0

ក្រុមឈ្មួញកំពុងបរបាញ់សត្វព្រៃអាជ្ញាធរធ្វើមិនដឹងចាំតែស៊ីឆ្ងាញ់!

ខេត្ត​រតនគិរីៈ​អនាគត់​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ផុត​ពូជ​ដោយ​ការ​បាញ់​ដាក់​អន្ទាក់​ជួញ​ដូរ​ទៅ​ប្រទេស​ជិត​ខាង​​និង​លក់​សាច់​ធ្វើ​ជា​ម្ហូប​។​សព្វ​ថ្ងៃ​នេះ​គេ​សង្គេត​ឃើញ​មាន​ក្រុម​ជួញ​ដូរ​សត្វ​ព្រៃ​ជា​ច្រើន​ក្រុម​រួម​ទាំង​ក្រុម​ឈ្មួញ​ជន​ជាតិ​វៀត​ណាម​ផង​បាន​ប្រមូល​ទិញ​សត្វ​ព្រៃ​គ្រប់​ប្រភេទ​ពី​ទឹក​ដី​ខេត្ត​រតនគិរី​ទៅ​លក់​ អោយ​​ប្រទេស​ជិត​ខាង​វៀតណាម​ជា​ហូរ​ហែរ​និង​បាញ់​យក​សាច់​លក់​យ៉ាង​អនាធិបតេយ្យ ​ដោយ​សារ​សមត្ថកិច្ច​​ពាក់​ព័ន្ធ​មាន​ភាព​ធូរ​រលុង​មិន​ជួយការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​ប្រទេស​ខ្លួន​ឯង​។​

ជាក់​ស្តែង​នៅ​ថ្ងៃ​ទី​​២៥ ​ខែ​មេសា ​ឆ្នាំ​២០១៥ ​វេលា​ម៉ោង​៥​ល្ងាច​អ្នក​សារ​ពត៌​មាន​យើង​ថត​​បាន​រូប​សត្វ​ព្រៃ​ចំនួន​២ប្រភេទ​​សត្វ​ជ្រូក​ព្រៃ​ចំនួន​​៧​ក្បាល​សត្វ​កាំ​ប្រម៉ា​៦​ក្បាល​ដែល​ក្រុម​ព្រាន​ព្រៃ​ដាក់​អន្ទាក់​បាន​នៅ​ចំណុច​ព្រំដែន​ប្រទេសប្រទេសវៀតណាម​ក្នុង​ស្រុក​អណ្តូង​មាស​ក្រុមឈ្មួញ​​ខ្មែរ​យក​មក​លាក់​ទុក​បំរុង​ដោះ​ដូរ​អោយ​ក្រុម​ឈ្មួញ​វៀត​ណាម​បន្ត​ទៀត​។​

ហើយជាពិសេសនោះទៀតសាច់សត្វព្រៃគ្រប់ប្រភេទលក់តាមទីផ្សារនិងតាមភោជនីយដ្ឋានធ្វើគ្រឿងក្លែមតំរូវការភ្ញៀវ។ចំណុចនេះហើយដែល​​ប្រជាពលរដ្ឋស្តូតត្រង់ដែលស្រលាញ់​ធនធានធម្មជាតិរបស់ប្រទេសខ្លួនធ្វើការរិៈគន់យ៉ាងធ្ងន់ធ្ងរដល់សមត្ថកិច្ចពាក់ព័ន្ធដែលមានតួ​នាទី​ការពារ​ធនធានធម្មជាតិគ្រប់ប្រភេទជួន​ប្រទេសជាតិអោយក្មេងៗជំនាន់ក្រោយបានស្គាល់។ប្រជាពលរដ្ឋទូទាំង​ខេត្តបានធ្វើការ​រិៈ​គន់​ថា​ការដាក់អន្ទាក់​វា​មិនសូវរលាយទេតែការប្រើប្រាស់អាវុធបរបាញ់សត្វព្រៃវាឆាប់​រលាយហិនហោចណាស់។ហើយប្រជាពលរដ្ឋគ្មានកាំភ្លើងទេមានតែកងកម្លាំង​ប្រដាប់អាវុធមួយផ្នែកតែប៉ុណ្ណោះ។ប្រជាពលរដ្ឋធ្វើការរិៈគន់មិនមែនផលប្រយោជន៍បុគ្គលទេគឺផលប្រយោជន៍រួម៕

20150423_171651 (1)20150423_171138

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com