ខេត្តស្វាយរៀង ៖ លោក ស័ក្តិ ៥ ខាត់ សារ៉ាត់ និងមន្រ្តីនគរបាលអន្តោប្រវេសន៏ច្រកទ្វារព្រំដែនអន្តរជាតិបាវិតត្រូវបានមហាជនរិះគន់ថា កំពុងនាំគ្នាប្រមូលប្រាក់ពីភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ចេញចូលតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតក្នុងមួយថ្ងៃៗរាប់ម៉ឺនដុល្លាជាពិសេសភ្ញៀវវៀតណាមដែលចូលមកលេងល្បែងនៅកាស៊ីណូក្រុងបាវិត។
ផ្ទុយពីមហិច្ឆតា របស់ស័ក្តិ៥ ខាត់ សារ៉ាត់ ជាអតីតនាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ប្រចាំ ច្រកព្រំដែនអន្តរជាតិក្អមសំណ នៃស្រុកលើកដែក ខេត្តកណ្តាល វិញត្រូវបានតែងតាំងជាប្រធាន នគរបាលអន្តោប្រវេសន៍ប្រចាំ ច្រកបាវិតជំនួសលោក អ៊ឹង សុង យូ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤កន្លងទៅនេះ យ៉ាង ត្រូវប៉ាន់បំផុតការរត់ការតូដេញ ថ្លៃយកឈ្នះយ៉ាងពិតប្រាកដមែន ក៏ចាប់ផ្តើមបង្កើតអោយមាន បណ្តាញពុករលួយផ្គើនទៅនឹង ការកែទម្រង់ស៊ីជម្រៅដើម្បី ស្រង់ដើម ការខាតបង់លុយសូក ប៉ាន់មកវិញបានស្រង់ដើមពិតជា មិនធម្មតាមែន ។
យោងសេចក្តីរាយការណ៍ ពីខេត្តស្វាយរៀង បានឱ្យដឹងថា ច្រកអន្តរជាតិបាវិត គឺជាតំបន់ យុទ្ធសាស្ត្រដ៏សំខាន់មួយដែល ក្រុមឈ្មួញធំៗបានដឹកជញ្ជូន ទំនិញគេចពន្ធនិងទំនិញខុស ច្បាប់ចូលប្រទេសកម្ពុជាយ៉ាង គគ្រឹកគគ្រេងក្រោមឃ្លៀកភ្នែក ច្រមុះធ្វើមិនដឹងមិនឮជាអាទិ៍ មន្ត្រីអាជ្ញាធរខេត្តមេប៉ុស្តិ៍អន្តោ ប្រវេសន៍កាំកុងត្រូលគយប្រធាន ស្នាក់ការក្តាប់រួមខេត្តផ្ទាល់ផង។
ពាក់ព័ន្ធនឹងការងារព្រងើយ កន្តើយរបស់ជំនាញពាក់ព័ន្ធនេះ ដូចជា ទំនិញខុសច្បាប់របស់ ឈ្មួញធំៗដែលត្រូវបាននាំចូល ប្រទេសកម្ពុជា ត្រូវបានគេក្លែង បន្លំជាទំនិញវិនិយោគដែលគេច ពីបន្ទុកពន្ធអាកជារបស់រដ្ឋតាម រយៈជ្រកក្រោមមេដឹកនាំស្ថាប័ន អស់នោះ នាំឱ្យខាតបង់ចំណូល ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលដោយគ្មានការទទួលខុស ត្រូវហើយអ្វីជាការទទួលខុសត្រូវ នោះគឺលោកមេប៉ុស្តិ៍អន្តោប្រ- វេសន៍ច្រកទ្វារនេះបែរជាសកម្ម ដើរតួជាអ្នកសម្របសម្រួលទៅ វិញ ។
