ខេត្តរតនគិរីៈស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ក្រោមផ្ទះសង្ស័យលេបថ្នាំហួសកំណត់ចំណែកប្តីគេចខ្លួនបាត់ដោយមិនដឹងមូលហេតុ ហេតុការណ៍នេះមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០១៥ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបាន លុង ខេត្តរតនគិរី។
បើតាមការអោយដឹងពីឪពុកនារីរងគ្រោះបានឲ្យដឹងថាកូនស្រីរបស់គាត់មានឈ្មោះអឿងនាងមួយភេទស្រីអាយុ២១ឆ្នាំ ជនជាតិខ្មែរ និងមានប្តីឈ្មោះវីឆៃវាត់អាយុ២៤ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឃុំកើតហេតុខាងលើមុខរបរលក់មាសនិងដូរលុយនៅក្នុងផ្សារបានលុងជាមួយគ្នា។ មុនពេលកើតហេតុនារីរងគ្រោះនិងប្តីបានឌុកគ្នាទៅស៊ីការនៅហាងតាទ្រី(វេលាម៉ោង៧យប់ ថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៥)។
ហើយបានត្រឡប់មកផ្ទះវិញចូលក្នុងបន្ទប់សំរាកដូចសព្វដងហើយនៅព្រឹកឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹកកូនប្រុសនារីរងគ្រោះបានទៅហៅជីតាឲ្យមកជួយដាស់ម្តាយហូបបាយខណៈនោះដោយកូនប្រុសហៅម្តាយមិនងើបនៅពេលជីតាមចូលទៅដល់ក៏បានស្រែក ហៅកូនអោយងើបតែមានសភាពស្ងាត់ឈឹងពុំមានសម្លេងឆ្លើយតបឪពុកក៏បើកទ្វារចូលទៅក៏ស្រាត់ឃើញកូនស្រីដេកស្លាប់លើគ្រែដោយពុំបានដោះខោអាវដែលមកពីស៊ីការនោះឡើយហើយនៅក្បាលដំណេកកូនស្រីគាត់ដេកស្លាប់នោះដោយមានកំប៉ុងថ្នាំមួយហើយនៅជើងនិងដៃកូនស្រីគាត់មានស្នាមជាំអ៊ុចៗខ្មៅ ចំណែកឯប្តីបានជិះម៉ូតូម៉ាកស្កូបពី ពណ៌ក្រហម ពាក់ស្លាកលេខ រតនគិរី ២២៥៥គេចខ្លួនបាត់នៅវេលាម៉ោង៤កន្លះជិតភ្លឺឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ មិនដឹងទៅទីណា។
ឪពុកនារីរងគ្រោះបានដឹងបន្តទៀតថាកូនស្រីគាត់និងប្តីនេះពុំមានឈ្លោះគ្នាអ្វីធំដុំនោះទេគ្រាន់តែឈ្លោះគ្នាបន្តិបន្តួចជារឿងក្នុងធម្មតានៅក្នុងគ្រួសាររបស់គេ។សាច់ញាតិនារីរងគ្រោះបានមានការសង្ស័យជាករណីឃាត់កម្មរបស់ប្តីមកលើកប្រពន្ធប៉ុន្តែត្រូវសមត្ថកិច្ចធ្វើកោសល្យ វិនិច្ឆ័យបានអោយដឹងថានារីរងគ្រោះអាចផឹកស្រាច្រើនលុះមកដល់ផ្ទះក៏លេបថ្នាំធ្វើឲ្យប្រតិកម្មថ្នាំនិងស្រាអាចបណ្តាលស្លាប់បាត់បង់ជីវិតព្រោះពុំមានស្លាកស្លាមធ្វើទារុណកម្មលើខ្លួននារីរងគ្រោះនោះទេ។សមត្ថកិច្ចរួមមានប៉េអឹមខេត្តក្រុងប៉ូលីសស្នងការអធិការនិងពេទ្យខេត្តព្រះរាជអាជ្ញានិងប៉ូលិសវិទ្យាសាស្ត្រ។ ក្រោមមកសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពនារីរងគ្រោះឲ្យទៅពុកម្តាយដើម្បីធ្វើបុណ្យតាមប្រពៃណី។
ដោយៈ ស៊ឹង បឿន