0

មេ​ច្រក​ខ្មុល នឹង​ច្រក​សំរោង ​ស្រុ​ក​ចន្ទ្រា​​ក្លាយជា ​ប្រភព​នាំ​​ឈើ​ល្មើ​សច្បាប់​ឆ្លង​​ទៅ​យួន​ល​ក្ខណះ​ចំហរ​​ទ្រង់ទ្រាយ​ធំ​​បំផុត !

ស្វាយរៀង ៖ ថ្មីៗ​ត្រូវបាន​គេ​រកឃើញ​អាច​ជា​អំពើ​ពុករលួយ​កើត​ឡើង​បែប​លក្ខណះ​ប្រព័ន្ធ សម្រាប់​សមត្ថកិច្ច​គ្រប់​ជំនាញ​នៅ ទីនោះ ក្នុង​ការផ្តល់​ឱកាស​អោយ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ទៅ​កាន់​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ​មិន​ថា​ពេល​យប់​ឬ ថ្ងៃ​នោះ​ទេ​។ នេះ​បើ​តាម​ការអះអាង​ពី​ក្រុម​ឈ្មួញ​ដ៏​ច្រើន​ទៀត ដែល​ពួកគេ​ធ្លាប់​ដឹកឈើ​ឆ្លងកាត់ ប៉ុន្តែ​បច្ចុប្បន្ន​សមត្ថកិច្ច​គ្រប់ ស្ថាប័ន ពិសេស​គយ នឹង​នគរបាល​អន្តោប្រវេសន៍​ថ្នាក់​ខេត្ត ទុក​លទ្ធភាព​ឱ្យ​តែ​ឧកញ៉ាៗ​ប៉ុន្មាន​រូប​មាន​សិទ្ធ​ដឹកឈើ​ឆ្លងកាត់​ច្រក នេះ​ប៉ុណ្ណោះ​។​

​តាម​មន្ត្រី ពួកគេ​និយាយថា ឧកញ៉ា​ទាំងនោះ មាន​សិទ្ធ​អោយ​ដៃជើង​បក្ខពួក​ដឹក​ឈើប្រណិត​ពី​តាម​បណ្តា​ខេត្ត​នាៗ ដូចជា​មកពី​ខេត្ត ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឹងត្រែង នឹង​ខេត្តកំពង់ចាម ឆ្លង​ទៅ​វៀតណាម​ដោយ​សេរី បន្ទាប់​ពី​ឈើ​ធ្លាប់​ចេញ​តាម​ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ផ្អាក​ដំណើរ​ពេញ​មួយ ខែ​កុម្ភះ​នេះ ហើយ​ការដឹកជញ្ជូន​នេះ​បើ​ក្រៅ​ពី​ឈើ​ក្រុម​ឧកញ៉ាៗ​ដែល​ធ្លាប់​ទំនាក់ទំនង​គ្នា​ប្រឈម​នឹង​ការបង្ក្រាប​។​

​ជាង​នេះ​តាម​មន្ត្រី​ទម្លាយ​ថា ច្រក​ខ្មុង នឹង​ច្រករបៀង​សំរោង​ស្ថិតក្នុង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​គេ​ពុំបាន​បញ្ជាក់ថា ឧកញ៉ា​ទាំង​ដ៏​ច្រើន​រូប​ត្រូវ​បង់ថ្លៃ​ក្បាល​ឡាន​ឬ​ក្នុង​១​ខែ​ប៉ុន្មាន​ទេ គឺ​សមត្ថកិច្ច​ច្រក​បាន​បើក​ទូលាយ រហូត​ដល់​គេ​ហ៊ាន​ចោទថា ប្រភព​ឈើ​ល្មើស​ច្បាប់​កើតមាន​នៅ​ទីនោះ ជា​អំពើ​ពុករលួយ​លក្ខណះ​ប្រព័ន្ធ​របស់​សមត្ថកិច្ច​-​អាជ្ញាធរ​-​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ហែក​ប្រយោជន៍​ចែក​គ្នា​យូរ​មក​ហើយ​។​
​ផ្ទុយទៅវិញ ពាក់ព័ន្ធ​បទល្មើស​នេះ មាន​មន្ត្រី​មាត់​អត់​គ្រប​ខ្លះ​បញ្ជាក់ថា អ្នក​រកស៊ី​ឈើ​មិនមែន​ពួកគេ​ថ្លើម​ធំ ព្រហើន ចំពោះ​ក្រសែភ្នែក​សមត្ថកិច្ច អាជ្ញាធរ ជំនាញ​ដល់​ថ្នាក់​ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត​ស្ទើរ​ខូង​ផ្លូវ​បែបនេះ​ទេ ការពិត​ជាវ​ប្បធ​ម៍​រំលែក​ប្រយោជន៍​ចែក​គ្នា​រស់​តែ​ប៉ុណ្ណោះ​។​

