បន្ទាយមានជ័យ៖ទីតាំងមួយចំនួននៅក្រុងប៉ោយប៉ែតបានក្លាយទៅជាទីផ្សារលក់ម៉ូតូអត់ពន្ធដ៏អនាធិបតេយ្យពេញទំហឹងចំណែកទីតាំងខ្លះបានទិញម៉ូតូអត់ពន្ធដែលក្រុមឈ្មួញបានផ្សំគំនិតជាមួយសមត្ថកិច្ចតាមបន្ទាត់ព្រំដែនភាគខាងលិចនិងខាងកើតរក្សាទុកលក់ចែកចាយម៉ូតូគេចពន្ធក្រោមក្រសែភ្នែកសមត្ថកិច្ចជាច្រើនស្ថាប័នពិសេសប៉ូលិសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យមន្ដ្រីគយគ្រប់គ្រងនៅដែលគេដាក់ការ សង្ស័យថាទីតាំងលក់ម៉ូតូអត់ពន្ធមួយចំនួននៅក្រុងប៉ោយប៉ែតនេះអាចជាប្រភពសេដ្ឋកិច្ចឆ្នាំងបាយរបស់មន្ដ្រីពាក់ព័ន្ធ។
អាជីវករលក់ម៉ូតូស្របច្បាប់បានលើកឡើងថាបើសិនណាប៉ូលិសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យដែលគ្រប់គ្រងដោយលោកចាបសុផារិទ្ធនិងមន្ដ្រីគយគ្មានវិធានការទប់ស្កាត់បង្ក្រាបការលក់ម៉ូតូអត់ពន្ធដ៏អនាធិបតេយ្យទាំងនេះទេពួកគេដែលជាអ្នករកស៊ីលក់ម៉ូតូស្របច្បាប់មិនអាចរកចំណូលបានពេលដែលម៉ូតូអត់ពន្ធវាយលុកលក់ក្នុងតម្លៃថោកពេញទីផ្សារហើយជាការរកស៊ីប្រណាំងប្រជែងពាណិជ្ជកម្មសុទ្ធតែគ្មានភាពស្មោះត្រង់បែបនេះម្យ៉ាងក៏មានមេបញ្ជារការងប៉ូលិសខ្លះនៅភាគព្រំដែនខាងលិចរកស៊ីជាមួយឈ្មួញធ្វើឧ្យបាត់បង់ថវិការរដ្ឋផងដែរចំពោះមេបញ្ជាររងដែលរកស៊ីម៉ូតូគេចពន្ធជាមួយឈ្មួញនោះនៅលេខក្រោយគេហទំពរ័យើងនិងលើកយកមកសរសេរឲ្យចំឈ្មោះតែម្ដង។
ប្រភពនៅទីនោះបញ្ជាក់ថាក្នុងខេត្តបន្ទាយមានជ័យក៏ដូចជាក្រុងប៉ោយប៉ែតលក់ម៉ូតូអត់ពន្ធគ្រប់ប្រភេទប៉ុណ្ណោះទេហើយទីតាំងទាំងនេះបានទទួលទិញម៉ូតូលោតឆ័ត្របានមកពីបទល្មើសផ្សេងៗដូចជាម៉ូតូឈូសស្លាកលេខជាដើម ។ សមត្ថកិច្ចមូលដ្ឋានខ្លះបង្ហើបថាបើទោះជាមានការលក់ម៉ូតូអត់ពន្ធយ៉ាងណាក៏សមត្ថកិច្ចមូលដ្ឋានមិនហ៊ានប៉ះពាល់ដែរព្រោះម្ចាស់ទីតាំងអ្នកលក់ដែរព្រើខ្លះអាងខ្នងអ្នកធំអ្នកនោះក៏ត្រូវឧ្យខែទៅប៉ូលិសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យនិងសមត្ថកិច្ចក្នុងមូលដ្ឋានដែរ ។ ប៉ុន្ដែទីតាំងលក់ម៉ូតូអត់ពន្ធការទទួលទិញ និងបញ្ចាំម៉ូតូឈូសលេខទាំងនេះសុទ្ធតែជាមធ្យោបាយឱ្យជនល្មើសមានឱកាសធ្វើសកម្មភាពប្រព្រឹត្ដអំពើលួច ឆក់ ប្លន់យកមកលក់នៅទីនេះបានយ៉ាងស្រួលហើយបទល្មើសនឹងបន្ដកើតមានប៉ះពាល់ដល់សន្ដិសុខសណ្ដាប់ធ្នាប់ភាពភ័យខ្លាចដ៏រងាដល់ប្រជាពលរដ្ឋ ។ ពាក់ព័ន្ធនឹងករណីនេះលោកចាបសុផារិទ្ធនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យមិនអាចសុំការបំភ្លឺបានឡើយព្រោះទូរសព្ទ័លោកមិនអាចទំនាក់ទំនងបាន៕