0

ផ្លូវជាតិលេខ៣៣ ខូចខាតយ៉ាងខ្លាំង ឥឡូវសម្រុកជួសជុល មុនដំណើរចុះសម្ពោធ របស់នាយករដ្ឋមន្រ្តី

កំពត៖ ដើម្បីបិទបាំងភ្នែកនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោង អញ្ជើញចុះទៅសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥ខាងមុខនេះ កំណាត់ផ្លូវជាតិលេខ៣៣ពីចំណុចផ្លូវបំបែកភូមិតាអេងដល់ព្រំប្រទល់កំពត-កែប ប្រវែងប្រមាណ១២គី ឡូម៉ែត្របន្ទាប់ពីការសាងសង់បានរយៈ​ពេលប្រមាណ​១០ខែ ឥឡូវនេះបាននិងកំពុងរងការខូចខាតទៅវិញ យ៉ាងខ្លាំង។ ឥឡូវក្រុមហ៊ុនកំពុង សម្រុកជួសជុលឡើងវិញទាំងយប់ទាំងថ្ងៃហើយ​ពលរដ្ឋកំពុងតែរិះគន់យ៉ាងចាស់ដៃ​តែម្តង។

ប្រជាពលរដ្ឋនិងមន្រ្តីសាលាខេត្តកំពតបានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣៣ ត្រូវបានដេញថ្លៃ សាងសង់ដោយក្រុមហ៊ុនកូរ៉េឈ្មោះ «KOK DONG» តែក្រុមហ៊ុន​មួយនេះ បានផ្ទេរគម្រោងទៅឲ្យក្រុមហ៊ុន របស់លោក លឹម សំបូរ ប្រធានមន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តកំពត ជាអ្នកសាងសង់បន្តទៅវិញ​។

កំណាត់ផ្លូវជាតិលេខ៣៣នេះមិនបានរងការខូចខាតទាំងអស់នោះទេ គឺខូចខាតដោយ​កន្លែងៗ។ កន្លែងដែល  ខូចខាតខ្លាំងស្ថិតនៅត្រង់ម្តុំចំការសាវម៉ៅ ស្ថិតក្នុងភូមិកំពង់កេះ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

ប៉ុន្តែ​អ្វីដែល​ជាការសោកស្តាយកំណាត់ផ្លូវជាតិមួយនេះ សាងសង់មិនទាន់​បានមួយ​ឆ្នាំផង បែររងការខូចខាតខ្ទេចខ្ទាំទៅ វិញហើយ ទាំងមិនទាន់បានបើកសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ផង។ ការខូចខាតនេះ ត្រូវបានគេអះអាងថា មិនមែន  បណ្តាលម​កពីការ​ដឹកលើស​ទម្ងន់អ្វីនោះទេ ព្រោះកំណាត់ផ្លូវនេះ មិនសូវមានរថយន្ត​ដឹកទំនិញ​ល្មើស​​ច្បាប់ឆ្លង  កាត់នោះទេ។

ប្រជាពលរដ្ឋបានលើកឡើងថា កំណាត់ផ្លូវជាតិលេខ៣៣ លោក លឹម សំបូរ ជាអ្នកទទួលធ្វើ បន្តពីក្រុមហ៊ុនកូរ៉េ បានកិបកេង ធ្វើមិនគោរពតាមស្តង់ដារនោះទេ ជាហេតុធ្វើឲ្យផ្លូវឆាប់ខូចបែបនេះហើយ​ កំណាត់ផ្លូវនេះ បានធ្វើឲ្យលោក លឹម សំបូរ ចំណេញប្រាក់កប់ក្តោង។ប៉ុន្តែផ្ទុយទៅវិញដល់ពេលជិតនាយករដ្ឋមន្រ្តីមកសម្ពោធនោះបែរជានាំគ្នា​សម្រុកធ្វើ​ទៅវិញដែលជាហេតុនាំឲ្យ​មាន​ការ​រិៈគន់យ៉ាងចាស់ដៃពី​ពលរដ្ឋនិងមជ្ឍដ្ឋានទូទៅ។

បើ​​តាមគម្រោងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះលោក ហ៊ុន សែន នឹង​អញ្ជើញទៅស្រុក កំពង់ត្រាច ខេត្តកំពត ដើម្បីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ​ផ្លូវជាតិលេខ៣៣, ផ្លូវជាតិលេខ៣១ និងអគារ ថ្មី របស់អង្គភាពនគរបាលអន្តោប្រ​វេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។ដើម្បីជាការបិទបាំងការពិតពីនាយករដ្ឋមន្រ្តីនោះ លោក លឹម សំបូរ កំពុងតែញាប់ដៃញាប់ជើងជួសជុលផ្លូវ  ដែលរងការខូចខត​ខាងលើនេះ៕

unnamed (1) unnamed (2) unnamed (3) unnamed (4)

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com