ខេតបាត់ដំបងៈ ស្ថិតក្រោមអំណាចលោក អភិបាលខេត្តបាត់ដំបង ច័ន្ទ សុផល គេសង្កេតឃើញសកម្ម ភាពលោកស្នងការនគរបាល ខេត្ត ស ថេត បច្ចុប្បន្នហាក់ បង្ហាញពីស្នាដៃចុះបង្ក្រាបល្បែង កន្ទុយលេខនៅក្រុងបាត់ដំបង យ៉ាងចាស់ដៃ ដែលប្រព័ន្ធផ្សព្វ ផ្សាយក្នុងស្រុកបានធ្វើការកោត សរសើរ ចំពោះចំណាត់ការ ខាងលើថាពិតជាបានរួមចំណែក តាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃពិតប្រាកដ មែន ។
ទោះបីសកម្មភាពចុះបង្ក្រាប ល្បែងកន្ទុយលេខនៅក្រុងបាត់ ដំបង ក្រោមអំណាចលោក ច័ន្ទ សុផល ជាគណៈបញ្ជាការ ឯកភាពខេត្ត ទទួលបានលទ្ធ ផលល្អក៏ពិតមែន ! ប៉ុន្តែរឿង ដែលចម្លែកគឺល្បែងភ្នាល់ទឹក ភ្លៀងដែលដាក់ទីតាំងនៅចំណុច ស្រែ ១០០ ក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង ហាក់ពុំដែល ឃើញមានចំណាត់ការចេញពី លោកអភិបាលខេត្ត ច័ន្ទ សុផល និងលោកស្នងការ ស ថេត ឡើយ ។ ព្រោះរហស្សនាមអា ត្នោតជុំ និងអាតាល់ ដែលជា មេខ្លោងកាងល្បែងទឹកភ្លៀង នៅខេត្តបាត់ដំបងដោយបង្កើត សាខានៅតាមបណ្តាផ្សារគ្រប់ ទីកន្លែងក្នុងខេត្តថែមទៀតនោះ ពិតជាបានចំណាយមិនតិចទេ ដើម្បីបិទមាត់អភិបាលខេត្ត ច័ន្ទ សុផល និងលោកស្នងការ ស ថេត ទើបគេសង្កេតឃើញ សកម្មភាពចុះបង្ក្រាបតែល្បែង កន្ទុយលេខបែបហ្នឹង ។
មានការចោទសួរតាមទូរ ស័ព្ទ បន្ទាប់ពីប្រតិបត្តិការចុះ បង្ក្រាបល្បែងកន្ទុយលេខដោយ លោកស្នងការនគរបាលខេត្ត បាត់ដំបង ស ថេត ថា បើ ល្បែងភ្នាល់ទឹកភ្លៀងនៅខេត្ត បាត់ដំបង លោកចៅហ្វាយខេត្ត ច័ន្ទ សុផល និងលោកស្នងការ មិនហ៊ានចុះបង្ក្រាប ព្រោះតែ ខ្លាចបាត់បង់ផលប្រយោជន៍ធំ ទៅហើយនោះ គួរដាក់បញ្ចូល ល្បែងភ្នាល់ទឹកភ្លៀងក្នុងខេត្ត មួយនេះជាប្រពៃណីល្បែង ភ្នាល់ទឹកភ្លៀងប្រចាំខេត្តតែ ម្តងទៅ ។ ព្រោះបើគ្រាន់តែ ជនទុច្ចរិតបង្កើតល្បែងស៊ីសង ភ្នាល់ទឹកភ្លៀងដុះស្លែតាំងពី សម័យកាលអភិបាលខេត្តប្រាជ្ញ ច័ន្ទ រហូតមកដល់អភិបាលខេត្ត ច័ន្ទ សុផល ក៏នៅតែមិនអាច មានសមត្ថភាពក្នុងការបង្ក្រាប បទល្មើសល្បែងស៊ីសងឱ្យស្មើ ភាពគ្នាបានផងនោះគឺវាបានជះ ឥទ្ធិពលដល់អំណាចអសកម្ម របស់គណៈបញ្ជាការឯកភាព ខេត្តដែលមានបុព្វសិទ្ធិបញ្ជា ទាំងកម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាខេត្ត និងកម្លាំង នគរបាលខេត្ត តើអាចចាត់ទុក បានថាជាថ្នាក់ដឹកនាំដែលមាន សមត្ថភាពពិតប្រាកដបានដោយ របៀបណា ? ។
ប្រជាពលរដ្ឋនៅខេត្តបាត់ ដំបង បានសម្តែងនូវការមិន ពេញចិត្តទាល់តែសោះចំពោះ ចំណាត់ការលោកអភិបាល ខេត្ត ច័ន្ទ សុផល ដែលហ៊ាន ដាក់បទបញ្ជាឱ្យលោកស្នងការ ស ថេត អនុវត្តចុះបង្ក្រាបតែ ទៅលើល្បែងកន្ទុយលេខ ប៉ុន្តែ បែរជាមើលមិនឃើញមេ ល្បែងភ្នាល់ទឹកភ្លៀងដុះស្លែ តែងតែមកប្រជុំក្បាលគ្នានៅ បេនឡានផ្សារបឹងឈូករហូត សម្តែងការហ៊ោកញ្ច្រៀវពេញ បេនឡាននៅពេលមានភ្លៀង ធ្លាក់ម្តងៗ ។ មានការចោទ សួរថា បើគ្រាន់តែចេញមុខ បង្ក្រាបល្បែងកន្ទុយលេខរួច ការពារល្បែងភ្នាល់ទឹកភ្លៀង បែបហ្នឹងវាស័ក្តិសមជាថ្នាក់ដឹក នាំដែលអនុវត្តយកច្បាប់ជាធំ ឬគ្រាន់តែអនុវត្តតាមការចង់ បានរបស់មេល្បែងភ្នាល់ទឹក ភ្លៀងដែលមានរហស្សនាម ត្នោតជុំ និងអាតាល់ ដើម្បី ពង្រីកឱ្យមានសេវាល្បែងភ្នាល់ ទឹកភ្លៀងកាន់តែមានការពេញ និយមក្នុងអាណាចក្រខេត្តប្រវត្តិ សាស្ត្រមួយនេះទេដឹង ។ បើ ដូច្នេះមែនមិនមានន័យថា ទាំង ចៅហ្វាយខេត្តលោកច័ន្ទ សុផល និងស្នងការនគរបាលខេត្ត ស ថេត ត្រូវមានឈ្មោះជាអាយ៉ង របស់មេល្បែងភ្នាល់ទឹកភ្លៀង ទៅហើយឬ… ? ៕