ថ្មីៗនេះ ក្រុម មន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានមាន ប្រតិកម្ម និងនូវ តែពុំស្ងប់ សុខសោះ ដែលពុំយល់ ពីក្រសួងប្រៃសណីយ៍ លោក ប្រាក់ សុខុន ដែលទទួល រិះគន់យ៉ាង ឥតសំចៃ មាត់ថា មានភាព អយុត្តិធម៌ចំពោះមន្ត្រីជាស្ថាបនិក ចាស់ៗ និងជាអនុប្រធាន (T.C)នេះមួយចំនួន គួរណាស់ត្រូវបានតែងតាំង ។ ប៉ុន្តែបែរជៅទៅរើសបុគ្គលដែលធ្លាប់ជាប់ពាក់ព័ន្ធនូវពីក្រោយរឿងអាស្រូវ តាំងពីជំនាន់អតីតអគ្គនាយក ញឹក កុសល្យវិទ្យា និងឡៅ សារឿន នោះបែរជាមកតែងតាំងបុរស ឡាយ ម៉ារីវ៉ូ ជាអគ្គនាយក ហើយដកជនរងគ្រោះ កឹម វិក្រា ទៅវិញ ។
ជុំវិញករណីនេះ គេពុំដឹងថា តើ ឡាយ ម៉ារីវ៉ូ ចំណាយតូយកកៅអីពីលោក កឹម វិក្រា អស់ប៉ុន្មាននោះទេ ! ។ ហើយដែល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៍បានសម្រេចដកហូត មុខតំណែងអគ្គនាយក ទូរគមនាគមន៍កម្ពុជា (T.C) ពីលោកអតីតអគ្គនាយក កឹម វិក្រា យកទៅប្រគល់ឱ្យលោក ឡាយ ម៉ារីវ៉ូ ជាអ្នកកាន់កាប់យ៉ាងសង្ហារ ដោយមិនចាំបាច់ប្រឹងវិញ ។
ការដក-ដាក់ មុខតំណែងអគ្គនាយក ទូរគមនាគមន៍កម្ពុជា (T.C) យ៉ាងរហ័សដូចផ្លេកបន្ទោរ ប្រហែលជាមួយឆ្នាំសោះ បានដោះដូររហូតដល់ទៅ ៣ដង ពោលគឺដកលោក ឡៅ សារឿន ដាក់លោក កឹម វិក្រា និងដកលោក កឹម វិក្រា ដាក់លោក ឡាយ ម៉ារីវ៉ូ ថ្មីៗនេះ បាននិងកំពុងធ្វើឱ្យមន្ត្រីៗ និងក្រុមនិយោជិតរាប់រយនាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបាននាំគ្នានិយាយថា ពួកគាត់នៅរង់ចាំមើលថា តើលោកអគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ ដែលឡើងកូដតាមខ្សែ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីថ្មី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នោះ ជាបុរសមានសមត្ថភាព ក្នុងការដឹកនាំការងារ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា ឬដូចតែគ្នា ឌាតែខ្នូច ឬក៍អន់ជាងមុនៗទៅទៀតឬក៏ពុករលួយជាងលោកឡៅ សារឿននោះ ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីៗ និងក្រុមនិយោជិត T.C ជាច្រើននាក់ បាននិយាយថា ពួកគាត់មិនជឿថា លោក ឡាយ ម៉ារីវ៉ូ ពិតជាមានសមត្ថភាពក្នុងការដឹកនាំការងារ បានល្អប្រសើរ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា ប៉ុន្មាននោះទេ ។ ដោយសារហេតុថា លោក ឡាយ ម៉ារីវ៉ូ គ្រាន់តែធ្លាប់មានប្រវត្តិ ធ្វើការងារជា សមាជិកទី១ នៃបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា តែប៉ុណ្ណោះ ដែលសូម្បីតែ បទពិសោធន៍ការងារ ជាអគ្គនាយករងនៃ ទូរគមនាគមន៍កម្ពុជា (T.C) ក៍គាត់(ឡាយ ម៉ារីវ៉ូ) មិនធ្លាប់ធ្វើការងារនោះផងដែរ ។
ផ្ទុយទៅវិញចុះទម្រាំថ្នាក់លើ បានតែងតាំងឱ្យគាត់ លោតផ្លោះរំលងឱ្យឡើង ទៅធ្វើជាអគ្គនាយក ទូរគមនាគមន៍កម្ពុជា (T.C) យ៉ាងមហាលោតផ្លោះ មហាអស្ចារ្យទៀតនោះ តើលោកអគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ អាចនឹងមានសមត្ថភាព ដឹកនាំការងារបានល្អប្រសើរ គ្រាន់បើជាងលោក ឡៅ សារឿន និងលោក កឹម វិក្រា ដែរមែនឬ ?