តាមការដឹកជញ្ជូនទំនិញ គេចពន្ធបង្កប់ជាមួយរថយន្ត ក្រុង នៅតែកើតមានជាហូរហែ តាមច្រកអន្តរជាតិបាវិតដែលក្នុង មួយថ្ងៃៗ ទំហំនៃការដឹកជញ្ជូន ទំនិញគេចពន្ធនិងទំនិញខុស ច្បាប់បង្កប់តាមរថយន្តក្រុងជា ច្រើនក្រុមហ៊ុនមិនតិចជាង ២០ តោននោះទេ បើគិតជាប្រាក់ពន្ធ វិញមួយថ្ងៃៗរដ្ឋខាតបង់ចំណូល ថវិកាជាតិ ដល់ទៅរាប់ម៉ឺនសែន ដុល្លារ ឯណោះ។
ជុំវិញករណីបែកធ្លាយតាម គោលការណ៍ចាស់លោក ខាត់ សារ៉ាត់ នេះបានបន្តបិទភ្នែកឱ្យ មន្ត្រីក្រោមឱវាទរបស់ខ្លួនបន្ត ចេញប័ណ្ណ ឬរក្សាទុកប័ណ្ណ វីអាយភីឱ្យជនជាតិយួនដែលធ្វើ ការតាមកាស៊ីណូជាប់ព្រំដែន បាវិតប្រើប្រាស់ចេញចូលឆ្លង កាត់ព្រំដែនថ្មើណាក៏បានដោយ សេរី ។ ការប្រើប្រាស់មន្ត្រីនិងខ្ចី ដៃមន្ត្រីឱ្យគាបជម្រិតយកលុយពី ប្រជាពលរដ្ឋឆ្លងដែនស្របច្បាប់ ខុសច្បាប់ ។ ឈ្មួញក្រុមហ៊ុនអ្នក ជំងឺឆ្លងដែននោះ គឺលោក ខាត់ សារ៉ាត់ មានជំនាញយ៉ាងស្ទាត់ តាំងពីព្រំដែនខ្អមសំណងម្ល៉េះ ។
ជាងនេះទៅទៀត ការចេញ ប័ណ្ណ វីអាយភី ឱ្យជនជាតិយួន ប្រើប្រាស់ក្នុងការឆ្លងដែនមក បម្រើការនៅកាស៊ីណូលើកទឹក ដីខ្មែរដែលមានសុពលភាពរយៈ ពេល ៦ខែ ឬ ១ឆ្នាំហាក់ដូចជា ផ្ទុយពីគោលការណ៍របស់ក្រសួង មហាផ្ទៃ ។ ហើយដែលគេដឹង ថា ការចេញប័ណ្ណ វីអាយភី ឱ្យ ជនជាតិយួនឆ្លងកាត់ព្រំដែន ដោយសេរីនោះនិងមានលក្ខណៈ ពិសេស ប្រមូលបានលុយច្រើន សន្ធឹកសន្ធាប់យកទៅច្រកហោ ប៉ៅផ្ទាល់ខ្លួនធ្វើមានបានដែល រហូតមកដល់ពេលនេះ លោក ខាត់ សារ៉ាត់ មិនមានឆន្ទៈលុប បំបាត់នោះទេ គឺបន្តអោយមន្ត្រី ក្រោមឱវាទអនុវត្តន៍គោលការ ណ៍ចាស់របស់ អ៊ឹង សុងយូ ក្នុង ការប្រមូលលុយយកទៅចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួនមិនខ្វល់ ខ្វាយពីចំណាត់ការរបស់អង្គភាព ប្រឆាំងអំពើពុករលួយ នោះទេ។
