មន្ទីរ​សាធារណៈ និង​ដឹកជញ្ជូន​ខេត្ត​, លោក​អភិបាលស្រុក​ស្ទោង ព្រឹម រដ្ឋា និង​លោក ឈុន ងួន​ហេង ដែល​ជា​អ្នកម៉ៅការ​ចំណត រថយន្ត​ឃុបឃិត​គ្នា​លក់​បាត់​ហើយ ។​
​នៅ​ឆ្នាំ ២០១៣ ដី​ចំណតរថយន្ត​ដែល​នៅ​សេសសល់​ជាច្រើន​ត្រូវបាន​ពួក​គេ​នាំគ្នា​លក់​បន្ថែម ទៅអោយ​ឈ្នោះ ជា សុគន្ធា​រី ដែល​មាន​តំលៃ​រាប់សែន​ដុល្លា និង​មាន​ការឃុបខិត​ពី​លោក​ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ លោក សុខ សុផល រួម​ម​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

​សូមបញ្ជាក់​ថា ដី​ចំណតរថយន្ត​ស្រុក​ស្ទោង​មាន​ផ្ទៃដី សរុប ០, ៩០៥​ហិច​តា​នៅ​មុនពេល​ដែល អ៊ាង អាន ធ្វើ​ការវិនិ​យោគ​​រយៈពេល ១៥​ឆ្នាំ​ពី​ថ្ងៃ​ទី ០១ មករា ឆ្នាំ​២០០០ ដល់ ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១៤​។ ហើយ​ក្រោយពី​លោក អ៊ាង អាន​ទទួលបាន​សិទ្ធិ​វិនិយោគ​មក​គឺ​រូបគាត់​បាន​ប្រគល់​ការងារ​វិនិយោគ​នេះ ទៅអោយ លោក ឈុន ងួន​ហេង គ្រប់គ្រង​រហូតដល់​ចប់​កិច្ចសន្យា ១៥​ឆ្នាំ​។

​នៅក្នុង​រយៈពេល​នៃ​ការគ្រប់គ្រង​ចំណត​រថយន្ត​ដោយ​លោក ឈុន ងូន​ហេង ដី​ចំណតរថយន្ត​ត្រូវបាន​គេ​ពុះ​លក់​និង​ជួល​អោយ​សាងសង់ ស្ថានីយ៏ប្រេងឥន្ទនៈ​ទៅវិ​ញ​។​
​នៅ​ឆ្នាំ ២០១៣ ដី​ចំណតរថយន្ត​ដែល​នៅ​សេសសល់​ជាច្រើន​ត្រូវបាន​ពួក​គេ​នាំគ្នា​លក់​បន្ថែម ទៅអោយ​ឈ្នោះ ជា សុគន្ធា​រី ដែល​មាន​តំលៃ​រាប់សែន​ដុល្លា និង​ដោយ​មាន​ការឃុបខិត​ពី​លោក​ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ លោក សុខ សុផល រួម​ម​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

​ខណៈពេលដែល​ចំណតរថយន្ត​ត្រូវបាន​ផុតកំណត់​នៃ​ការវិនិយោគ​នោះ លោក​   ឈុន ងួន​ហេង ក៏​បាន​ស្នើរ​សុំ​ការវិនិយោគ​មន្ត​រយៈពេល​២០​ឆ្នាំ ដោយ​គិត​ពី​ថ្ងៃ​ទី ០១ មករា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី ៣១ ធ្នូ ឆ្នាំ ២០៣៤ ដោយ​ដាក់​ទន់​ចំនូ​ន ១០០​លាន​រៀល និង​បង់​ថវិការ​ចូល​ខេត្ត ១៥.៨​លាន​រៀល ដោយ​មាន​ការចូលរួម​ការគាំទ្រ​ពី​សំណាក់​លោក សុខ សុផល ផងដែរ ។​

​មន្ត្រី​និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​ស្រុក​ស្ទោង​បាន​អំពាវនាវ ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណៈការណ៏​និង​ដឹក​ជញ្ជូន​គួរ​បើក​កា​រសើប​អង្កេត​លើ​ករណី ការឃុបខិត​គ្នាល​ក់ដី​មួយ​ផ្នែក​ធំ​របស់​ចំណតរថយន្ត​ស្រុក​ស្ទោង​ជាបន្ទាន់ និង​ដើម្បី​មាន​វិធានការ​ទៅតាម​ផ្លូវច្បាប់​។​

​ជាមួយគ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​ក៏​ស្នើសុំ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លុបចោល ប្ញ បដិសេធ​នូវ​សំណើរ​សុំ​ការវិនិយោគ​ចំណត​រថយន្ត​ស្រុក​ស្ទោង​ពី​សំណាក់​លោក ឈុន ងួន​ហេង ព្រោះ​ថា​ការស្នើរ​សុំ​វិនិយោគ​ខាងលើនេះ គឺ​ពោរពេញ​ទៅ​ដោយ​អំពើ​ពុករលួយ​និង​បំបាត់​នៅ​ចំណូល​របស់​រដ្ឋ​យ៉ាងច្រើន ដោយសារតែ​ការឃុបខិត​គ្នា​។ លើស​ពី​នោះ​ទៅ​ទៀត​វា​បាន​ផ្ទុយ​ទៅ​និង​លិខិត​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លេខ ៤៩១៨ ស​.​ហ​.​រ​.​អ​.​ទ​.​ច​ចុះ​ថ្ងៃទី ០៩ កក្កដា ឆ្នាំ​ដ ២០១៤ ចុះហត្ថលេខា​ជួស​រដ្ឋមន្ត្រី ដោយ​លោក​រដ្ឋលេខាធិការ ងី តា​យី​ទៀតផង​។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ​នេះ សារព័ត៌មាន​យើង​មិន​អាច​ធ្វើ​ការទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​កំពង់ធំ​បានទេ ៕

utsamorn_soksophal

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com