0

មេ​ប៉ុស្ដិ៍​ច្រក​ទ្វារ​អន្ដរ​ជាតិ​ចាំ​យាម​ លោក​ កៅ ​សារ៉ា​ណា​ ជន​ពុក​រលួយ​កឹប​កេង​លុយ​ជាតិ!​

កោះកុងៈ លោក​ កៅ ​សា​រ៉ា​​ណា​ មេ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរ​ជាតិ​ចំា​យាម​ខេត្ត​កោះ​កុង​បាន​​យក​​មន្ត្រី​​ដែល​មាន​​ជំនាញ​​កាប់​​ដាវ​ ឲ្យ​​កាន់​​ការ​ងារ​​សំខាន់​ៗ ​ដើម្បី​​ប្រមូល​​សេដ្ឋកិច្ច ​ពី​​ការ​​ហូរ​​ចូល​​​ទំនិញ​គេច​ពន្ធ ​ទំនិញ​​ខុស​ច្បាប់​ និង​​ការ​​យក​លុយ ​ពី​​អ្នក​ដំណើរ​​ឆ្លង​ដែន​ តាម​របៀប​​ពុក​​រលួយ​យក​ទៅ​​ចែក​គ្នា​​ធ្វើ​​មាន​​ធ្វើ​បាន​ យ៉ាង​​ស្រួល​​គ្មាន​ ញ​ញើត​​និង​​អង្កភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​បន្តិច​សោះ​ឡើយ​ ។​​

អ្នករកស៊ី​ដឹកទំនិញ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក កៅ សា​រ៉ា​ណា មកកាន់​តំណែង​ជា មេ​ប៉ុស្ដិ៍​ច្រកទ្វារ​អន្ដរជាតិ​ចាំ​យាម គាត់​បានធ្វើការ​រិត​បន្ដឹង ចំពោះ​ការនាំ​ទំនិញ ចេញ​-​ចូល របស់​​​អាជីវករ​តូចតាច ក្រោម​ហេតុផល​យកលុយ​ថ្លៃ​បាយ តែ​ធូររលុង​ចំពោះ​ទំនិញគេចពន្ធ ដែល​​ឈ្មួញ​នាំចូល តាម​រថយន្ដ​ធំៗ ទាំងថ្ងៃ​ទាំង​យប់ ព្រោះតែ​ឈ្មួញ​ធំៗ​ទាំងអស់នោះ បង់​លុយ​​ក្បាល​រថយន្ដ ហើយ​បង់លុយ​ប្រចាំ​ខែ​ទៀតផង​។

កាលពី​ជំនាន់​មេ​ប៉ុស្ដិ៍​មុន ទំនិញ​ផ្លែឈើ​មួយ​រទេះ អ្នក​នាំចូល​ត្រូវ​បង់លុយ ឱ្យ​ជំនាញ​គយ ឈរ​មាត់​ច្រកទ្វារ ៥​ម៉ឺន​រៀល កាំកុងត្រូល ១​ម៉ឺន​រៀល និង​នគរបាល អន្ដោប្រវេសន៍ ១ ម៉ឺន​រៀល​ទៀត គឺ​ចប់​អាច​ជញ្ជូន​ដាក់​រថយន្ដ ដឹក​ចេញ​បាន​ហើយ​។​

លោក កៅ សា​រ៉ា​ណា បាន​បង្កើត​ប៉ុស្ដិ៍​មួយទៀត នៅ​ចម្ងាយ​ប្រមាណ ៦០០​ម៉ែត្រ​ពី​ច្រកទ្វារ រួចហើយ​ទារលុយ ពី​អ្នក​ដឹក​ផ្លែឈើ​មួយ​រទេះ ៣​ម៉ឺន​រៀល​បន្ថែមទៀត ធ្វើឱ្យ​បន្ទុក​ចំណាយ របស់​អាជីវករ​តូចតាច កាន់តែ​ច្រើនឡើងៗ ព្រោះ​ក្នុង​មួយ​រថយន្ដ​តួ​រី​ស គឺអាច ផ្ទុក​ផ្លែឈើ​បាន ៣-៤ រទេះ ដូច្នេះ​គ្រាន់តែ​នៅ​មាត់​ច្រកទ្វារ​មួយ ត្រូវ​បង់លុយ​អស់ ៩​ម៉ឺន​រៀល​ហើយ​នៅតាម​ផ្លូវ ត្រូវ​បង់លុយ​ឱ្យ​គយ នគរបាល​សេដ្ឋកិច្ច មន្ដ្រី​អាវុធហត្ថ នគរបាល​ចរាចរណ៍​ឈរជើង នៅតាម​ផ្លូវជាតិ​តាម​ខេត្ដ តាម​ស្រុក​ជា​ហូរហែ ទម្រាំ​ដឹក​ទៅដល់​ភ្នំពេញ ត្រូវ​ចាយ​លុយ​​មិន​ក្រោម​ពី ៤០​ម៉ឺន​រៀល​ឡើយ​។​ មានន័យថា លោក កៅ សា​រ៉ា​ណា កំពុង​ចាត់ចែង​ឲ្យ​មាន​បណ្តាញ ប្រព្រឹត្ត​អំពើពុករលួយ ដែល​ថ្នាក់លើ​គួរពិនិត្យមើល ឡើងវិញជាបន្ទាន់៕

222

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com