មន្រ្តីសង្គមស៊ីវិលមួយចំនួនដែលតាមដានសកម្មភាពកាប់បំផ្លាញព្រៃឈើ នៅខេត្តឩត្តមានជ័យរួមនិងប្រជាពលរដ្ឋក្នុងតំបន់នោះបានចោទប្រកាន់លោក សួន តែហេងដែលគេស្គាល់ថា ជាមេឈ្មួញដុះស្លែជំនាញខាងរកស៊ីឈើដ៏មានឥទ្ធិពលនិងមានអំណាចកំពុងតែធ្វើព្យុះភ្លៀងដឹកឈើប្រណិតយ៉ាងសកម្មមិនក្លាចរអានិងសមត្ថកិច្ចជំនាញនោះឡើយហើយថ្មីៗនេះថែមទាំងបានយកឈ្មោះចៅហ្វាយខេត្តឩត្តមានជ័យលោក ស ថាវីទៅកាងមុខរបររបស់ខ្លួនថែមទៀត។
ការចោទប្រកាន់ខាងលើនេះកើតមានឡើងស្របពេលដែលអង្គការសង្គមស៊ីវិលនិងក្រុមអ្នកសារព័ត៌មានបានចុះដល់ទឹកដីខេត្តឩត្តមានជ័យកាលពីថ្ងែទី១២ខែឩសភាឆ្នាំ២០១៥បានប្រទះឃើញកន្លែងស្តុកឈើប្រណិតជាច្រើនម៉ែមគីបក្នុងផ្សារត្រាំងប៉ោងឬផ្សារតាមានស្ថិតក្នុងឃុំព្រះប្រឡាយស្រុកត្រពាំងប្រសាទខេត្តឩត្តមានជ័យ។មន្រ្តីសង្គមស៊ីវិលនិងប្រជាពលរដ្ឋមូលដ្ឋានបានអះអាងថា«ឈើដែលបានស្តុកទុកនេះគឺលោក សួន តែហេងជាមនុស្សរកលុយឲ្យអភិបាលខេត្តស ថាវី»។
ប៉ុន្តែតាមសេចក្តីរាយការណ៌មួយចំនួនបានឲ្យដឹងថា លោកសួន តែហេងមិនត្រឹមតែជាឈ្មួញឈើដ៏សកម្មប៉ុណ្ណោះទេ ហើយថែមទាំងហានប្រើឈ្មោះលោក ចៅហ្វាយខេត្ត ស ថាវីទៅបិទបាំងមុខជំនួញរបស់ខ្លួនទៅវិញ។ ជាក់ស្តែងមុនមួយថ្ងែក្រោយពីប្រទះឃើញស្តុកឈើមួយកន្លែងនៅផ្សារត្រាំងប៉ោងឬផ្សារតាមានស្ថិតក្នុងឃុំព្រះប្រឡាយស្រុកត្រពាំងប្រសាទខេត្តឩត្តមានជ័យរួចមក លោក សួន តែហេងហានបំភ័ណភ្នែកសមត្ថកិច្ចជំនាញ ដោយជួលប្រជាពលរដ្ឋមកយំស្រែកសុំអង្វរថា ជាឈើសម្រាប់មកធ្វើផ្ទះរបស់ពួកគាត់ទៅវិញ។
ផ្ទុយទៅវិញក្នុងករណីនេះមានការលើកឡើងថា បើលោកសួន តែហេងអាចបោកប្រាស់សមត្ថកិច្ចបានហើយក៏អាចយកឈ្មោះអភិបាលខេត្តទៅប្រើប្រាស់ដើម្បីមុខរបរបានតែមិនអាចបិទបាំងបារមីលោកតាឌីបានទេ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះប្រឡាយស្រុកត្រពាំងប្រសាទខេត្តឩត្តមានជ័យបានចោទថា