0

លោក ខឹម វិចិត្រា ប្រមូល​លុយ​ពី​ទំនិញ​គេច​ពន្ធ និង​ឈើ​ខុស​ច្បាប់

​​លោក ខឹម វិ​ចិ​ត្រា ក្នុង​តួនាទី​​ជា​​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកព្រំដែន​ទ្វេភាគី​ជ្រៃ​ធំ​-​ខ្នារ​តាំងយូ កំពុង​ ​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ជាពិសេស​ទុក​បែងចែក​លោកស្នងការ​រង​ទទួល​ផែន ទើប​គេ​មិនដែល​ឃើញ​​ថ្នាក់លើ​ឮមាត់ឮក​ពី​ភាព​អសកម្ម​របស់​លោក ខឹម វិ​ចិ​ត្រា ទាល់​តែ​សោះ​ទើប​​អ្វីៗ​​នៅ​តែ​ដដែល​គ្មាន​ការកែទម្រង់​។​

ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​ចាប់តាំងពី​លោក ខឹម វិ​ចិ​ត្រា បាន​ឡើងកាន់តំណែង​ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ជ្រៃ​ធំ គេ​សង្កេតឃើញ​មន្ត្រីនគរបាល​ជាច្រើន​ប្រចាំ​ច្រក​នេះ មានឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំ​និញ​គេចពន្ធ​មកពី​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​ហើយ​គេ​ដឹងថា​ទំនិញ​ភាគច្រើន​ជា​ប្រភេទ​គ្រឿងសំណង់ និង​ជា​ទំនិញ​ខុសច្បាប់​ដូចជា​ត្រី​ឆ្តោ ត្រី​រ៉ស មេស្រា ថ្នាំពុល ដែលមាន​ការបង់ពន្ធ​មិន​ដល់​១០​ភាគរយ​ផង​ទេ ដូច្នេះ​ជា​ឱកាស​ដែល​លោក ខឹម វិ​ចិ​ត្រា ចាត់តាំង​មន្ត្រី​ក្រោម​ឱវាទ​របស់គាត់​ឲ្យ​ប្រមូល​លុយ​ពី​ការនាំ​ចូល​ទំនិញគេចពន្ធ យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​បំផុត​។

​ សម្រាប់​ក្រុម​ឈ្មួញ​នាំចេញ​សត្វព្រៃ​និង​ឈើ​ខុសច្បាប់​ពី​ស្រុក​កោះធំ ចេញទៅ​ស្រុក​យួន​ជាប់​ជាប្រចាំ​និង​មាន​ភាព​គគ្រឹក​គគ្រេង​​មិន​ចាញ់​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត សុទ្ធតែជា​ប្រភព​ចំណូល​របស់លោក ខឹម វិ​ចិ​ត្រា។

ប្រជាពលរដ្ឋ​ក៏បាន​លើកឡើង​ផងដែរ​ថា មន្ត្រីក្រោមឱវាទ​របស់​លោក​ខឹម វិ​ចិ​ត្រា បាន​កោស រូស​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​ចេញ​ទៅ​​ស្រុក​យួន ឲ្យ​បង់លុយ​ទៅតាម​ការទាមទារ​រប​ស់​ពួកគេ គឺ​ក្នុង​ម្នាក់ៗ​ចំនួន​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល ដោយ​គ្មាន​ការយោគយល់​ថា ប្រ​ជា​ពល​រដ្ឋ​ត្រូវ​ឆ្លងដែន​ទៅពិនិត្យ​ព្យាបាល​ជំងឺ ឬ​ទិញ​ឥ​វ៉ាន់​បន្តិចបន្តួច​នោះទេ​។ ក្នុង​មួយថ្ងៃៗ​គេ​សង្កេតឃើញ​ពលរដ្ឋ​ខ្មែរ​ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ជ្រៃ​ធំ​-​ខ្នារ​តាំងយូ មាន​ប្រមាណ​៥​រយ​ទៅ​១​ពាន់​នាក់​ដែល​យកទៅ​គុណ​ជាមួយ ប្រាក់​២​ម៉ឺន​រៀល ដែល​អ្នកដំណើរ​ម្នាក់​ត្រូវ​បង់​ឲ្យ​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ពុករ​លុយ​ឃើញថា​ប្រភព​ចំណូល​របស់លោក ខឹម វិ​ចិ​ត្រា​មិនធម្មតា​ទេ គឺមាន​ខ្ទង់លាន រៀល​ឯ​ណោះ​ ក្នុង​មួយថ្ងៃៗ​។​

​ដោយឡែក សម្រាប់​ជនជាតិ​យួន​ដែល​ឆ្លងដែន​ចូលមក​លេងល្បែង​ស៊ីសង​នៅតាម​កាស៊ីណូ ឬ​សង្វៀន​បញ្ជល់មាន់​នៅក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះធំ មួយថ្ងៃៗ​ប្រមាណ ៣០០​ទៅ​៥០០​នាក់ គឺអាច​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ដោយ​មិនចាំបាច់​ត្រួតពិនិត្យ​លិខិតស្នាម​អ្វី​ទាំងអស់ ដោយ​គ្រាន់តែ​បង់លុយ​ជូន​នគរ បាល​អន្តោប្រវេសន៍​រប​ស់លោក ខឹម វិ​ចិ​ត្រា ចំនួន​៤​ម៉ឺន​រៀល​។ មានការ​បញ្ជាក់​ផងដែរ​ថា លោក ខឹម វិ​ចិ​ត្រា អាចមាន​ឱកាស​អភិ វឌ្ឍន៍​មុខតំណែង​និង​ជីវភាព គ្រួ សារបាន​យ៉ាង​ឆាប់រហ័ស​ដោយ សារ​តែ​គាត់​មាន​ជំនាញ​កាប់​ដាវ និង​មានឱកាស​ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​ដោយ​គ្មាន​ក្រែង​អ្វី​ទាំងអស់ ធ្វើយ៉ាងណា​ឲ្យ​តែ​គាត់​អាច​ប្រមូល​លុយ​ច្រក​ហោប៉ៅ​៕​

g533_ce6efa758ac6ff9acf0334e550997a07

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com