0

អ្នកបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះប្រធានមន្ទីរការងារខេត្តកោះកុងស្លឈាម

តាមប្រភពច្បាស់ការ នឹងមានឯកសារមួយចំនួន បានបញ្ជាក់ច្បាស់លាស់ថា អ្នកបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ លោក យក់សង្វាត ប្រធានមន្ទីរការ​ងារ​នឹងបណ្តុះបណ្តាវិជ្ជាជីវៈ ខេត្តកោះកុង កំពុងតែក្រពុលមុខស្លឈាម មែនទែនហើយ។

មូលហេតុដែលនាំឲមនុស្សមួយក្តាប់តូច កាន់តែក្រពុលមុខស្លឈាម រហូតដល់និយាយលែងដឹងខុសត្រូវ គឺផ្តើមចេញពី ចំណេះជិះកឯងប៉ុណ្ណោះ។មន្រី្តមួយរូបដែលបំរើការងារ នៅមន្ទីរការងារ នឹង បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តកោះកុងបានឲដឹងថា ឈ្មោះ គឹមវណ្ណរ៉ា សុខប៉ូលីន ឆិលសត្ថារិទ្ធ និង ខៀវប្រុស ដែលត្រូវខ្ចាត់ ភ្លាត់ចេញពីខេត្តកោះកុង ទៅត្រដរខ្យល់នៅក្រសួងការងារនោះ មិនមែនជាទង្វើរបស់ប្រធានមន្ទីរឡើយ។ហើយការពិតគឺជាកំហុសឆ្គង របស់បុគ្គលពុករលួយទាំង៤ រូបនេះតែម្តង។ក្នុងនោះឈ្មោះ គឹមវណ្ណរ៉ា សុខប៉ូលីន ឆិល​សត្ថារិទ្ធ និងខៀវប្រុស ទោះបីលោតផ្លោះហោះផ្លោងទៅដកខ្យល់ នៅក្រសួងការងារ ដោយសារក្រុមប្រឹក្សាវិន័យក្រសួង តំណាងដោយលោកអូស្មានហាស្សាន់ ក្តីក៏ពួកនេះនៅតែបន្តបៀម ឈាម ព្រូសដាក់លោកយក់សង្វាតដដែល។

យោងតាមលិខិតមួយច្បាប់ របស់ក្រុមប្រឹក្សាវិន័យនៃក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ កាលពីថ្ងៃទី ២៣ខែធ្នូឆ្នាំ២០១៤ ដែលចុះហត្ថលេខាលោក អូស្មានហាស្សាន ជាប្រធានក្រុមប្រឹក្សាវិន័យ បានជម្រាទ ជូនលោករដ្នមន្រ្តីក្រសួងការងារ ករណីលោក គឹមវណ្ណរ៉ា លោកសុខប៉ូលីន លោកខៀវប្រុស នឹងលោក ឆិលសត្ថារិទ្ធ រួមគំនិតជាលក្ខណៈប្រព័ន្ធប្រព្រឹត្តកំហុសដូចគ្នា ត្រូវទទួលកំហុសដូចៗគ្នា។ដូចនេះក្រុម ប្រឹក្សាវិន័យបានឯកភាពផ្ទេរមន្ត្រីទាំង ៤រូបខាងលើ មកបម្រើការងារនៅទីស្តីការក្រសួង។

លិខិតលោក អូស្មានហាស្សាន់ បានប្តូរវាចំពោះករណីដែលបុគ្គល ពាក់ព័ន្ធត្រូវសងចូលរដ្នវិញ។នេះគ្រាន់ តែជាព័ត៌មានដំបូងដែល “ខ្មែរម្ចាស់ស្រុក” ទទួលបានខណៈដែលការចោទប្រកាន់ មកលើលោក យក់សង្វាត ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកោះកុងត្រូវបានមន្រ្តីមានឈ្មោះមិនល្អ ទាំងប៉ុន្មានរូបនេះព្យាយាមមួលបង្កាច់ គ្រប់រូបភាពដើម្បីធ្វើយ៉ាងណា ឲលោក យក់សង្វាត់ ទទួលរងនូវក្តី អាម៉ាស់ដូចពួកគេដែរ។សូមបញ្ជាក់ថាឈ្មោះ គឹមវណ្ណរ៉ា សុខប៉ូលីន ខៀវប្រុស និង ឆិលសត្ថារិទ្ធ ត្រូវបាន ក្រុមប្រឹក្សាវិន័យស្រាវជ្រាវរកឃើញកំហុស ដាក់តែម្តងទើបធ្វើរបាយការណ៍ ជូនរដ្នមន្ត្រីហើយរដ្នមន្ត្រី ក៏បានផ្ងើទៅដល់ចៅហ្វាយខេត្តកោះកុង។

ឯចៅហ្វាយខេត្តកោះកុង ក៏ឯកភាពទៅតាមនោះដែរ។មានន័យថាលោក យស់សង្វាត គ្មានឥទ្ធិពលអ្វីទៅ កំចាត់កំចាយអស់លោកទាំង​៤​នាក់នោះទេហើយលោកក៏មិនអាចជួយ ជនពុករលួយក្បត់ជាតិមនសិការ ដូចអស់លោកទាំងនោះបានដែរ។នៅមានព័ត៌មានថ្មីៗបន្ថែមទៀតដែល “ខ្មែរម្ចាស់ស្រុក” និងត្រូវលាតត្រដាង បន្តក្នុងពេលឆាប់ៗនេះ ពាក់ព័ន្ធនឹងចំណាត់ការដោយយុត្តិធម៌ របស់លោក ឳមយិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ៕

ផ្តល់ដោយ ខ្មែរម្ចាស់ស្រុក ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៥

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com