កំពុងតែយកអំណាចចៅហ្វាយខេត្តរកស៊ីឈើយ៉ាងគគ្លើនបានគ្រប់ពេលហើយជាក់ស្តែងកន្លែងត្រាំប៉ោងនេះជាកន្លែងស្តុកឈើដ៏ធំនិងក្នុងមួយយប់មិនលើសក្រោមពីឡានឌុបទេ។លើសពីនេះអ្វីដែលគួរឲ្យកត់សម្គាល់ជារឿយៗ នៅវេលាម៉ោង៧ទៅ៩យប់គេឃើញគោយន្តដឹកឈើដូចគេដង្ហែកថិន ដោយពុំមានសមត្ថកិច្ចណាហានបង្រ្កាបឡើយ ព្រោះពួកគេក្លាចអំណាចចៅហ្វាយខេត្ត លោក ស ថាវី។
យោតតាមមន្រ្តីជំនាញប្រចាំនៅខេត្តក៏ដូចជាសមត្ថកិច្ចដែលឈរជើងនៅតំបន់ត្រពាំងប្រសាទនិងសមត្ថកិច្ចស្រុកអន្លង់វែងបានអះអាងថា« លោកសួន តែហេងតែងតែអួតប្រាប់គេថាខ្លួនសព្វថ្ងែជាអ្នករកសេដ្ឋកិច្ចឲ្យចៅហ្វាយខេត្តដូច្នោះគ្មាននរណាហានបង្រ្កាបឡើយ។
ទាក់ទងនិងការយកឈ្មោះអភិបាលខេត្តខាងលើនេះទៅប្រើដើម្បីកាតឈើនោះកាលពីថ្ងែទី១៣ខែឩសភា លោក ស ថាវីអភិបាលខេត្តឩត្តមានជ័យបានច្រានចោលការចោទប្រកាន់នោះ ដោយលោកបញ្ជាក់ថា «លោកពុំដែលស្គាល់ឈ្មោះសួន តែហេងនោះទេហើយអ្នកដែលយកឈ្មោះលោកប្រើនឹងចាត់វិធានការតាមផ្លូវច្បាប់»។ចំណែកលោក សួង តែហេងពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើនេះអ្នកព័ត៌មានយើងនៅពុំទាន់អាចសុំការទាក់ទងបំភ្លឺបាននៅឡើយទេមកទល់ពេលនេះ។
ភ្លាមៗនោះលោក ស ថាវីអភិបាលខេត្តឩត្តមានជ័យបានបញ្ជារឲ្យលោកអភិបាលស្រុកត្រពាំងប្រសាទចុះដឹកនាំកម្លាំងមកដល់កន្លែងកើតហេតុតែម្តង។ជាក់ស្តែងលោក សំ តារារិទ្ធិអភិបាលស្រុកត្រពាំងប្រសាទបានបញ្ជាឲ្យជំនាញរឹបអូសឈើបានចំនួន២៩ម៉េត្រគីបផងដែរ។មកទល់ពេលនេះគេមិនដឹងថា តើមានឈ្មួញរកស៊ីឈើប៉ុន្មាននាក់?ហើយដែលរកស៊ីឈើយកឈ្មោះថ្នាក់ដឹកនាំខេត្តឬថ្នាក់កំពូលៗដូចករណីលោក សួន តែហេងមកកាងឈើដូច្នោះ។
ទោះយ៉ាងណាប្រជាពលរដ្ឋអង្គការសង្គមស៊ីវលដែលតាមដានករណីការកាប់បំផ្លាញព្រៃឈើទាមទារឲ្យសមត្ថកិច្ចជំនាញចាត់វិធានការចំពោះករណីនេះឲ្យបានតឹងរឹងតាមផ្លូវច្បាប់នឹងបើកមានការស៊ើបអង្កេតពីឈ្មោះ សួន តែហេងមេឈ្មួញឈើមកផ្ទន្ទាទោសឲ្យខានតែបាន ព្រោះបើមិនដូច្នោះទេព្រៃឈើក្នុងខេត្តឩត្តរមានជ័យឬតាមបណ្តាខេត្តផ្សេងទៀតនឹងហិនហោចជាមិនខាង៕