ខេត្តកំពង់ធំ ៖ តំបន់ព្រៃឈើ ធម្មជាតិក្នុងប្រទេសកម្ពុជាដែល លាតសន្ធឹងធំធេងស្ទើរពេញផ្ទៃ ប្រទេស ដែលព្រៃឈើនោះមាន តម្លៃរាប់មិនអស់មិនអាចកាត់ ថ្លៃបាននោះ តែអនិច្ចាណាស់ តំបន់ព្រៃឡង់រាប់ម៉ឺនហិកតានោះ ត្រូវបានជនទុច្ចរិតឃុបឃិតគ្នា កាប់បំផ្លិចបំផ្លាញចោលយ៉ាង អនាធិបតេយ្យបំផុតពីសំណាក់ ក្រុមអាជ្ញាធរពុករលួយអស់នោះ មិនគួរបើជំនាញក្រសួងពាក់ព័ន្ធ មើលរំលងនោះទេ ! ។
ដូចជា ថ្មីៗនេះបើតាមក្រុម អ្នកសង្កេតការណ៍មើលព្រៃឈើ និងសហគមន៍ព្រៃឈើក្នុងតំបន់ ព្រៃឡង់ដ៍ បានធ្វើការរិះគន់និង ចោទប្រកាន់ថា អធិការស្រុក សន្តាន់ ឈ្មោះ អ៊ួង ម៉ាលី និង ក្រុមបក្ខពួកឈ្មួញ គឺជាមេក្លោង កាប់បំផ្លាញព្រៃឡង់ដ៍និងដុត បំផ្លាញកូនឈើយ៉ាងរង្គាលយក ដីធ្វើជាកម្មសិទ្ធិនិងរានយកដី លក់ឱ្យឈ្មួញយ៉ាងអនាធិបតេយ្យ បំផុត ។
ផ្ទុយពីការអសមត្ថភាពរបស់ ក្រុមអាជ្ញាធរ បើតាមបណ្តាញ អ្នកស៊ីបការពិសេស និងក្រុមអ្នក សារព័ត៌មានក្លឹបអ្នកកាសែត ឯករាជ្យ និងសហគមការពារ ព្រៃឈើបានចុះទៅតំបន់ព្រៃឡង់ ខាងលើ ដែលគេបានឃើញពី វិនាសកម្មព្រៃឈើដ៏ទ្រង់ទ្រាយធំ សម្បើម១កន្លែងនោះ បានថ្លែង ថា វាគឺជាការឃុបឃិតមួយដែល កើតឡើងជាប្រព័ន្ធរវាងក្រុមមន្ត្រី រដ្ឋបាលព្រៃឈើនិងអាជ្ញាធរដែន ដី ប៉ូលិស និងទាហាននិងឈ្មួញ បទល្មើសព្រៃឈើនោះតែម្តង ។
ជុំវិញការកាប់បំផ្លាញព្រៃឡង់ដ៍យ៉ាងរង្គាលដែលមិនគួរ កើតមានពីសំណាក់ក្រុមមន្ត្រី ប៉ូលិស ជាអាជ្ញាធរដែនដីជាអ្នក ការពារសុវត្ថិភាពប្រជាពលរដ្ឋ ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ មិនគួរបើ ពួកគេហ៊ាននោះទេ ! ក្រោយ ការចូលស៊ើបអង្កេតនិងយោង សេចក្តីរាយការណ៍របស់ប្រជា សហគមន៍ ទើបអង្គការអភិរក្ស ព្រៃឈើនិងអង្គការអភិវឌ្ឍន៍ធន ធានធម្មជាតិ, អង្គការការពារ ព្រៃឈើ សត្វព្រៃនិងបរិស្ថាន អង្គការការពារបរិស្ថាននិងធន ធានធម្មជាតិនិងក្រុមសហភាតរៈ និងក្លឹបអ្នកកាសែតឯករាជ្យ ដែលដឹកនាំដោយ លោក ហ៊ុន សុខា បានចុះឃ្លាំមើលការកាប់ បំផ្លាញព្រៃឈើក្នុងតំបន់ច្បស់ រាក់ អូថ្លាន់ អូតាអុង អូតាលៃ អូឈ្នូរ និងតំណាក់កកោះ ។ ហើយដែលតំបន់ទាំងនេះត្រូវ បានក្រុមហ៊ុនឈ្មោះ ៩៥ ដែល មានដីសម្បទានសង្គមកិច្ចនៅ ចំណុចព្រះអាទិត្យសោះ ។ ចុះ ហេតុអីបានជាក្រុមហ៊ុននេះហ៊ាន ចុះទៅកាប់ព្រៃឈើនៅតំបន់ ខាងលើទៅ វិញ ។
