0

មានព័ត៌មានចេញពីមន្រ្តីថា លោក ស៊ុយ សែម និង លោក លឹម គានហោ ដណ្តើមអំណាចគ្នាគ្រប់គ្រងអាជីវកម្មខ្សាច់!

ភ្នំពេញ ៖ តាម​ប្រភពមន្ត្រី​រាជការ​នៃ ក្រសួង​ពីរ គឺ​ក្រសួង​រ៉ែ​និង​ថា​ម ពល និង​ក្រសួង​ធនធានទឹក​និង ឧតុនិយម បាន​បង្ហើប​ប្រាប់ថា  សង្គ្រាម​ដណ្តើម​លាភសក្ការៈ រវាង​លោក ស៊ុយ សែម និង លោក លឹម គានហោ ជិត​ផ្ទុះ​ហើយ​។ ហើយ​ភ្លើងសង្គ្រាម​នោះ គឺ​ផ្តើម​ពី​ការចង់បាន​តួនាទី​គ្រប់ គ្រង​អាជីវកម្ម​ខ្សាច់​ដែល​គេ​គិត ថា​ជា​ប្រភព​ចំណូល​យ៉ាងច្រើន សន្ធឹកសន្ធាប់ ។​

​ប្រភព​ខាងលើ​បាន​រាយការណ៍​ថា សព្វថ្ងៃនេះ​លោក  ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង  ថាមពល និង​លោក លឹម គាន ហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក  និង​ឧតុនិយម​ចាប់ផ្តើម​មើលមុខ គ្នា​អត់​ត្រង់ ហើយ​បាន​រិះរក​គ្រប់  វិធី​ដើម្បី​ផ្តួល​គ្នា​ដណ្តើម​សិទ្ធិ ផ្តាច់មុខ​ក្នុង​ការគ្រប់គ្រង​អា​ជីវ កម្ម ខ្សាច់​នៅ​កម្ពុជា ។​

​បើ​តាម​ប្រភព​ដដែល​បាន  បញ្ជាក់ថា ពី​មុន​លោក លឹម  គានហោ​រួមទាំង​សហការី​របស់  លោក​ហាក់​គ្រប់គ្រង​ទាំងស្រុង  លើ​អាជីវកម្ម​ខ្សាច់​ទាំងអស់​នៅ កម្ពុជា ។

​ជុំវិញ​នៃ​ការគ្រប់គ្រង​បែប  ជិះសេះ​លែងដៃ​នោះ​បាន​ធ្វើឱ្យ លោក លឹម គានហោ ពិសេស លោក ចាន់ យុ​ត្ថា ដែល​ជា​មនុស្ស  ជំនិត ឬ​ជា​ដៃស្តាំ​លោក លឹម គានហោ រក​ចំណូល​បាន​ក្រាស់  ក្រែល​សម្រាប់​ខ្លួនឯង​ផង​និង សម្រាប់​ជា​ដង្វាយ​ទៅ​ឱ្យ​លោក  លឹម គានហោ ផងដែរ ។

​ផ្ទុយទៅវិញ រឿង​ខ្សាច់​អ្នកណា​ក៏​ដឹង​ដែរ​ថា ការធ្វើ​អាជីវ  កម្ម​ខ្សាច់ គឺ​អនាធិបតេយ្យ​រក  លេខ​ដាក់​គ្មាន​ព្រោះតែ​អាជីវករ បាន​យក​លុយ​ទៅបុក​ក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម សំខាន់ មនុស្ស​ជំនិត​របស់លោក លឹម  គានហោ ដើម្បី​បាន​ប្រកប​អាជីវ  កម្ម​បូម​ខ្សាច់​ដោយ​សេរី​មិន​ខ្វល់ អំពី​ការបង់​ថវិកា​ជូន​រដ្ឋ​នោះ ឡើយ ។ និយាយ​រួម​គឺ​គ្រាន់តែ យកលុយ​ទៅ​ញាត់​ហោប៉ៅ​មន្ត្រី ជំនិត​លោក លឹម គានហោ គឺ ជា​ការ​ស្រេច​ហើយ​ចង់​បើក អាជីវកម្ម​ធំ​ប៉ិន​មេឃ​ក៏​អត់​បញ្ហា ដែរ ។​

​ដោយឡែក មកដល់​បច្ចុប្បន្ន នេះ​ការគ្រប់គ្រង​អាជីវកម្ម​ខ្សាច់ ត្រូវ​ធ្លាក់​លើ​ដៃ​លោក ស៊ុយ សែម  ដែល​អនាធិបតេយ្យ​លើសពី ក្រសួង​ធនធានទឹក​ដែល​កាន់ កាប់​ដោយ​ឪពុកក្មេក​និង​កូន ប្រសា​រ លឹម គានហោ និង លោក ចាន់ យុ​ត្ថា ទៅទៀត ។​

