ខេត្តបាត់តំបង៖ ល្បែងភ្នាល់ទឹកភ្លៀងលេងយ៉ាងកក្រើកខេត្តបាត់ដំបងអ្នកញៀនលែ្បងបានយកលុយទៅញាត់មាត់អាជ្ញាធរមានសមត្ថកិច្ចមិនឲ្យបង្រ្កាបការបើកល្បែងស៊ីសងនេះ ។ សមត្ថកិច្ចខេត្តមិនត្រឹមតែគ្រប់គ្រងដ៏មហាអន់ប៉ុណ្ណោះទេ ថែមទាំងធូររលុងក្នុងការបណ្តោយឲ្យពួកជនសង្គមងងឹតបើកល្បែងភ្នាល់ចាក់ទឹកភ្លៀងយ៉ាងគឃ្លើន ប្រឆាំងទៅនឹងប្រមុខរដ្ឋាភិបាលែដលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៀតផង ។ ដែលកន្លងមក សម្តេច ហ៊ុន សែន បានចេញបញ្ជា ៩ ចំណុច ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យគោរពគោលការណ៍នេះឲ្យខាង តែបាន ។
មិនតែប៉ុណ្ណោះ ពលរដ្ឋម្ចាស់ឆ្នោតខេត្តបាត់ដំបងទាំងមូល បានតំអូញតំអែរទៅនឹងស្តេចត្រាញ់គ្រប់គ្រងខេត្តបីអង្គ ដែលមានលោក ច័ន្ទសុផលអភិបាលខេត្តបាត់ដំបង លោក ស ថេត ស្នងការខេត្ត និង លោក ប៉ោ វណ្ណៈ មេ PM ខេត្ត ដែលអត់ខ្វល់ពីការបើកល្បែងភ្នាល់ទឹកភ្លៀង ដែលជាអំពើអសកម្មក្នុងខេត្ត ជាពិសេស នោះ គឺសមត្ថកិច្ចខេត្ត អត់គិតពីសុវត្ថិភាពពលរដ្ឋម្ចាស់ឆ្នោតទូទាំងខេត្តទាំងមូលតែម្តង ។
ទីតាំងដែលជនសង្គមងងឹតបើកល្បែងភ្នាល់ចាក់ទឹកភ្លៀង ហើយធ្វើឲ្យពលរដ្ឋម្ចាស់ឆ្នោតក្តៅក្រហាយ នេះស្ថិតនៅក្រោយវត្តទួលដូនប៉ុក ភូមិអូរចារ សង្កាត់អូចារ ក្រុងបាត់ដំបង និងនៅវាលស្រែ ១០០ ភូមិចំការ សំអោង សង្កាត់ចំការសំអោង ក្រុងបាត់ដំបងនិងផ្សារបឹងឈូកតែម្តង។សេចក្តីរាយការណ៍ពី ខេត្តបាត់ដំបងឲ្យដឹងថាមានមន្ត្រី ប៉ូលិសថ្នាក់នាយការិយាល័យនៃ ស្នងការដ្ឋាននគរបាលខេត្តមួយ រូប និងថ្នាក់មេបញ្ជាការរងកង រាជអាវុធហត្ថខេត្តផងដែរ រត់ ការបើកល្បែង(ទឹកភ្លៀងបៀរអាប៉ោងនិងគ្រឿងញៀន)ដោយឲ្យឈ្មោះ តាល់ ជាអ្នកចេញមុខបើកលេងយ៉ាង អនាធិបតេយ្យ ចាប់ពីខែមេសា ឆ្នាំ២០១៥ មកដល់ពេលនេះ ។
តាមប្រភពបានឲ្យដឹងថា ឈ្មោះ តាល់(០១២៣៣២៨៣៣) និងឈ្មោះ ត្នោតជុំ(០៩២៧២០៦៦០) គ្រាន់តែជាកូនដៃប្រមូលប្រាក់ បង់ឲ្យជំនាញប៉ុណ្ណោះ ។ ចំណែក អ្នកចូលរួមដេញថ្លៃបង់សៃយ៉ុង មាន ៣ ទៅ ៤ នាក់ នៅពី ក្រោយឈ្មោះ តាល់ ហើយមេ ធំដេញសៃយ៉ុងកាន់កាប់បាន មានឈ្មោះ រិទ្ធ ហៅ ៨០០ ។
ពលរដ្ឋម្ចាស់ឆ្នោតទាំងមូលនៅខេត្តបាត់ដំបង បានលើកឡើង និងខឹងខ្លាំងៗទៅអាជ្ញាធរខេត្តបាត់ដំបង ដោយមិនមានការចុះបង្រ្កាបល្បែងស៊ីសងភ្នាល់ចាក់ទឹកភ្លៀង ព្រោះការបណ្តែតបណ្តោយឲ្យមានការបើក ល្បែងស៊ីសងអាចបង្កើតឲ្យមានអំពើអសកម្មក្នុងខេត្តដូចជា លួច ឆក់ ប្លន់ និយាយជារួម អាចបង្កអន្តររាយ ដល់សង្គមទាំងមូលតែម្តង ។ ពលរដ្ឋម្ចាស់ឆ្នោតនៅខេត្តបាត់ដំបង ឲ្យដល់ពេលរាត្រីចូលសម្រាក គឺពួកគាត់យប់ព្រលប់ណាក៏ព្រលឹងចុងសក់រាល់ថ្ងៃ ដោយសារតែបើកល្បែងស៊ីសងភ្នាល់ចាក់ទឹកភ្លៀងនេះឯង ។
បើអាជ្ញាធមានសមត្ថកិច្ចមិនមានវិធានការជាបន្ទាន់នូវការទប់ស្កាត់ និងបង្រ្កាបពួកបើកល្បែងស៊ីសង ភ្នាល់ចាក់ទឹកភ្លៀងឲ្យទាន់ពេល មុនពេលបោះឆ្នោតខិតជិតមកដល់នេះទេ អាចនិងេធ្វើបក្សប្រជាជនបាត់បង់ អាសនៈនៅខេត្តបាត់ដំបងទាំងមូលតែម្តងនៅឆ្នាំ២០១៨ខាងមុខនេះ តើសមត្ថកិច្ចខេត្តម្នាក់ណាជាអ្នកទទួលខុសត្រូវ ព្រោះសព្វថ្ងៃនេះ ពលរដ្ឋម្ចាស់ឆ្នោតខេត្តបាត់ដំបងទាំងអស់ កំពុងតែក្តៅក្រហាយនឹងបក្សប្រជាជន ដែលជាបក្សកាន់អំណាចដោយសារតែអាជ្ញាធរខេត្តបណ្តោយមានការបើកបនស៊ីសង ភ្នាល់ចាក់ទឹកភ្លៀងនេះឯង ។ ប្រសិនបើបក្សប្រជាជនបាត់បង់អាសនៈ … អាជ្ញាធរខេត្តបាត់តំបងក៏ជាអ្នកទទួលខុសត្រូវផងដែរ៕