0

លោក សំ ហេង បើកល្បែងភ្នាល់បាល់ទាត់និង កន្ទុយលេខ

ប្រជាពលរដ្ឋ​បាន​រៀបរាប់​ថា ល្បែង​កន្ទុយលេខ និង​ភ្នាល់​បាល់ទាត់​ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​ពេញ​តំបន់​ប៉ោយប៉ែត​គឺជា​ប្រភព​ចំ ណូ​ល​មិនចេះ​រីងស្ងួត​របស់​សមត្ថកិច្ច​នគរបាល​និង​កង​រាជ​អាវុធ រួមទាំង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ​គ្មាន​ការបង្ក្រាប​ម្តងណា​ឡើយ ហើយ​មេបន​ល្បែងស៊ីសង​ជាច្រើន បាន​អួតអាង​ជា​ចំហ​រថា ពួកគេ​បង់លុយ​ឲ្យ​សមត្ថកិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ​សព្វគ្រប់​អស់ហើយ គ្មាន​នរណា​ហ៊ាន​ប៉ះ ពាល់​ការបើក​ល្បែងស៊ីសង​ខុសច្បាប់​របស់​ពួកគេ​ទេ​។

មាន​អំពើ​ល្មើស​ជាច្រើន​ទៀត ដែល​កំពុង​កើតមាន​នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត ហើយ​គេ​អាច​វាយតម្លៃ​បាន​ថា បទល្មើស​ទាំងនេះ​កើតចេញពី​ភាព​អសកម្ម នៃ​បន​ល្បែងស៊ីសង​ខុសច្បាប់​ដែល​កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត​ដូចដែល​ប្រជាពលរដ្ឋ​មួយចំនួន​បាន​អះអាងថា ជន​ដែល​ចាញ់ល្បែង​ស៊ីសង​មួយចំនួន​បន្ទាប់ពី​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ក៏​បែកគំនិត​ចេញ​ធ្វើ​សកម្មភាព​លួច​ប្លន់​នាំ​ឲ្យ​មាន​អសន្តិសុខ​ក្នុងសង្គម បំផ្លាញ​ភាពសុខសាន្ត​របស់​ប្រជារាស្ត្រ​ខ្មែរ​ទូទៅ​។

​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត បាន​បង្ហើប​ឲ្យ​ដឹងថា មេ​កន្ទុយលេខ​ដែល​ធំជាងគេ​នៅលើ​ទឹកដី​ក្រុង​ប៉ោយប៉ែត​នាពេល​បច្ចុប្បន្ននេះ មាន​ចំនួន​៣​នាក់ គឺ​១.​ឈ្មោះ ស្តើង សុផល ២.​ឈ្មោះ លោកប្រុស ៣.​លោក សំហេង ហើយ​មេ​កន្ទុយលេខ​ទាំង​៣​នាក់​នេះ បាន​បែងចែក​តំបន់​គ្នា​សម្រាប់​រកស៊ី​។ មានការ​បញ្ជាក់​ផងដែរ​ថា លោក ស្តើង សុផល បានដាក់​ពង្រាយ​កូនកញ្ច្រែង របស់​ពួកគេ​ឲ្យ​ចាំ​ប្រមូល​ប្រជាពលរដ្ឋ​ដែល​ញៀន​ល្បែង​កន្ទុយលេខ​នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ចំណែក​លោកប្រុស និង​លោក សំ ហេង ពួកគេ​បាន​និយាយ​ត្រូវរ៉ូវ​គ្នា​គ្រប់គ្រង​អ្នកញៀន​ល្បែង​កន្ទុយលេខ​នៅ​ចំណុច​ភូមិ​ក្បាលកោះ និង​ភូមិ​ក្បាលស្ពាន​។ នៅតាម​តំបន់​ភូមិសាស្ត្រ​ដែល​មេ​កន្ទុយលេខ​ទាំង​៣​នាក់​នេះ​គ្រប់គ្រង​គេ​បានដាក់​ពង្រាយ​កូនកញ្ច្រែង ហើយ​អ្នក​កត់​កន្ទុយលេខ​រាយរង​មួយចំនួន​ដែល​មិនបាន​ឡើង​ឲ្យ​ពួកគេ  ច្បាស់​ជា​ត្រូវ​រំខាន​តាមរយៈ​ការប្តឹង​ឲ្យ​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​រំខាន​ការរកស៊ី​កត់​កន្ទុយលេខ​។​

កន្លងមក​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត ធ្លាប់បាន​បង្ក្រាប​មេ​កត់​កន្ទុយលេខ​រាយរង​មួយចំនួន ដើម្បី​ប្រមូល​ឲ្យ​ទៅ​ចូលរួម​ឡើង​ឲ្យ​មេ​ធំៗ​ទាំង​៣​នាក់​ខាងលើនេះ ងាយស្រួល​ពួកគេ​កេណ្ឌ​ប្រមូល​ឲ្យ​ចូល​បង់លុយ ហើយ​រហូតមក​ដល់ពេលនេះ​មេ​កន្ទុយលេខ​ទាំង​៣​នាក់ បាន​សែន​ព្រេន​​បង់លុយ​ឲ្យ​នគរបាល​កងរាជអាវុធហត្ថ​និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ទៅតាម​ការចរចា​គ្នា​ជា​រៀងរាល់ខែ ទើប​មិនដែល​ឃើញ​មានការ​បង្ក្រាប​ទីតាំង​ភ្នាល់​បាល់ទាត់ និង​កត់​កន្ទុយលេខ​ដោយ​ខុសច្បាប់​។

លោក សំ ហេង គឺជា​មេ​កន្ទុយលេខ​ដ៏​ធំជាងគេ ហើយ​ប្រកប​អាជីព​នេះ​ឡើង​ដុះ​ស្លែ​ទៅហើយ ព្រោះ​មេ​នគរបាល និង​មេ​កងរាជអាវុធហត្ថ​នៅ​ក្រុង​ប៉ោយប៉ែត សុទ្ធសឹង​ជា​មិត្តភក្តិ​របស់លោក សំ ហេង ដូច្នេះ​គេ​តែងតែមាន​ការយោគយល់​គ្នា​មិនសូវ​កោសរូស​បង្ខំ​ឲ្យ​បង់លុយ​នោះទេ  ហើយ​បើទោះបី​ជាមាន​តួនាទី​ជាម​ន្ត្រី​សុរិយោដី​ក៏ពិតមែន គេ​មិន​បានឃើញ​លោក សំ ហេង ចូល​ប៊ុ​យ​រ៉ូ​ធ្វើ​ការងារ​នោះទេ គឺ​គាត់​គ្រាន់តែ​យក​តួនាទី​ជាម​ន្ត្រី​សុរិយោដី ទៅ​ប្រកប​អាជីព​ជា​មេ​ឈ្មួញ​បើក​ទីតាំង​កត់​កន្ទុយលេខ​យ៉ាង​អនាធិបតេយ្យ​បំផុត​។

g661_741149c28c5925ce556ddc5b9d204f8c

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com