តាមក្រុមមន្ត្រីស្ថាបនិកបានរិះគន់ទៀតថា មិនខ្វះទេមន្ត្រីស្ថាបនិកចាស់ៗ ដែលមានជំនាញគ្រប់គ្រងអគ្គនាយក (T.C)ពិតប្រាកដ ឱ្យរីកចំរើននោះ ។ ប៉ុន្តែអ្វីដែលជាចម្ងល់នោះត្រូវបានបែកធ្លាយពីផ្ទៃក្នុងថា មានករណីរត់ការតូដណ្តើមកៅអីនេះតាមរយៈខ្សែពីរបីនាក់ សុទ្ធតែធំៗមកពីគ្រប់ទិស ប៉ុន្តែសុទ្ធតែគ្មានសំណាងដូច ឡាយ ម៉ារីវ៉ូ ឡើយ ។
ក្រុមស្ថាបនិកដំបូងរបស់សហគ្រាសនេះបានរិះគន់ទៀតថា ឱ្យតែអគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ អាចអាចនឹងមានសមត្ថភាព ដឹកនាំការងារកុំឱ្យ ក្រុមនិយោជិតរាប់រយនាក់ នាំគ្នាធ្វើកូដកម្ម ប្រឆាំងតវ៉ាដូចលោក ឡៅ សារឿន ទៀតនោះ គឺអាចចាត់ទុកថា ជាការល្អប្រសើរទៅហើយ… ។
ផ្ទុយទៅវិញ ក្នុងរយៈពេលមួយឆ្នាំនេះ អតីតអគ្គនាយក កឹម វិក្រា បានឆ្លងផុតរួចអស់ហើយ… ដោយសារតែលោក កឹម វិក្រា មុននឹងគាត់បានឡើង កាន់មុខតំណែងនេះ គាត់ធ្លាប់បានកាន់តំណែង ជាអគ្គនាយករង ទូរគមនាគមន៍កម្ពុជា (T.C) ដែលមានបទពិសោធន៍ ការងារនោះច្រើនឆ្នាំមកហើយ… ដែលបានធ្វើឱ្យរីកចំរើនផងដែរ ។ ក៏ប៉ុន្តែក្រោយពីគាត់ (កឹម វិក្រា) បានឡើងកាន់ការងារ ជាអគ្គនាយកថ្មី បន្តពីលោក ឡៅ សារឿន ក្នុងរយៈកាលប្រមាណមួយឆ្នាំនោះ មិនមានការធ្វើកូដកម្ម ប្រឆាំងតវ៉ាពីសំណាក់ ក្រុមនិយោជិត រាប់រយនាក់ ហើយអ្វីដែលធ្វើឱ្យលោក កឹម វិក្រា រងគ្រោះនោះ គឺបំណុលនិងរឿងចាស់នៃរឿង អាស្រូវពុករលួយដែលបន្សល់ទុកពីជំនាន់ ញឹក កុសល្យវិទ្យា និងឡៅ សារឿន ដែលល្បីល្បាញពុករលួយបន្សល់ទុក ឱ្យលោក កឹម វិក្រា ជាអ្នកដោះនោះ ។
គួររំលឹកផងដែរថា ប្រហែលជាមួយឆ្នាំមុន មានក្រុមកូដករ និយោជិតរាប់រយនាក់ ដែលធ្វើការងារនៅ ទូរគមនាគមន៍កម្ពុជា (T.C) បាននាំគ្នាធ្វើកូដកម្ម ប្រឆាំងតវ៉ាទាមទារឱ្យលោក ឡៅ សារឿន ចុះចេញពីមុខតំណែង មិនអាចលើកលែង បានជាដាច់ខាត ។
គោលដៅរបស់ក្រុមកូដករ គឺចោទប្រកាន់តម្រូវឱ្យ លោកអគ្គនាយក ឡៅ សារឿន និងបក្សពួកមួយ ក្តាប់តូច បានរៀបចំជាប្រព័ន្ធ ប្រព្រឹត្តិអំពើពុករលួយ ដូចជាការចាប់បង្ខំ បង្កើតគណៈកម្មការ ឱ្យសហការជាមួយ ក្រុមហ៊ុនសវនកម្មឈ្មោះ KPMK ធ្វើការកែតម្រូវ បញ្ជីសារពើភណ្ឌ លុបលាងអំពើស្មោកគ្រោក របស់បក្ខពួកខ្លួនចុះចេញពីតំណែង ។
ដូចជា ក្រៅពីនោះ លោកអគ្គនាយក ឡៅ សារឿន និងបក្ខពួកក៏បានបង្កើតក្រុមហ៊ុនខ្លួនឯង ចងមុងដេញថ្លៃ ទៅលើគម្រោង ពង្រីកតំបន់ អាជីវកម្មរបស់ ទ.ក តាមខេត្តក្រុងចំនួន ៣៦ទីតាំង ដែលក្នុង ១ទីតាំង កេងបានចំណេញលុយពី ៣០ម៉ឺនដុល្លារឡើងទៅ ។ អ្វីជាការហួសចិត្តនោះ គឺ លោកអតីតអគ្គនាយក ឡៅ សារឿន បានឃុបឃិតគ្នាជាមួយ ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ ក្រោមបង្គាប់របស់ខ្លួន ធ្វើរបាយការណ៍ ដោយបន្លំទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ម្តងថា (ទ.