0

មេព្រៃ​បាគង​ឈ្មោះ វ៉េង លី សង្ស័យ​នៅ​ពីក្រោយ​មេ​ឈ្មួញ​ដឹក​ឈើ​ល្មើសច្បាប់ ជើង​ខ្លាំង ឈ្មោះ ហេង ហុង

​ខេត្ដ​សៀមរាប ៖ មេព្រៃ​បាគង​ឈ្មោះ វ៉េង លី ត្រូវបាន​គេ​សង្ស័យថា នៅ​ពីក្រោយ​នៃ​ការដឹកជញ្ជូន​ឈើ​ល្មើសច្បាប់ របស់​មេ​ឈ្មួញ​ជើង​ខ្លាំង​ម្នាក់​ឈ្មោះ ហេង ហុង ដើម្បី​ទទួលបាន​លាភ​ស​ក្ករាៈ​ចូល​ហោប៉ៅ​របស់ខ្លួន ។

​បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ បានអោយដឹងថា មេ​ឈ្មួញ​ដឹកឈើ​ដុះ​ស្លែ ឈ្មោះ ហេង ហុង រូបនេះ បាន​រកស៊ី​ដឹក​ឈើ​រាប់សឹប​ឆ្នាំ​កន្លងមកហើយ មកពី​តំបន់​ប៉ែក​ខាងលើ​នៃ​ស្រុក​ស្វាយ​លើ ឆ្លង​ការ​ស្រុក​ស្វាយ​លើ​និង​ស្រុក​សូទ្រនិគម​តាមរយៈ​គោយន្ដ​កន្ដ្រៃ និង​រឺ​ម៉ក​ម៉ូតូ យក​ស្ដុក​ទុក​នៅ​ភូមិ​កន្ទ្រាំ​ង ឃុំ​កន្ទ្រាំ​ង​ស្រុក​ប្រាសាទបាគង ហើយ​បន្ដ​ដឹកជញ្ជូន​យក​ផ្ញើទុក​នៅ​ដេប៉ូ​ឈើ ឈ្មោះ ចែ​សន ស្ថិតនៅ​ភូមិ​ជ្រៃ ឃុំ​កណ្ដែ​កស្រុក​ប្រាសាទបាគង​ខេត្ដសៀមរាប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​ខាងកើត​វត្ដ​ស្វាយ​ធំ ប្រហែល​១០០​ម៉ែត្រ​។​ប្រភព​ដដែល​បាន​បន្ដថា ក្រោយពី​ក្រុម​ឈ្មួញ​ដឹក​ឈើ​មក​ផ្ញើទុក​នៅ​ដេប៉ូ​ឈើ​ខាងលើ គេ​បាន​ជួលរ​ម៉ក​ម៉ូតូ​ខ្នាត​ធំ ដឹកជញ្ជូន​មក​លក់​ចែកចាយ​តាម​ដេប៉ូ​ឈើ​នានា​នៅ​កណ្ដាល​ក្រុង​សៀមរាប យ៉ាងរ​លួ​ន ដោយ​មាន​ការឃុបឃិត​គ្នា ជាមួយ​ម្ចាស់​ដេប៉ូ​ឈើ​ខាងលើ លក់វិក័យ​ប​ត្រ​ដេប៉ូ​ក្នុង​មួយ​សន្លឹក​តម្លៃ​១០​ដុល្លា ដើម្បី​ដឹក​ឈើ​តាមរ​ម៉ក​ម៉ូតូ ចូល​ក្នុង​សៀមរាប បន្លំ​ភ្នែក​សមត្ថកិច្ច​នានា និង​ប្រែក្លាយ​ឈើ​ល្មើសច្បាប់ អោយក្លាយ​ទៅ​ជា​ឈើ​ចេញពី​ដេប៉ូ​ស្របច្បាប់​ទៅ​វិញ​។ ប្រភព​ដដែល បាន​បញ្ជាក់ទៀតថា ទោះបី​ពួកគេ​ដឹកឈើ​ចេញពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ ច្រើន​កន្លែង​បែបនេះ​ក្ដី​ក៍​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​បាន​និយាយថា គេ​បាន​ប្រាប់ ឬ​បង់លុយ​អោយ​សមត្ថកិច្ច​មេព្រៃ​បាគង ឈ្មោះ​វ៉េង​លី និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ រួចរាល់​ហើយ​ទើប​ហ៊ាន​ដឹក​ចេញ​។​

​ទាក់ទិន​នឹង​ការដឹកជញ្ជូន​ល្មើសច្បាប់​ខាងលើនេះ  អ្នកកាសែត បាន​សាកសួរ លោក​វ៉េង លី មេព្រៃ​បាគង ប៉ុន្ដែ លោក វ៉េង លី បានអោយដឹងថា លោក​មិន​អាច​ចាត់វិធានការ​បាន​ទេ ព្រោះ​មេ​ឈ្មួញ​ឈើ ឈ្មោះ ហេង ហុង បាន​បង់លុយ​អោយ​រូបគាត់​រួចរាល់​អស់ហើយ​។​បន្ទាប់មក លោក វ៉េង លី បាន​ឲ្យ​សួរ លោក ឡឹង សុខា ដែល​ជា​មន្ដ្រី​ផ្នែក រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ដែល​ទទួលបន្ទុក​រួម បទល្មើស​ព្រៃឈើ នៅក្នុង​សៀមរាប ។​ក៍​ប៉ុន្ដែ​លោក ឡឹង សុខា បានអោយដឹងថា ពួក​អ្នកដឹកឈើ ប៉ែក​ខាងលើ​មិន​បាន​ប្រាប់​គាត់​នោះ​ទេ ។​

​គួរ​រំលឹក​ផងដែរ​ថា ទោះបីជា​មេព្រៃ​បាគង រុញ​ដាក់គ្នា​និង​បដិសេធ​យ៉ាងនេះ​ក្ដី ក៍មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ ហេង ហុង និង​រឺ​ម៉ក​ម៉ូតូ​បាន​អះអាង​ថា គេ​មិន​ខ្លាច​ក្នុង​ការដឹកជញ្ជូន​ឈើ ទាំង​យប់​ទាំង​ថ្ងៃ ដោយ​គេ​បាន​បង់លុយ​ជូន មេព្រៃ​ខាងលើ​យ៉ាង​គាប់ចិត្ដ រួចរាល់​អស់ហើយ ៕

 

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com