កំពតៈ លោក អាំ ផល្លីន ដែលគេដឹងថាមានតួនាទីជាទីប្រឹក្សាសម្តេចហេង សំរិននិង លោក ជឹង ផល្លា ដែលជាអភិបាលរងខេត្តកំពតកំពុងធ្វើសកម្មភាពឈួសឆាយដីព្រៃរបស់រដ្ឋដែលស្ថិតនៅតំបន់វាលឈើត្រាវក្នុងភូមិព្រៃផ្តៅឃុំត្រពាំងភ្លាំងស្រុកឈូកខេត្តកំពតបានរងការឈួសឆាយយ៉ាងអាណាធិបតេយ្យពីសំណាក់ក្រុមហ៊ុនឯកជនមួយដែលគេស្គាល់ថាមេក្លោងធំឈ្មោះ អាំ ផល្លីន មានមុខងារជាទីប្រឹក្សាសម្តេច ហេង សំរិនប្រធានរដ្ឋសភាកម្ពុជាបានឃុបឃិតគ្នាជាមួយអភិបាលរងខេត្តកំពតលោក ជឹង ផល្លាកំពុងតែប្រើប្រាស់អំណាចផ្តាច់ការឈួសឆាយដីរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយមិនញញើតច្បាប់ឡើយ។
ករណីឈួសឆាយដីព្រៃរបស់រដ្ឋដែលដឹកនាំដោយលោកអាំ ផល្លីន និងអភិបាលរងខេត្តកំពតលោក ជឹង ផល្លានោះគេមិនដឹងថា ក្នុងដំណាក់កាលនេះហើយស្របពេលដែលសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនកំពុងតែធ្វើការកែទម្រង់ស៊ីជម្រៅនិងដុសក្អែលមន្រ្តីក្រោមឱវាទរបស់ខ្លួនដែលពាក់ព័ន្ធការយកអំណាចតួនាទីទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះហើយដែលធ្វើឲ្យគណបក្សប្រជាជនធ្លាក់សម្លេងឆ្នោតរហូត២០កៅអី ដោយសារមន្រ្តីថ្នាក់ក្រោមធ្វើព្យុះធ្វើភ្លៀងនាពេលកន្លងមក។
ជាក់ស្តែងដូចករណី អាំ ផល្លីន មានមុខងារជាទីប្រឹក្សាសម្តេចហេង សំរិនប្រធានរដ្ឋសភាកម្ពុជាបានឃុប ឃិតគ្នាជាមួយអភិបាលរងខេត្តកំពតលោក ជឹង ផល្លាប្រើប្រាស់អំណាចការជួលពលរដ្ឋស៊ីឈ្នួលពី៣០ទៅ៤០នាក់ប្រដាប់ដោយជំពាមកៅស៊ូ ពូថៅ និងកាំបិតផ្គាក់ប្រើអំពើហិង្សាលើមន្ដ្រីនគរបាលប៉ុស្ដិ៍អង្គការសង្គមស៊ីវិលនិងអ្នកសារព័ត៌មានកាលពីពេលថ្មីៗប្រមាណ១០នាក់ ដែលធ្វើដំណើរតាមគោយន្ដកន្ដ្រៃឆ្ពោះទៅតំបន់នោះ ។
ផ្ទុយទៅវិញសព្វថ្ងែនេះអាំ ផល្លីនដែលមានងារជាទីប្រឹក្សានិងអភិបាលរងខេត្តកំពតម្នាក់ទៀតគឺលោក ជឹម ផល្លារងការចោទថា ពួកគេកំពុងតែធ្វើនំអត់ម្សៅឈួសឆាយដីរបស់រដ្ឋនៅតំបន់នេះឲ្យស្អាតរួចរាល់ហើយដើម្បីលួចធ្វើបណ្ណកម្មសិទ្ធិឲ្យបានត្រឹមត្រូវនិងត្រៀមលក់ទៅក្រុមហ៊ុនវិនិយោគផ្សេងទៀត។ដូច្នោះរឿងអីដែលពួកគេមិនហានចំណាយលុយទិញពលរដ្ឋស៊ីឈ្មួលមកបង្រ្គប់កិច្ចដើម្បីទទួលបានផលប្រយោជន៍ដាក់ហៅប៉ៅផ្ទាល់ខ្លួនទៅវិញ។
