0

រតនាគារខេត្តកំពង់ឆ្នាំងបែករឿងអាស្រូវ

ស្មៀនឃុំជាច្រើននាក់សុទ្ធតែបាននិយាយអះអាងស្រដៀងៗគ្នាប៉ុន្តែសុំលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អោយដឹងថាកញ្ចប់មូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ដែលរដ្ឋាភិបាលបានដាក់អោយ តាមរយៈរតនាគារខេត្តកំពង់ឆ្នាំងខណៈពេលដែលក្រុម ហ៊ុនមួយចំនួនបានដេញថ្លៃអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបាន៥០ ទៅ ១០០ ភាគរយ រតនាគារត្រូវបើកប្រាក់ទូទាត់ ។ ប៉ុន្តែការ បើកប្រាក់ទូទាត់នោះ ត្រូវបានជាប់គាំង ដោយសារអនុប្រធានរតនាគារ លោក ពេជ្រ រតនា ឆ្លើយថា មូលនិធិឃុំសង្កាត់មិនមាននៅក្នុងគណនីរតនាគារខេត្តទៅវិញ។ការអះអាងបែបនេះ ធ្វើអោយក្រុមហ៊ុនមួយចំនួន ដែលបានដេញថ្លៃវិនិយោគឃុំ-សង្កាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់គម្រោងបន្តទៀតឡើយ។
ដោយឡែកតំណាងក្រុមហ៊ុនមួយចំនួនដែលដេញថ្លៃវិនិយោគឃុំ-សង្កាត់បាននិយាយថា មន្ត្រីរតនាគារមួយចំនួនជាមន្ត្រីចូលនិវត្តន៍គិតតែផលប្រយោជន៍បក្ខពួកមិនបានគិតគូរដល់ផលប្រ យោជន៍ជាតិជាធំឡើយ។ហើយប្រធានរតនាគារខេត្តកំពង់ឆ្នាំងលោកកាណុលចិត្រា បានប្រើមន្ត្រីចូលនិវត្តម្នាក់ឈ្មោះ ស សារ៉ាយ កាន់ការងារក្នុងការទទួលឯកសារទម្រង់បែបបទ គម្រោងក្នុងការ ទូទាត់សាច់ប្រាក់។
ពេលដែលប្រាក់បុរេប្រទានក្នុង៣ខែម្តងសម្រាប់ឃុំសង្កាត់ ទាល់តែមានប្រាក់សំណូកក្រោមតុយ៉ាងតិច២០ម៉ឺនរៀលក្នុងឃុំសង្កាត់នីមួយៗ ទើបរបាយការណ៍គំរោងនោះត្រឹមត្រូវ បើមិនដូច្នោះទេ ចង់ជំនាញថ្នាក់ណាមកធ្វើរបាយការណ៍ក៍មិនចេះត្រូវដែរ ។
ដោយឡែក កញ្ញា អួន សុផលជាទីប្រឹក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខេត្តកំពង់ឆ្នាំង បានកំពុងដោះយករួចខ្លួនថា ផុតពីដៃរបស់គាត់ហើយ។នាយកចាត់ការផែនការវិនិយោគលោកអ៊ុកកីឡា បែរជាធ្វើមិនដឹងមិនឮក្នុងរឿងនេះទៅ។
បញ្ហានេះ យើងសូមឲ្យអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលទើបតែឡើងកាន់ការថ្មីៗនេះសូមជួយ ពិនិត្យមើលការងារនេះផង។
ម្យ៉ាងទៀតយើងក៏សូមឲ្យអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោកឱមយិនទៀងមេត្តាចាត់វិធានការ ជាបន្ទាន់

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com