ត្បូងឃ្មុំ ៖ ថ្មីៗនេះក្រុមប្រជា- ពលរដ្ឋបានរាយការណ៍ឱ្យដឹង ថា ចាប់តាំងពីលោក ព្រាប គារ៉ាត់ក្លាយជាមេគយចល័តចូល កាន់តំណែងក្នុងខេត្តត្បូងឃ្មុំ ពេលណាមក គេសង្កេតឃើញ ឈ្មួញរកស៊ីតូចតាចខ្លាចអំណាច រត់ទៅសុំជ្រកកោនសុំចរចាកុំឱ្យ ចាប់ទំនិញគេចពន្ធលោតឆ័ត្រ ពួកខ្លួនដែលបង់ពន្ធមិនគ្រប់ ១០០%ព្រោងព្រាត ។ ហើយ មិនតែប៉ុណ្ណោះ ក៏កើតក្តៅ ក្រហាយ ខឹងសម្បារនិង លោក ព្រាប គារ៉ាត់ យ៉ាងខ្លាំងដែល ជម្រិតពួកគាត់បង្ខំឱ្យបង់លុយ តាមតែទំនើងចិត្តដោយគ្មានការ យោគយល់នោះ ។
ដូចជាសម្រាប់ក្រុមឈ្មួញ ធំៗដែលរកស៊ីនាំចូលទំនិញគេច ពន្ធនិងអ្នករកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់ ចេញទៅប្រទេសយួន គ្មានការបង់ពន្ធសោះឬបង់ពន្ធ បក្ខពួកខ្សែធំនិយមនោះវិញ បែរ ជា (គយសិទ្ធិ) ព្រាប គារ៉ាត់ ខ្លាចអំណាចស៊ីសំណូកដាក់ខែ ទទួលស្រោមសំបុត្រយោគយល់ ទាំងញញើញញ័រហើយដែល រាល់បទល្មើសទាំងនោះ គឺជា ប្រភពចំណូលមានបានមិនចេះ រីងស្ងួត សំរាប់លោក ព្រាប គារ៉ាត់ ដាក់ចូលហោប៉ៅផ្ទាល់ ខ្លួនមិនគួរណាបើលោកប្រតិភូ មេគយធំ គុណ ញឹម មើលរំលង សកម្មភាពគាត់នោះទេ ។
តាមប្រជាពលរដ្ឋបានរាយ ការណ៍ឱ្យដឹងបន្តថា សព្វថ្ងៃ លោក ព្រាប គារ៉ាត់ ឬ(គយ សិទ្ធិ)បានប្រព្រឹត្តអំពើពុករលួយ យ៉ាងចំហរបំផុតតាមរយៈទំនិញ គេចពន្ធជាច្រើនប្រភេទដែល ឈ្មួញធំៗនាំឆ្លងកាត់ ។ ឯជំនាញ គយ ព្រាប គារ៉ាត់ វិញ បែរជា ឃុបឃិតជាមួយឈ្មួញបង់ពន្ធ មិនគ្រប់ក្រោមរូបភាពរបៀបជា ទំនិញក្លែងភេទនិងបង់ពន្ធតាម តែទំនើងចិត្តលើបបបូរមាត់ របស់មេគយចល័យរូបនេះ ប៉ុណ្ណោះ ហើយដែលរឿងនេះ គួរណាស់ត្រូវបានស៊ើបអង្កេត ដើម្បីទប់ស្កាត់និងកុំឱ្យកើតមាន ករណីចាប់គោះទឹកហើយលែង សម្រាប់ឃុបឃិតបង់ខែថ្ងៃពី ក្រុមឈ្មួញនោះ ។
មិនតែប៉ុណ្ណោះ ពេលខ្លះ ឈ្មួញដឹកសុទ្ធតែថ្នាំពេទ្យ គ្រឿង សំណង់ និងទំនិញមានតម្លៃតែ គេបង់ពន្ធជារបៀបទំនិញចាប់ ហួយ ឬតុ កៅអី ជ័រ៘ ទៅ វិញ ហើយការបង់ពន្ធក្លែងភេទ ទំនិញនេះក៏គេមិនបង់ទាំងស្រុង មិនគ្រប់ចំនួននោះដែរយ៉ាងច្រើន គេបង់ ត្រឹមតែ ១០-៤០ ទៅ ៥០ភាគរយប៉ុណ្ណោះដើម្បីឃ្លា យកចំណេញទុកឱ្យមេលើឬការ ងារបក្សនិងទុកការពារតំណែង ហើយករណីនេះគឺជាចោរលួច ជាតិ ហើយបានធ្វើឱ្យខាតបង់ ចំណូលថវិកាជាតិ រាប់លាន ដុល្លារ ក្នុងមួយខែៗ នេះជាការ ទម្លាយរបស់ឈ្មួញ ។
ផ្ទុយទៅវិញ សំរាប់ប្រជា ពលរដ្ឋ ដែលដឹកផលកសិកម្ម ទៅលក់នៅប្រទេសវៀតណាម ដូចជា ដឹកដំឡូងមី ពោត គ្រាប់ ស្វាយចន្ទី បានប្រាក់ចំណេញ តិចតួចចិញ្ចឹមកូនចៅនោះត្រូវ បាន លោកព្រាប គារ៉ាត់ បញ្ជា ឱ្យមន្ត្រីតាមប្រមាញ់ស៊ីតទៅ ទៀតនិងគាបជម្រិតឱ្យបង់លុយ ហើយប្រឈមនឹងការស្តីបន្ទោស មើលងាយមើលថោកដោយ សម្តីអសុរោះបំផុតស្ទើរមិនអាច ទ្រាំរកបាន ។ ប៉ុន្តែបើសម្រាប់ ក្រុមឈ្មួញរកស៊ីដឹកឈើខុស ច្បាប់ឆ្លងទៅវៀតណាម ដូចជា ឈ្មោះ សាន ចយ, ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា វិញ គេ មិនដែលឃើញ លោក ព្រាប គារ៉ាត់(គយសិទ្ធិ)ក្រអឺតក្រទម ហ៊ានទៅអើតឡឺមក្បែរនោះទេ ។ ហើយបែរឃុបឃិតគ្នាជាមួយ អ្នករកស៊ីល្មើសច្បាប់ដើម្បីបាន លុយច្រកហោប៉ៅយ៉ាងព្រងើយ ដោយមិនខ្វល់ពីការកែទម្រង់ គយថ្នាក់ជាតិនិងការណែនាំ របស់លោក គុណ ញឹម ដែល ជាមេគយនោះទេ ។
ជាងនេះទៅទៀត ទំនិញ គេចពន្ធទាំងនេះមិនអាចគេច ផុត ពីក្រសែភ្នែកសមត្ថកិច្ចគយ ព្រាប គារ៉ាត់ បានទេដោយគាត់ បានចាត់ទុកទំនិញបទល្មើសតូច -ធំ ជាឆ្នាំងបាយ ជាប្រយោជន៍ សម្រាប់បំពេញការធ្វើមានបាន ផ្ទាល់ខ្លួន និងសេចក្តីត្រូវការ របស់ថ្នាក់លើនិងសម្រាប់ការ ពារតួនាទីនិងតំណែងខ្លួនយ៉ាង គ្រប់ទឹកត្រូវប៉ាន់ដុះស្លែពីរបីខេត្ត ដែលគាត់កាន់កាប់នោះរាប់ឆ្នាំ មកហើយមិនគួរថ្នាក់លើទុកឱ្យ គាត់នៅប្រព្រឹត្តអំពើពុករលួយ ជាបន្តទៀតនោះទេ ។