ក) រកចំណូលបាន ២៩លានដុល្លារ (លេខមូល) នៅក្នុងឆ្នាំ២០១១ ដែលម្តងថា ២៧លានដុល្លារ… តែពេលតំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ជាប់ បែរជាឆ្លើយដាក់បន្ទុកទៅលើមន្ត្រីទៅវិញឱ្យទទួលកំហុស ។
ដូចជា មានបញ្ហាមិនប្រក្រតីខាងលើនេះ ក្រុមកូដករនិយោជិត បានចោទប្រកាន់ទៀតថា តាមរយៈតួលេខ នៅក្នុងរបាយការណ៍ ស្តីពីចំណូលប្រចាំឆ្នាំ ២០១១ បង្ហាញថា អតីតអគ្គនាយក ឡៅ សារឿន និងលោកប្រធាន នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ មានបំណងចង់ស៊ីដាច់ លុយប្រមាណ ០២លានដុល្លារ ជាហេតុធ្វើឱ្យ ប្រាក់ចំណេញរបស់ (ទ.ក) ធ្លាក់ចុះ និងបណ្តាលឱ្យនិយោជិត ទទួលបានប្រាក់រង្វាន់ តែមួយខែគត់ក្នុង១ឆ្នាំ ខណៈដែលអាណត្តិ អគ្គនាយកមុនៗ ធ្លាប់បានរហូតទៅដល់ ០៣ខែឯណោះ ។ ដូច្នេះ សូមឱ្យសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ដូចជាឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តាជួយចាត់ការ ផ្តន្ទាទោសបុគ្គល ទាំងនេះតាមច្បាប់ហើយក្នុងនោះក៏ជាប់មន្ទឹលពាក់ព័ន្ធជាមួយ កឹម វិក្រា និងអនុប្រធានបញ្ញត្តិករថ្មី ឡាយ ម៉ារីវ៉ូ នោះផងដែរ…។
ដោយឡែកពាក់ព័ន្ធ នឹងការចោទប្រកាន់ របស់ក្រុមកូដករ ដូចខាងលើនេះ ក្នុងរយៈកាលកន្លងមក វាអាចជាដើមទុន នៃការដកបទពិសោធន៍ ការងារដ៍សំខាន់មួយ ដែលអាចធ្វើឱ្យ អគ្គនាយកថ្មីនៃ ទូរគមនាគមន៍កម្ពុជា (T.C) បន្តពីលោក លោក ឡៅ សារឿន ដូចជាលោក កឹម វិក្រា និងលោក ឡាយ ម៉ារីវ៉ូ …ជាដើម ត្រូវតែស្វែងយល់ និងចៀសវាងដាច់ខាត កុំដឹកនាំការងារ តាមរបៀបប្រព្រឹត្ត អំពើពុករលួយ បក្ខពួកនិយម… ដើរតាមលំនាំ ឬតាមផ្លូវ លោក ឡៅ សារឿន ទៀតឱ្យសោះ… ព្រោះថា ទោះយ៉ាងណាហើយដែលជាការប្រសើរផងដែរ ដែលលោក ឡៅ សារឿន មានសំណាងល្អហើយ ដែលបានរួចខ្លួន ពីការចោទប្រកាន់នានា ឬការចាប់ខ្លួនផ្តន្ទាទោស ដោយអង្គភាពប្រឆាំង អំពើពុករលួយ… ។
ករណីផ្ទុយទៅវិញនេះ ថ្មីៗអ្វីដែលជាការចាប់អារម្មណ៍នោះ គឺក្រុមស្ថាបនិកកំពុងតែរអ៊ូរទាំពីករណីបង្កើតការ គាបសង្កត់ទៅលើបុគ្គលិក និងស្ថាបនិកមិនប្រក្រតី និងករណីរុះរើក្បាលម៉ាស៊ីនការងារមួយចំនួនជាខ្សែរបស់លោក ម៉ារីវ៉ូ ។ ហើយដែលបញ្ហានេះចាប់ផ្តើមរង្គោះរង្គើរផ្ទៃក្នុងយ៉ាងខ្លាំងបំផុត ដែលមិនគួរលោក ប្រាក់ សុខុន មើលរំលង បញ្ហានេះទេ ! ព្រោះវាជាជំងីចាស់ស៊ីរូងផ្ទៃក្នុងដែលធ្វើឱ្យរដ្ឋជ្រុះខាតបាត់បង់ថវិការាប់សិបលានដុល្លារឯណោះ ដែល ពុំគួររដ្ឋមន្ត្រីក្រសួងធ្វើមិនដឹងមិនឮនោះទេ ។