លោកឩកញ្ញា លឹម ប៊ុណ្ណាទទួលរងការចោទប្រកាន់ពីពលរដ្ឋនិងអង្គការសង្គមស៊ីវិលថាបានឃុបឃិតគ្នាជាមួយអ្នកមានអំណាចប្រព្រឹត្តិបទល្មើសព្រៃឈើកាប់រលំដើមឈើធំៗនិងឈួសឆាយដីព្រៃឈើមកធ្វើជាសម្បត្តិកម្មសិទ្ធិផ្ទាល់ខ្លួនដែលបានធ្វើកាលពីឆ្នាំ២០០៩មកដល់សព្វថ្ងែដោយគេមិនឃើញមានមន្រ្តីជំនាញថ្នាក់ខេត្តនិងក្រសួងហានបង្រ្កាបឡើយ។ កាលពីពេលថ្មីៗនេះពលរដ្ឋប្រមាណ៤០គ្រួសារគ្រោងនឹងដាក់ពាក្យបណ្តឹងប្តឹងលោកឩកញ្ញា លឹម បុណ្ណារួមនិងអ្នកពាក់ព័ន្ធមួយចំនួនទៀតទៅសាលាដំបូងខេត្តនៅសប្តាហ៍នេះជុំវិញករណីឈួសឆាយកាប់ដីព្រៃដែលជាសម្បតិ្តសារធារណៈរបស់រដ្ឋក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះដែលមានទំហំ៣១២០ហិកតាយធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ទោះយ៉ាងណាពាក្យបណ្តឹងរបស់ពលរដ្ឋខាងលើត្រូវសង្គមស៊ីវិលលើកឡើងថា ពាក្យបណ្តឹងរបស់ពលរដ្ឋនិងសង្គមស៊ីវិលដែលនឹងដាក់ជូនព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តក្រចេះប្តឹងពីឈ្មោះឩកញ្ញាអេងនៅផ្សារបែកអន្លូងស្រុកស្ទឹងត្រងខេត្តកំពង់ចាមនិង លឹម ប៊ុណ្ណាជាមេក្លោងបំផ្លាញព្រៃឈើដ៏សកម្មផងដែរ។ព័ត៌មានដែលទទួលបានពីពលរដ្ឋនិងសង្គមស៊ីវិលលើកឡើងថា អ្នកមានលុយនិងមានទំនាក់ទំនងស្និទ្ធជាមួយអ្នកមានអំណាចនោះរស់នៅឃុំប្រធាតុស្រុកតំបែរខេត្តត្បូងឃ្មុំ។ប្រភពពីមន្រ្តីបរិស្ថានអះអាងថានៅខេត្តត្បូតឃ្មុំក្រចេះកំពង់ចាមស្ទឹងត្រែងហើយប្រជាពរដ្ឋបានស្គាល់ឈ្មោះច្បាស់ដូចថ្ងែតែម្តងពិសេសគឺលោក ឩកញ្ញា លឹម បុណ្ណានិងគ្មានសមត្ថកិច្ចហាមបង្រ្កាបទេ។
ពលរដ្ឋនិងសង្គមស៊ីវិលនៅតែរកមធ្យោបាយស្របច្បាប់ប្រឆាំងនឹងបទឩក្រិដ្ឋព្រៃឈើខាងលើនេះទោះក្នុងរូបភាពណាក៏ដោយដើម្បីប្រឆាំងលោកឩកញ្ញា លឹម បុណ្ណាមិនឲ្យកាប់បំផ្លាញឈួសឆាយដីព្រៃតាមតែអំពើចិត្តទៀតឡើយ។លោកឩកញ្ញា លឹម បុណ្ណាត្រូវអ្នកភូមិខាង លើ ចោទថា ជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើនិងការឈួសឆាយដីសម្បត្តិសារធារណៈធ្វើជាកម្មសិទ្ធិខ្លួនរាប់ឆ្នាំហើយគ្មានសមត្ថកិច្ចនិងមន្រ្តីជំនាញហានបង្រ្កបាបឡើយ ចំណែកពលរដ្ឋអ្នកទន់ខ្សោយដឹកឈើនិងឈួសឆាយដីបន្តិចបន្ទួចត្រូវបានបង្រ្កាបនឹងខ្លះចាប់ឬប្តឹងទៅតុលាការ៕