0

ល្បី​ល្បាញ​ថា​ផ្សា​នាគ​មាស​និង​ម៉ុង​ឌី​យ៉ាល​មាន​បើក​ល្បែង​ស៊ី​សង​យ៉ាង​ធំ​ដោយ​មាន​មេ​ការ​ឈ្មោះ​ណាត​ចំា​បំរើ​សេវាកម្ម​!​

ភ្នំពេញៈ ថ្មីៗ​នេះប្រភពចេញពីអ្នកលេងល្បែងចាញ់បានប្រាប់ថានៅមជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល់ និង​ផ្សារ​នាគ​មាស របស់​ឧកញ៉ា គង់ ទ្រី​វ កំពុងតែ​ធ្វើឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរ ជាតិ​ភ្ញាក់ផ្អើល​ល្បីល្បាញ​ពេញ​ទាំង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ផ្សារ​នេះ និង​មជ្ឈមណ្ឌល​នេះ បំរើ​តែ​សេវាកម្ម​ជប់លៀង និង​រោងការ និង​លក់​ផ្លែ​ឈើ​នោះ ប៉ុន្តែ​ពេល​នេះ បែរ​ជា​មជ្ឈមណ្ឌលម៉ុងឌីយ៉ាល និង​ផ្សារ​របស់​ឧកញ៉ា គង់ ទ្រី​វ នេះ បែរជា ពង្រីក​អាជីវកម្ម បើក​វង់ល្បែង​បៀ​រ ប៉ោង មិន​ចាញ់​សម្បុក​វង់ល្បែង​ដ៏​ធំ​របស់​បរទេស Naga world នោះទេ​! ។​

​ដោយឡែក ជា​ការស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​មក​លេងបៀរ អាប៉ោង ពាលា​អាវាសែ បង្កើត​ចោរ កម្ម​ប្លន់​ចាប់​ជម្រិត និង​ភេរវកម្ម​លាង​លុយខ្មៅ​លុយ​គ្រឿងញៀន នេះ​និង​មាន​មេការ​ឈ្មោះ ណាត ចាំ​បំរើ​សេវាកម្ម លេងល្បែង​ខាងលើនេះ ចាំ​ស្វាគមន៍​គ្រប់ពេល ។​

​ដំណឹង​នេះ ជា​ការគោរព​អញ្ជើញ​អភិបាលក្រុង ស្នងការ​ក្រុង មេ​ប៉េអឹម​ក្រុង​-​ខណ្ឌ អធិការ​ខណ្ឌ អភិបាល ខណ្ឌ ចូល​ទៅ​កំសាន្ត​លេង​កុំបី​អាក់ខាន​ឡើយ តាមរយៈ​ទូរស័ព្ទ​លេខ ០១៧ ៦៥៦ ០០៦/០៩៧ ៥០០០ ៥៥៥ ដោយ​មេត្រីភាព​កុំបី​ខាន ។​/

20150409ch

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com