បើតាមក្រុមប្រជាពលរដ្ឋ ឈ្មួញអ្នកជំងឺដែលធ្លាប់ធ្វើដំណើរ ឆ្លងកាត់ច្រកអន្តរជាតិបាវិតបាន បង្ហើបឱ្យដឹងផងដែរថាសម្រាប់ ប្រជាពលរដ្ឋដែលមានការចាំ បាច់ត្រូវឆ្លងដែនទៅកាន់ស្រុក យួន ដោយសារមានជំងឺត្រូវ សង្គ្រោះបន្ទាន់ ឬជូនបងប្អូនទៅ ព្យាបាលជំងឺនោះ ដែលគ្មាន លិខិតឆ្លងដែនត្រូវដាច់ខាតបង់ លុយឱ្យមន្ត្រីនគរបាលអន្តោប្រ- វេសន៍របស់លោក ខាត់ សារ៉ាត់ ចាប់ពី ចំនួន ២០-៣០-៥០ ដុល្លារអាមេរិក ហើយមានការ កោសរូសឱ្យបង់លុយតាមរយៈ អ្នកគួកជេរមួយចំនួនទៀតទើប អាចឆ្លងដែនចេញទៅស្រុកយួន បានបើមិនដូច្នេះទេនឹងជួបឧប សគ្គខាតបង់ពេលវេលាមិនខាន ។
ពេលត្រឡប់ចូលប្រទេស កម្ពុជាវិញ សម្រាប់ប្រជាពលរដ្ឋ ដែលគ្មានលិខិតឆ្លងដែនត្រូវបង់ ប្រាក់ចំនួន ២០ ដុល្លារបន្ថែម ទៀត ។ ហើយបើសរុបថ្លៃបង់ សេវា នៅច្រកអន្តរជាតិបាវិត សម្រាប់ប្រជាពលរដ្ឋដែលគ្មាន លិខិតឆ្លងដែនម្នាក់ៗត្រូវចំណាយ លុយក្នុងម្នាក់យ៉ាងតិចចាប់ពី ៥០-៧០ដុល្លារអាមេរិក ទាំង ទៅទាំងមក ។
លើសនេះទៅទៀតនគរបាល អន្តោប្រវេសន៍ប្រចាំច្រកអន្តរ ជាតិបាវិតបានតម្រូវឱ្យរថយន្តដឹក ទំនិញ និងរថយន្តក្រុង ដែលត្រូវ ធ្វើដំណើរឆ្លងកាត់ព្រំដែនបង់ លុយថ្លៃបារ៉ាស់ ក្នុងកម្រិតខ្ពស់ មិនអាចប្រកែកតវ៉ាឬសុំចុះថ្លៃ បានទេ ព្រោះសិទ្ធិអំណាច ខាត់ សារ៉ាត់ ទាំងអស់ ។ គ្រប់គ្រង ច្រកព្រំដែនអន្តរជាតិបាវិតស្ថិត នៅក្រោមកណ្តាប់ដៃនគរបាល អន្តោ ប្រវេសន៍ ។
ជាក់ស្តែង ប្រសិនបើមន្ត្រី ទាំងនោះ មានអារម្មណ៍ល្អ ឬ ម្ចាស់រថយន្តបង់លុយគ្រប់ចំនួន អាចធ្វើដំណើរឆ្លងកាត់បារ៉ាស់ ព្រំដែន យ៉ាងងាយស្រួលបំផុត ប៉ុន្តែក្នុងករណីដែលមិនបានបង់ លុយទៅតាមការតម្រូវច្បាស់ជា ជួបឧបសគ្គធ្វើឱ្យខកខាននគរ បាលអន្តោប្រវេសន៍របស់ ខាត់ សារ៉ាត់ កោសរូសបង្ខំឱ្យបង់ លុយ តាមរយៈការរំខានតាម បច្ចេកទេស រកលេសផ្សេងៗ ទៅតាមជំនាញរបស់ពួកគេមិន ខាន ។ ហើយដែលបញ្ហាជាន់ ឈ្លីពីកំណែទម្រង់របស់រដ្ឋាភិ- បាលនេះមិនគួរបើក្រសួងមហា ផ្ទៃមើលរំលងនោះទេ ៕