ខេត្ដត្បូងឃ្មុំ ៖ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដត្បូងឃ្មុំលោក ងី វីរៈ និងលោក ឯម សុគន្ធ នាយផ្នែករដ្ឋបាលព្រៃឈើមេមត់ គឺជាមេខ្លោងបង្កើតឱ្យមានបទល្មើសព្រៃឈើ ដឹកជញ្ជូនចូលមកក្នុងទឹកដីខេត្ដត្បូងឃ្មុំ ដើម្បីឆ្លងទៅប្រទេសវៀតណាម ។
ក្រុមឈ្មួញបានរាយការណ៍មកថា ទឹកដីខេត្ដត្បូងឃ្មុំគឺជាទីតាំងចរាចរឈើល្មើសច្បាប់ ក្នុងនោះឈ្មួញបានដឹកឈើប្រណីត ឈើ ក្រហម ឈើធ្នង់ គ្រញូង មកពីខេត្ដព្រះ វិហារ ,ឧត្ដរមានជ័យ,សៀមរាប,កំពង់ធំក្រចេះ, ស្ទឹងត្រែង ,រតនគីរី ,មណ្ឌលគីរី ឆ្ពោះមកកាន់ខេត្ដត្បូងឃ្មុំ ដើម្បីឆ្លងទៅ ប្រទេសវៀតណាម តាមច្រកចំនួន៣គឺ ច្រកច័ន្ទមូល,ច្រកដូង៧ដើម និងច្រក ទនេ្លចាម ។
ក្រុមឈ្មួញបានរាយការណ៍មកថា កន្លងមក បុគ្គលទាំងពីររូបនេះមួយ ម៉ាត់ណា ក៏អះអាងថា ជាភើ្លងខៀវរបស់ ថ្នាក់លើ ហើយការយកលុយពីឈ្មួញក៏ជា គោលការណ៍ថ្នាក់លើ ។ យ៉ាងតិចមានឧកញ៉ាចំនួន៥រូបដែល ជាអ្នកបែងចែកប្រាក់សម្រាប់បុគ្គលមេ ព្រៃងី វីរៈ និងឯម សុគន្ធ ។ ប៉ុន្ដែគេពុំ ដឹងថា ក្នុង១ខែៗឧកញ៉ាទាំង៥រូបនោះ ត្រូវចំណាយប្រាក់ទិញឧត្ដមគតិជំនាញ រដ្ឋបាលព្រៃឈើក្នុងកម្រិតណាទេ ហើយ គេទទួលស្គាល់ថា ឈើរបស់ឧកញ៉ាទាំង ៥រូបរួមទាំងច្រកចំនួន៣ក្នុងស្រុកមេមត់ សម្រាប់ជាទីតាំងបទល្មើសដឹកជពា្ជូនឈើ ឆ្លងកាត់ គឺគ្មានចាប់អារម្មណ៍ណាមួយ ក្នុងការបង្ក្រាប ។
តាមការ អះអាងពីក្រុមឈ្មួញដែលធ្លាប់បង់ប្រាក់ ឱ្យមេព្រៃទាំងពីររូបនេះថា លោកងី វីរៈ និង លោកឯម សុគន្ធ ជាអ្នកចាំប្រមូលប្រភព សេដ្ឋកិច្ចពីបទល្មើសដឹកជពា្ជូនឈើឆ្លង កាត់ខេត្ដត្បូងឃ្មុំ ពិសេសចូលទឹកដីស្រុក មេមត់ ។ ក្នុង១ខែៗ នាយខណ្ឌរដ្ឋបាល ខេត្ដ និងនាយផ្នែករដ្ឋបាលព្រៃឈើមេមត់ ទទួលបានសំណូកពីឈ្មួញឈើយ៉ាងច្រើន ដោយគេពុំដឹងថា លោក ឆេង គឹមសុន ប្រធានរដ្ឋបាលព្រៃឈើ ត្រូវបានចាត់ តាំងឱ្យអ្នកទាំងពីរនេះ ចាំប្រមូលប្រាក់ពី ការដឹកជពា្ជូនឈើឬយ៉ាងណានោះទេ ។
គេបានរាយការណ៍មកទៀតថា នៅតាមដងផ្លូវជាតិលេខ៧ លោក ងី វីរៈ និងលោក ឯម សុគន្ធ ទទួលប្រាក់ពីឧកញ៉ា ទាំង៥រូបក្នុងបទល្មើសព្រៃឈើមិនឆ្អែត ឆ្អន់នោះឡើយ ។ គាត់ថែមទាំងដាក់មន្ដ្រី របស់គាត់ពីររូបគឺឈ្មោះ វង់ និង ឈ្មោះ គុន ដាក់កុងត្រូលជជុះចាំរាប់ក្បាលឡានយកលុយ ក្នុងនោះថែមទាំងគ្មានចិត្ដ មេត្ដាធម៌មកលើប្រជាពលរដ្ឋ គាប សង្កត់ សំឡុតជំរិតទារលុយ គ្រាន់តែអ្នក ស្រុកភូមិដឹកឈើ៥ទៅ១០បន្ទះសម្រាប់ ធើ្វផ្ទះក៏តម្រូវឱ្យបង់លុយចាំពី១មុឺនរៀល ទៅ២ម៉ឺនរៀលឬ៥ម៉ឺនរៀល ។
ប្រភពអាចជឿទុកចិត្ដបានឱ្យដឹងថា លោកងី វីរៈ និងលោកឯម សុគន្ធ ពេលកំពុងទទួលលាភពីការដឹក ជញ្ជូនបទល្មើសព្រៃឈើ ពួកគេកំពុងតែទម្លាក់កំហុសនេះថា ជាការចាត់តាំងឱ្យប្រមូលដោយលោក ឆេង គឹមសុន ។ មិនអាចទាក់ទងបានទេ ពីលោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដត្បូង ឃ្មុំ និងលោក ឯម សុគន្ធ នាយផ្នែករដ្ឋ បាលព្រៃឈើមេមត់នោះ ៕