0

លី​ ម៉ា​រី​ណា រៀបការ​​ថ្ងៃ​ទី ២៧​ឧសភា​

អ​តីត​តារា​សម្តែង និង​បង្ហាញ​ម៉ូត នាង​លី ម៉ា​រី​ណា បានសម្រេច​ចិត្ត​រៀបការ​មែនទែន​ហើយ គឺ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៣ ដោយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​ពិធី​នោះ​ចំនួន​តែ​២៥​តុ​ប៉ុណ្ណោះ ហើយ​ទីកន្លែង​ទទួលទាន​នៅ​ភោ​ជនីយដ្ឋា​ន​ក្បែរ​វត្តភ្នំ ។

162_2644ca337f88a6ca5fa32fc3981fd5e3

ការ​ទន្ទឹង​រង់ចាំ​ថ្ងៃ​សិរី​មង្គល​របស់​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ នាង ម៉ា​រី​ណា ដែល​មជ្ឈដ្ឋាន​ជាច្រើន​បាន​កោតសរសើរ​នៅ​សម្រស់​ដ៏​ស្រស់​ស្អាត រួម​ទាំង​ស្បែក​ស​គួរ​ឲ្យ​គយគន់ ធ្វើ​ឲ្យ​បុរស​ជាច្រើន​លួច​ស្រឡាញ់​នៅ​សម្រស់​របស់​នាង ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​នាង ម៉ា​រី​ណា ពិត​មែន​តែ​មានឈ្មោះ​ជា​ស្រី​ម៉េ​ម៉ា​យ​ក្ដី​តែ​រយៈពេល​នាង​នៅ​ទំនេរ គឺ​មិន​យូរ​ប៉ុន្មាន​ត្រូវ​បុរស​ខ្មែរ​អនីតិជន​បាន​ចូល​ស្តី​ដណ្ដឹង ប៉ុន្តែ​ថ្ងៃ​ចូល​រោងការ​បាន​បង្អូស​ពេលវេលា​ជាច្រើន ធ្វើ​ឲ្យ​អ្នកផង​ទាំងឡាយ លេចឮ​ព័ត៌មាន​ថា បុរស​ជា​គូ​ដណ្ដឹង​នោះ បាន​ផ្ដាច់​ពាក្យ​ទៅវិញ ។ ព្រោះ​តែ​មាន​ព័ត៌មាន​ថា អ្នកនាង ម៉ា​រី​ណា បាន​សំងំ​លាក់ខ្លួន​មួយ​រយៈ ព្រោះ​តែ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មន្ត្រី​ថ្នាក់​ធំ​ម្នាក់ ហើយ​ទំនាក់ទំនង​លាក់កំបាំង​នេះ​បាន​គំរាមកំហែង​ដល់​អាយុជីវិត​របស់​នាង​ថែម​ ទៀត​ផង ។ ប៉ុន្តែ​ព័ត៌មាន​អាស្រូវ​ដែល​ព្យុះ​បោក​មក​លើ​រូប​នាង ម៉ា​រី​ណា បាន​រសាយ​បាត់ ដោយ​ក្នុង​ខណៈ​ពេលនេះ នាង​បាន​ចេញមុខ​​ចែក​ធៀប​ការ​អោយ​មិត្ត​ភ័ក្ត្រ ដែល​មាន​វត្ត​មាននៅ​ព្រឹក​ថ្ងៃ​ទី​២៤​នេះ ដោយ​នាំ​មក​ជា​មួយ​គូ​ដណ្តឹង​របស់​នាង​គឺ​លោក សាត ចាន់ថន ។

ជា​ចុងក្រោយ​នាង​បាន​បញ្ចាក់​ថា ក្រោយពី​នាង​រៀបការ​ហើយ នាង​វិល​ទៅ​រស់នៅ​អាមេរិក​ជាមួយ​ ប្ដី​នាង​ហើយ​ឈប់​ពី​សិល្បៈ ដោយ​ចាប់​អាជីព​ថ្មី​ជា​អ្នកជំនួញ ៕

ចុះផ្សាយក្នុង៖ ព័ត៌មានកម្សាន្ត
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com