​ម្យ៉ាងទៀត បើ​មិន​បទ​បែន​ចូល​ស្ទឹង​តាម​បត់ របត់​តាម​សង្គម​ពុករលួយ​ទេ លាភ​ក៏ត្រូវ​បាត់ មុខ​តំណែង​ក៏​មិន​ហ្នឹង​ន៍ ម្លោះ​ហើយ​បើ​ឧកញ៉ាៗ​ជំនួញ​ឈើ​ទិញ​ទឹកចិត្ត​មេៗ​លើៗ​បាន​ហើយ រឿង​អី​សមត្ថកិច្ច​ថ្នាក់ក្រោម​ពាក់ព៍​ន្ធ​ច្រក​នេះ​ហ៊ាន ថ្លើម​ធំ បង្ក្រាប ឬ​បោះ​លាភ​គ្រវែង​ចោល​? សមត្ថកិច្ច​បង្ហើប​ថា ថ្នាក់​ខេត្ត សមត្ថកិច្ច​ប្រដាប់អាវុធ ជំនាញ​រដ្ឋបាល បាន​ចាត់តាំង កេណ្ឌ​ប្រមូល​សែស្រឡាយ​បក្ខពួក​របស់​គេ​មកកាន់​ការ​ទីនេះ ធ្វើការ​បែប​ពុករលួយ​លក្ខណះ​ជាប្រព័ន្ធ​ឈរជើង​កន្លែ​ង ប្រភព​សេដ្ឋកិច្ច​នៃ​ច្រករបៀង​ទាំង​២​នេះ​អស់​ហើយ ដោយឡែក​សមត្ថកិច្ច​ដ៏​ទៃ​ផ្សេង​ទៀត​ម្នាក់ៗ ដើរតួ​របៀប​ជា​ដើម ត្រែង​ខ្យល់​បក់​ទៅណា យោល​ទៅ​ហ្នឹង តែប៉ុណ្ណោះ​ដើម្បី​ក្រពះ​។​
​បញ្ហា​នេះ គេ​បាន​រិះគន់​ទៅ​លើ​មេ​ខេត្តស្វាយរៀង ជៀង អំ ថា ទុក​ច្រក​ខ្មុង នឹង​ច្រក​សំរោង​ជា​លុយខ្មៅ​ក្នុងការ​កើប​ចំណូល ដាក់​ហោប៉ៅ ។​

​គួររំលឹកថា ច្រក​ខ្មុង និង​ច្រក​សំរោង គឺជា​ច្រក​ទ្វេរ​ភាគី​សម្រាប់​ជា​សហប្រតិបត្តិ​រវាង​កម្ពុជា​-​វៀតណាម លើ​គោលការណ៍​រួមគ្នា បង្ក្រាប​បទល្មើស​ឆ្លងដែន ការពារ​សន្តិសុខ ពង្រីកពង្រឹង​ការនាំចេញ​-​ចូល​ទំនិញ កសិផល​នោះទេ បានប្រែក្លាយ​ទៅជា​សមត្ថ​កិច្ច​ច្រក​ទុក​លទ្ធភាព​អោយ​ឈ្មួញ​ឆ្លង​ឈើ​ល្មើសច្បាប់​យ៉ាង​ពេញបន្ទុក​មិនគួរ​បើ​ក្រសួង​មហាផ្ទៃ​មើលរំលង​នោះទែ ។

​ករណីនេះ ប្រភព​គួរអោយ​ជឿ​ទុកចិត្ត​បាន​អោយដឹង​ថា ឈើ​ឆ្លងកាត់​ច្រក​ទាំងនេះ ក្រុម​ឧកញ៉ាៗ​ប្រើ​មធ្យោបាយ​ដឹកជញ្ជូន​សុទ្ធតែ​ឡាន​យី​ឌុប ផ្ទុក​លើស​ទំងន់ បំផ្លាញ​ផ្លូវ​ធ្ងន់ធ្ងរ​បំផុត​។​ដូច្នេះ​ថ្នាក់លើ​ខិតខំ​កសាង អភិវឌ្ឍន៍ ជួយ​ដល់​សង្គមជាតិ​ជូន​ប្រជាពលរដ្ឋ​ដល់​ស្លាប់​ទាំង​ខ្លួន​ទៀត​ក៏​មិន​អាច សល់​កិត្តិយស ខ​ណះ​គ្រប់បែបយ៉ាង​ដោយ​សារ​ស្នាដៃ​ឈ្មួញ​ល្មើសច្បាប់ ក៏ដូចជា​អស់លោក​នៃ​មន្ត្រី​ពាក់ព័ន្ធ​ស្រេកឃ្លាន អំពើពុករលួយ​មួយ​ចំនួន​មាន​ចេតនា​ទុច្ចរិត​ព្យាយាម​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​លោក ជៀង អំ គេច​ពុំ​ផុត​ពី​ការរិះគន់​នោះទេ ។

​បើ​តាម​ការ​ឱ្យ​ដឹង ជាក់ស្តែង​គ្រាន់​ដៃជើង​ឧកញ៉ា​ទ្រី ភាព​ដឹកឈើ​ឆ្លង​ទៅ​ច្រក​ខាងលើនេះ ម្តងៗ​ចាប់ពី ១០​ឡាន ទៅ ២០​ឡាន​យី​ឌុប ល្មើស​ទាំង​ដឹកជញ្ជូន​លើស​ច្បាប់ ថែម​ទាំង​ផ្ទុក​លើស​ទំងន់​បំផ្លាញ​ផ្លូវជាតិ​យ៉ាង​ពេញបន្ទុក​ដែល​មិន​គួរ ថ្នាក់លើ​មើលរំលង​នោះទេ ។​

​ជា​ភស្តុតាង ស្រាប់​យ៉ាងតិច​រថយន្ត​ដឹកឈើ​ប្រភេទ​យី​ឌុប​របស់​ក្រុមហ៊ុន​ទ្រី​ភាព​ជា​ង​១០​គ្រឿង​ត្រូវ​ក្រុម សមត្ថកិច្ច​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខេត្តព្រៃវែង​ឃាត់​ករណី​ផ្ទុក​លើស​ទំងន់​។ ហើយ​ក្រុម​ឈ្មួញ​បញ្ជាក់ថា ច្រក​ខ្មុង ច្រក​សំរោង ស្រុក​ចន្ទ្រា គឺជា​ច្រក​នាំ​ឈើ​សម្រុក​ចេញទៅ​យួន ។​

sorkheng_cheangam

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com