0

ឧកញ៉ា ឃុន សៀ ចាក់ដីរំលោភយកផ្ទៃបឹងដើមស្លែង!

ប្រជាពលរដ្ឋជាច្រើន​គ្រួសារកំពុងតែមានការព្រួយបារម្ត​និង​សកម្មភាព​របស់​លោក ឩកញ្ញា ឃុន សៀ​ដែលបាន​ចាក់ដីលុបបឹង​ដើមស្លែងស្ថិតនៅជាប់និងចញ្ចើមផ្លូវម៉ៃដា ក្នុង​សង្កាត់​ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ។​ក្រុមប្រជាពលរដ្ឋបានចោទថា ផ្ទៃបឹងដើមស្លែងនេះជាកន្លែងស្តុកនិងបញ្ចៀសទឹកស្អុយយ៉ាងសំខាន់មួយក្នុងរាជធានីភ្នំពេញប្រសិនបើឩកញ្ញា ឃុន សៀបន្ត​ប្រើ​អំណាច​នាំគ្នាជីកដីលុបយកបន្តិចម្តងៗនោះបញ្ហាទឹ​កជនលិច​កាន់តែប្រឈមបន្ថែមទៀតជាមិនខាននៅរដូវវស្សាខាងមុខនេះ ដោយសា​រ​តែ​កន្លងទៅ​មិនទាន់លប់ផងទីតាំងនេះបាន​លិចជារៀងរាល់ឆ្នាំទៅហើយ។

ចៅសង្កាត់ទឹកថ្លាបានលើកឡើងថា«ផ្ទៃបឹងនេះដើមឡើយពល​រដ្ឋ​ជា​អ្នកគ្រប់គ្រង និង​អាស្រ័យផលតែពលរដ្ឋបានលក់ទៅអោយលោកឧកញ៉ា ឃុន សៀ និងមានប័ណ្ណ​កម្ម​សិទ្ធិត្រឹមត្រូវ។ប៉ុន្តែទោះយ៉ាងណាពលរដ្ឋនៅតែ​ចោទប្រកាន់ថា ស​កម្ម​ភាពចាក់ដី​លុប​បឹងខាងលើរបស់ឩកញ្ញា ឃុន សៀ​វាផ្ទុយពីគោល​ការណ៍របស់​សា​លាក្រុង​ហើយ​សា​លាក្រុងគួរចាត់​មន្រ្តីជំ​នាញមើលការចាក់ដីនោះផង​ព្រោះវានឹង​នាំឲ្យ​លេចលង់នៅ​ពេល​ខាងមុខ​នេះបើសិន​ជា​គ្មានវិធានការបន្ទាន់នោះ។

ផ្ទៃបឹងនេះគឺអាជ្ញាធរ និងមន្ទីរសាធា​រណ:​ការបានកំ​ណត់អោយទុកទំហំ១០ម៉ែត្រ ដើម្បី​​​បញ្ចៀសទឹកស្អុយ ហើយបច្ចុប្ប​ន្ន​ស​កម្មភាពចាក់​ដីរបស់លោកឧកញ៉ា ឃុន សៀ មិន​ទាន់ដល់និង​គម្រោងប្រឡាយ១០​ម៉ែត្រនោះនៅ​ឡើយ ហើយប្រសិនបើមានការ​លុប​នៅ​ពេលខាងមុខនោះទាំងពលរដ្ឋនិងអាជ្ញាធរ​ច្បាស់ជាមិនឈរមើលនោះទេ។

ទោះយ៉ាងនេះក្តីពលរដ្ឋទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យ​មើលសកម្មភាពចាក់ដី​នោះ​ផង ហើយធ្វើឲ្យបានស្មើភាពគ្នាកុំប្រជាពលរដ្ឋចាក់ដីតិចតួចមក​រករឿងហាម​ឃាត់​តែ​ដល់គេចាក់ទាំងឡានៗ មិនមានអ្នកណាហ៊ានទៅរករឿង។ឬមួយអាជ្ញាធរនិង​អ្នក​មាន​​អំណាច​ពិសេស​ឩកញ្ញា ឃុន សៀមានលុយមានអំណាចទើប​មិន​អាចធ្វើ​បាន​។

ទោះជាសកម្មភាពចាក់ដី​នេះគឺមាន​ច្បាប់អនុញ្ញាតឲ្យចាក់ដីពីសាលាក្រុងឬយ៉ាង​ណា​នោះទេ​។ លោកឧកញ៉ា ឃុន សៀ មិនអាចសុំការបំភ្លឺ​បាននៅឡើយទាក់ទងនិង​សកម្ម​ភាពចាក់ដីរំលោភយកផ្ទៃបឹង​ដើមស្លែងនោះ ប៉ុន្តែមជ្ឍដ្ឋានទូទៅនិងសង្គម​ស៊ីវិល​រង​ចាំមើលពីចំណាត់ការរបស់​សាលាក្រុង​តើ​មានវិធានការតឹងរឹង​ឬយ៉ាងណា​ក្នុងករណី​នេះ?៕

unnamed unnamedo unnamedt

 

 

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com