ជាងនេះទៅទៀត អ្វីជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះ គេបែរជាឃើញតំបន់ខាងលើ ត្រូវបានមន្ត្រីប៉ូលិសថ្នាក់ស្រុក កំពុងរុករានដីព្រៃធ្វើជាកម្មសិទ្ធិ និងកាប់លក់អោយឈ្មួញយ៉ាង ពេញបន្ទុក ។
ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ពុករលួយនិងកាប់បំផ្លាញព្រៃ ឈើយ៉ាងពេញបន្ទុកនោះគឺ ឈ្មោះ អ៊ួង ម៉ាលី ជាអធិការ ស្រុកសណ្តាន់ក៏ត្រូវបានក្រុម ប្រជាពលរដ្ឋអ្នកស្រុកចង្អុលមុខ ថា គាត់គឺជាមេខ្លោងនាំអាទិ៍ កាប់បំផ្លាញព្រៃរដ្ឋយកធ្វើធ្វើជា កម្មសិទ្ធិ គឺជាមេក្លោងកាប់រាន ដីយកទៅលក់អោយក្រុមឈ្មួញ បានលុយត្រូវប៉ាន់រាប់សិបម៉ឺន ដុល្លារជាយូរឆ្នាំ មកហើយ ។
មិនតែប៉ុណ្ណោះឈ្មោះ អ៊ួង ម៉ាលី ក៏នេះត្រូវបានប្រជាពលរដ្ឋ ខ្សឹបប្រាប់ថាជាបុគ្គលមានអំណាចក្នុងស្រុកសណ្តាន់ដោយពុំ មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ គាត់ អ៊ួង ម៉ាលី នេះទេ! ព្រោះ តែគាត់យកឈ្មោះអ្នកធំមកប្រើ ក្នុងការកាងកាប់បំផ្លាញព្រៃ ឡង់ដ៍យ៉ាងរង្គាលយកលក់និង ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននិងលក់ឱ្យ ក្រុមឈ្មួញក្រុមហ៊ុនយ៉ាងព្រហើន បំផុតដោយមិនញញើតច្បាប់ ប្រឆាំងអំពើពុករលួយនោះទេ ។ ហើយដែល ផ្ទុយពីប្រជាពល រដ្ឋវិញ ដែលរកស៊ីព្រៃឈើបន្តិច បន្តួចនោះបែរជាត្រូវគាត់លោក អធិការចាប់វ៉ៃខ្នោះនិងបញ្ជូន ទៅឱ្យតុលាការដាក់គុកទាំង អស់ ។ ចំពោះខ្លួនកាប់ព្រៃយក ដីលក់រាប់រយហិកតាខ្លួនឯង នោះ បែរជា គ្មាននរណាហ៊ាន ចាប់គាត់ដាក់គុកវិញសោះ ទុក ឱ្យគាត់ធ្វើព្យុះធ្វើភ្លៀងតាមតែ អំពើចិត្ត ដែលគួរតែអង្គភាព ប្រឆាំងអំពើពុករលួយដាក់ការ ស្រាវជ្រាវសកម្មភាពរបស់គាត់ ជាបន្ទាន់ផង ។