យោងតាមសេចក្តីរាយការណ៍ពីខេត្តកំពតឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានស្ដីពីសកម្មភាព របស់ក្រុមហ៊ុនមួយ កំពុងតែឈូសឆាយដី ព្រៃនៅតំបន់ខាងលើនោះ មន្ដ្រីអង្គការក្រៅរដ្ឋាភិបាល និងអ្នកកាសែតមួយចំនួនបានធ្វើដំណើរទៅកាន់តំបន់នោះ ដោយមានការសុំ អនុញ្ញាតពីអាជ្ញាធរ ខេត្ដ និងអាជ្ញាធរស្រុក ក្នុងគោលបំណងទៅ យកព័ត៌មាននិងចង់ដឹង ថាតើក្រុមហ៊ុន ដែល កំពុងឈូសឆាយដីព្រៃ មានច្បាប់និងប៉ះពាល់ដល់ដីប្រជាពលរដ្ឋដែរឬយ៉ាងណានោះ ។ប៉ុន្តែធាតុពិតកម្លាំងសម្ងាត់របស់លោក អាំ ផល្លីននិងលោកជឹម ផល្លាអភិបាលរងខេត្តកំពសុទ្ធតែជួលប្រជាពលរដ្ឋឲ្យមករារាំងទៅវិញនិងបានដាក់ដើមឈើកាត់ ផ្លូវ មិនឱ្យទៅរួច ហើយថែមទាំងបាញ់ជំពាម និងប្រើពូថៅ កាំបិតផ្គាកគំរាមប្រើអំពើហិង្សាទៅវិញ។
មន្រ្តីអង្គការសង្គមស៊ីវិលដែលចុះអង្កេតតំបន់នោះនិងអាជ្ញាធរមូលដ្ឋានបញ្ជាក់ថា «ម្ចាស់ក្រុមហ៊ុន ដែលកំពុងឈូសឆាយដីព្រៃ នៅតំបន់នោះ ឈ្មោះអាំ ផល្លីន ទីប្រឹក្សា សម្ដេចប្រធានរដ្ឋសភាហេង សំរិន និងអភិ បាលរងខេត្ដកំពត ម្នាក់ឈ្មោះជឹង ផល្លា ។ប៉ុន្តែរហូតមកដល់ពេលនេះគេមិនដឹងថា ករណីរំលោភយកដីព្រៃរដ្ឋនោះពួកគេអាចកាងនិងហ៊ុំព័ទ្ធតាមអំពើចិត្តដល់ពេលណាទេ ព្រោះសព្វថ្ងែរដ្ឋាភិបាលកម្ពុជាធ្លាប់បានប្រកាសហើយថា បុគ្គលណាហានរំលោភយកដីរដ្ឋនោះមិនថា ពាក់សក្តិឬផ្កាយពេញមេឃក៏ដោយឲ្យតែខុសច្បាប់នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ដូច្នោះដោយសារតែសព្វថ្ងែនេះរាជរដ្ឋាភិបាលកំពុងតែដកហូតដីសម្បទានពីក្រុមហ៊ុនដែលទទួលសិទ្ធិទៅមិនធ្វើការអភិវឌ្ឍន៏នោះនឹងដកយកមកចែកជូនពលរដ្ឋកាន់កាប់ត្រឹមត្រូវតាមច្បាប់ភូមិបាលវិញហើយចំណែកអ្នករំលោភដីរដ្ឋនឹងប្រឈមចំពោះមុខច្បាប់ជាមិនខានឡើយ៕