​ជាងនេះទៅទៀត អ្វី​ដែល​គួរឱ្យ​ភ្ញាក់ផ្អើល​ខ្លាំងណាស់  គ្រាន់តែ​ទទួលបាន​អំណាច​នៃ ការ​គ្រប់​គ្រង់​មិនទាន់​ទាំង​បាន មួយ​សប្តាហ៍​ផង ក្រុម​លោក ស៊ុយ សែម ចាប់ផ្តើម​យុទ្ធវិធី  ប្រមូល​លុយ​តាមរយៈ​អាជីវកម្ម ខ្សាច់​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ សម្រាប់​ដាក់​ចូល​ហោប៉ៅ​ដោយ មិនចាំបាច់​ខ្វល់​ការរិះគន់​ពី​សា​ធា រណៈ​ជន​នោះ​ឡើយ​ជា​មួយ ដន្លង​កំពង់ផែ ហ៊ឺ បា​វី ដោយ​ពុំ  ចាំបាច់​ដាក់​ឱ្យ​មាន​ការដេញថ្លៃ ទាល់តែសោះ ។​

​ជុំវិញ​ករណី​មិន​ប្រក្រតី​នេះ  បើ​តាម​ពត៌មាន​មាត់ចាប​មាត់ ព្រាប​ឱ្យដឹងថា គ្រាន់​តែ​លោក  ស៊ុយ សែម ប្រគល់​សិទ្ធិ​ឱ្យ​អគ្គ​- នាយកដ្ឋាន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ  ធ្វើ​អាជីវកម្ម​ខ្សាច់​តាម​ដង​ទន្លេ មេគង្គ​មួយ​ប្រ៉ា​វ គឺ​ចំណូល​រាប់ លាន​ដុល្លារ បាន​ហូរ​ចូល​តាម ខ្សែ​លោក ស៊ុយ សែម ដោយ  រលូន​គ្រប់ទឹក​យ៉ាង​ត្រូវប៉ាន់​បំផុត​។​

​ផ្ទៃក្នុង​ព័ត៌មាន​ដែល​ផ្តល់​ដោយ​មន្ត្រីរាជការ​នៃ​ក្រសួង​រ៉ែ  និង​ថាមពល បានឱ្យដឹងថា ដំ​- ណើ​រកា​រនៃ​ការដេញថ្លៃ​អា​ជីវ កម្ម​ខ្សាច់​ដែល​រៀបចំ​ដោយ ក្រសួង​របស់​លោក ស៊ុយ សែម  នេះ​កំពុង​បង្ហាញ​នូវ​ភាព​មិន​ប្រ ក្រតី​ជាច្រើន ។

​ទន្ទឹម​នោះ​ក្រសួង សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ​ក៏​បាន​ចេញ​លិខិត បែប​បព្រមាន​មួយ​ផង​ដែរ​ទាក់ ទង​ការដេញថ្លៃ​អាជីវកម្ម​ខ្សាច់  នេះ ។ ប៉ុន្តែ​ការព្រមាន​នោះ​មិន  បាន​ធ្វើឱ្យ​ក្រុម​លោក ស៊ុយ សែម  ព្រឺរោម​ឬ​យក​ត្រចៀក​ស្តាប់​នោះ ទេ ហើយ​ចេះតែ​រៀបចំ​បន្ត​ការ  ដេញថ្លៃ​ចង​មុង​ធ្វើ​ព្រងើយ អញ្ចឹង​ទៅ ។​

​ដូចជា​យោង​តាម​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​ឱ្យដឹងថា  មហាអំណាច​ទាំងពីរ​នេះ​កំពុង តែ​រិះរក​គ្រប់​វិធី​ដើម្បី​ប៉ែង​ជើង គ្នា​ហើយ​វិធី​ដែល​គេ​បង្ក​ឱ្យ​កើត ឡើង​នោះ​គឺ​ដើម្បី​ផ្តល់​ជា​ដំណឹង អាក្រក់​ដល់ សម្តេច​តេជោ ហ៊ុន  សែន ខណៈ​ដែល​ដំណឹង​អាក្រក់​នោះ​អាច​នឹង​ផ្តល់​ប្រយោជន៍​ឱ្យ ពួកគេ​រៀងៗ​ខ្លួន ។​