ប្រភពប្រជាពលរដ្ឋក៏បានឱ្យ ដឹងទៀតថា ក្រុមបក្ខពួករបស់ លោកអធិការស្រុកសន្តាន់ដែល គេស្គាល់ឈ្មោះជាមេក្លោងកាប់ បំផ្លាញព្រៃឈើវាតទីយកដីនិង រកស៊ីបទល្មើសព្រៃឈើយ៉ាងដុះ ស្លែយូរឆ្នាំនោះ ទីមួយគឺ ឈ្មោះ អ៊ូ សុធា បញ្ជាការសឹករងស្រុក សណ្តាន់ ទីពីរមានឈ្មោះយាយ រ៉ើម, ទី៣-នៅ ភា នៅភូមិ សំរោង ឃុំមានរិទ្ធិ ទី៤- ឈ្មោះ ឆាយ នៅភូមិសណ្តាន់ ស្រុក សណ្តាន់ ជាមេបំផ្លាញឈើនិង ជួញឈើប្រចាំស្រុកសណ្តាន់ ដែលមានខ្នងបង្អែកពីក្រោយ ការពារផងនោះ ។
ដោយឡែក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើដែលច្បាប់រដ្ឋាភិ បាលលោក ហ៊ុន សែន មិនគួរ មើលរំលងនេះត្រូវបានសកម្មជន ព្រៃឈើទម្លាយឱ្យយើងដឹង ទៀតថា គឺពួកគេបានត្រូវរ៉ូវគ្នា ឃុបឃិតជាប្រព័ន្ធមួយដែលគេ បរិយាយថា“ស៊ីតាមជំនាញ” និងទឹកទន្លេមិនបំពានទឹកបឹង នោះ ។ ហើយដែលមានអត្ថន័យ ថា ក្រុមរដ្ឋបាលព្រៃឈើមិនហ៊ាន ប៉ះពាល់ទង្វើបក្ខពួកនិយមកាប់ បំផ្លាញព្រៃវាតទីយកដីធ្វើជាកម្ម សិទ្ធិរបស់ឈ្មោះ អ៊ូ សុធា និង អធិការស្រុកសណ្តាន់ អ៊ួង ម៉ាលី ឡើយ ។ ហើយដូច្នេះដូចគ្នា និង សកម្មភាពក្រុមរដ្ឋបាលព្រៃឈើ ដែលឃុបឃិតត្រូវរ៉ូវឱ្យមាន សកម្មភាពប្រជាពលរដ្ឋខូចនិង ក្រុមឈ្មួញប្រព្រឹត្តបទល្មើសព្រៃ ឈើឡើងវាលព្រៃឡង់ដ៍នេះ គឺ ដូចមេសឹករងស្រុកនិងអធិការ ស្រុកសណ្តាន់ក៏មិនរាយការឱ្យ ខ្សែទទឹងខ្សែបណ្តោយដឹងឮ ទាល់តែសោះ ដូចគ្នា…. ៘
ជាងនេះទៅទៀត អ្វីជា សំណូមពររបស់សកម្មជនប្រជា ពលរដ្ឋការពារព្រៃឈើមិនអាច ទទួលយកបាននោះ គឺស្នើសុំឱ្យ ក្រសួងមហាផ្ទៃនិងនាយឧត្តម សេនីយ៍អគ្គស្នងការនគរបាល ជាតិ នេត សាវឿន គួរមានវិធាន ការចុះធ្វើអធិការកិច្ចលើអធិការ អ៊ួង ម៉ាលី នាយសឹករង អ៊ូ សុធា ដែលយកតួនាទីរដ្ឋមកបម្រើផល ប្រយោជន៍ខ្លួនឯង ធ្វើមានបាន សង់វីឡាទិញឡានទំនើបនេះ ផង ។
ជាពិសេស គួរតែអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ក៏ដូចជាក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងបរិស្ថានត្រូវតែមានវិធាន ការពិនិត្យទប់ស្កាត់តំបន់ព្រៃឡង់ ជាបន្ទាន់ផង មុននឹងព្រៃឈើ ក្នុងខេត្តកំពង់ធំរលត់រលាយ សាបសូន្យពីព្រៃឡង់ទៅជាវាល រហោស្ថានដោយសារតែក្រុម បក្ខពួកបុគ្គល អ៊ួង ម៉ាលី និង អ៊ូ សុធា នោះ ៕