​ជា​ករណី​ហួសចិត្ត​ប្រភព  នោះ​បញ្ជាក់ថា​ព្រោះតែ​លាភ ស​ក្ការៈទទួល​បាន​អំពី​អាជីវកម្ម ខ្សាច់​បាន​ធ្វើឱ្យ​មន្ត្រី​ជំនិត​លោក រដ្ឋមន្ត្រី​ទាំង​ពីរ​នោះ​មិន​ខ្វល់​អំពី ការរិះគន់ ឬ​សើចចំអក​ពីសា​ធា រណៈ​ជន​នោះឡើយ ។ ដូច្នេះ ហើយ​ទើប​គេ​រិះរក​និង​គាស់ រំលើង​ឱ្យឃើញ​ចំណុចខ្សោយ រៀងៗ​ខ្លួន​ដើម្បី​ឈាន​ដល់​ការ ផ្តួល​គ្នា​នាពេលខាងមុខ ។ ប្រភព  នោះ​ឱ្យដឹងថា ក្រុម​ដែល​ពុះ កញ្ជ្រោល​ខ្លាំង​នោះ​គឺ​ក្រុម​គាំទ្រ លោក លឹម គានហោ ដែល​ពី មុន​ធ្លាប់តែ​សើម​មាត់​សើ​មករ លុយ​ណែន​ហោប៉ៅ​បាន​មក​ពី អាជីវកម្ម​ខ្សាច់ ។ ហើយ​ឥឡូវ  លុយ​ជា​ច្រើន​សន្ធឹកសន្ធាប់​ត្រូវ ធ្លាក់​លើ​ក្រុម​លោក ស៊ុយ សែម  ទៅវិញ ។ ដូច្នេះ​ពួកគេ​មិនអាច  សម្ងំ​នៅ​ស្ងៀម​បាន​ឡើយ​ហើយ ខ្នះខ្នែង​រក​គ្រប់​វិធី​ដើម្បី​ចាប់ កំហុស​ក្រុម​លោក ស៊ុយ សែម​។

​ជាក់ស្តែង ប៉ុន្មាន​ថ្ងៃ​មកនេះ ក្រុម​លោក លឹម គានហោ បាន ធ្វើការ​ទាក់ទង​ទៅ​បណ្តាញ សារពត៌មាន​ដ្បើ​មី​ឱ្យជួយ​ចុះ ផ្សាយ​នូវ​ពត៌មាន​មិន​ប្រក្រតី​នៃ ការដេញថ្លៃ​អាជីវកម្ម​ខ្សាច់ ខណៈ​ដែល​ការដេញថ្លៃ​នោះ​ក៏ លេច​ចេញ​ពត៌មាន​មិន​សូវ​ល្អ ថែម​ទៀត ហើយ​បាន​ធ្វើឱ្យ​លោក  នាយករដ្ឋមន្ត្រី ហ៊ុន សែន ខក ចិត្ត​និង​ឈឺ​ក្បាល​យ៉ាង​ខ្លាំង​ជុំវិញ រឿង​លោក ស៊ុយ សែម ដែល គេ​គិត​ថា​ពេល​ដក​រឿង​ខ្សាច់​នេះ ពី​លោក លឹម គានហោ គិតថា  គាត់​បន្ថយ​អំពើពុករលួយ​នេះ ត្រឡប់​ជា​ប្រព្រឹត្ត​អំពើ​ពុករលួយ លើសពី​អាជ្ញាធរ​ទន្លេសាប​ទៅ ទៀត  ។​

​ពេលនេះ តាម​ផ្ទៃក្នុង​ដែល  ដឹង​រឿង​ពុករលួយ​រឿង​ខ្សាច់​ក្នុង ក្រសួង​រ៉ែ និង​ថាមពល បាន  ទម្លាយ​ទៀត​គេ​ចាំ​មើល​ថា តើ  លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  និង​មាន​វិធានការ​បែបណា​បើ គ្រាន់​តែ​លោក ស៊ុយ សែម កាន់​ការងារ​ពីរ​បី​ថ្ងៃ​សោះ បែក  ធ្លាយ​អំពើ​ពុករ​លួ​យួ​និង​បក្ខពួក គ្រួសារនិយម​លើស​ដើម​ទៅ ទៀត ហើយ​គេ​ចាំ​មើល​ថា តើ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  និង​ដោះស្រាយ​យ៉ាងណា ។​

​បញ្ហា​នេះ​ដែរ គេ​មិន​សង្ឃឹមថា អំពើពុករលួយ​ដែល​ចាក់  ស្រេះ​ជុំវិញ​លោក ស៊ុយ សែម  ដែល​កាន់​ក្រសួង​រ៉ែ និង​ថាមពល  យូរ​ឆ្នាំ​នោះបានទេ ហើយ​បើ  ទោះ​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ​របស់លោក ឱម យ៉ិនទៀង  ក៏​គេ​គ្មាន​សង្ឃឹមថា និង​ចាត់ការ  អំពើពុករលួយ​ក្រោម​ការដឹកនាំ របស់លោក ស៊ុយ សែម និង​ហ៊ី  បា​វី បានដែរ ៕

1

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com