0

ល្បីល្បាញថា ប្រធានស្នាក់ការបរិស្ថានឃុំផ្លូវទូក ឃុំឃិតជាមួយលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង កើបលុយពីបទល្មើសព្រៃលិចទឹកយ៉ាងពេញបន្ទុក !

កំពងឆ្នាំងៈ ថ្មីៗ​នេះ​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្លត​ខ្នង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បានឱ្យដឹងថា មាន​មន្ត្រី​បរិស្ថាន​ដែល​មាន​ស្នាក់ការ​នៅ​ភូមិ​ស្លត​ខ្នង ឃុំ​ផ្លូវ​ទូក ដៃ​ម្ខាង​បង្ក្រាប​បទល្មើស​ដៃ​ម្ខាង​ទៀត បង្កើត​បទល្មើស​យ៉ាង​ពេញបន្ទុក​តែម្តង​ដោយ​ពុំ​ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នោះទេ ។

តំបន់​ព្រៃ់ឈើ​លិច​ទឹកជា​ជម្រក​សត្វ​ស្លាប និង​ជា​ជម្រក​ត្រី​ពង​កូន​ជាច្រើន​កន្លែង​បាន​រង​នៅ​ការកាប់​ដុតបំផ្លាញ យក​ដី​ជា​កម្មសិទ្ធិ​ពី​ជន​ខិលខូច​មួយចំនួន​មាន​លុយ​មាន​អំណាច​កំពុង​នាំ​គ្នា​កាប់​ទន្ទ្រាន​យក​ដី​ប្រឆាំង​ទៅនឹង​បទបញ្ជា​របស់រាជ​រដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន យ៉ាង​ពេញបន្ទុក​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដែល​មិន​គួរ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អសមត្ថភាព​ជាមួយ និង​ក្រុម​បរិស្ថាន និង​ជលផល​នោះទេ ! ។​

​គេ​ធ្លាប់​ចាំបាន​ថា សម្តេច​តេជោ ហ៊ុន សែន បាន​ព្រមាន​ខ្លាំងៗ​នៅ​ពេល​កន្លងមក ពាក់ព័ន្ធ​ទៅនឹង​ព្រៃ​លិច​ទឹក​បញ្ជា​ឱ្យ អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​លោក​អភិបាលខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប​ធ្វើ​យ៉ាងណា​ទប់ស្កាត់​បទល្មើស នេសាទ​, បទល្មើស​ការ កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​នោះ​ឱ្យបាន ។ តែ​មកទល់ពេលនេះ បែរ​ជា​កើត​មាន​ដដែល ។​

​ដូចជា កន្លងមក​អាជ្ញាធ​របឹង​ទន្លេសាប​បាន​កំណត់​ព្រំ​ដី​ហាមឃាត់ ដែល​ហៅថា តំបន់​១, តំបន់​២ និង​តំបន់​៣ ទៀត ផង ។ ហើយ​កត្តា​ទាំង​នេះ​គឺជា​មូលហេតុ​ដាក់​វិធានការ​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​នោះ ។ ប៉ុន្តែ​ផ្ទុយទៅវិញ មិន​ត្រូវបាន អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​អនុវត្ត​នោះទេ គេ​សង្កេតឃើញ​បទល្មើស​កាប់​ព្រៃឈើ​លិច​ទឹក យក​ដី​នៅ​តែ​បន្ត​រហូត​មក​ដល់​សព្វ ថ្ងៃ ហាក់​មាន​កំណើន​កើន​ជា​លំដាប់ ក្នុងនោះ​ក៏​មាន​មន្ត្រី​ជំនាញ​ខ្លះៗ​បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​នេសាទ បទល្មើស​កាប់​ព្រៃ លិច​ទឹក​យក​ដី​ជា​កម្មសិទ្ធិ​ខ្លួនឯង​ទៀត​ដែល​មិន​គួរ​គេ​មើល​រំលង​នោះទេ ។

​ ​ភាពមិនប្រក្រតី​នេះ​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ពួកគាត់​រកស៊ី​នេសាទ​ជា​លក្ខណៈ​គ្រួសារ​តែងតែ​រង​ទុក​បុក​ម្នេញ ពី​មន្ត្រី​ជំនាញ តែ​បើ​មន្ត្រី​ជំនាញ​ប្រព្រឹត្ត​ល្មើស​ច្បាប់​វិញ គ្មាន​នរណា​ដាក់ទោស​នោះទេ ? ។

​ជាក់ស្តែង​ដូច​លោក​ប្រធាន​ស្នាក់ការ​បរិស្ថាន ប្រចាំ​ភូមិ​ស្លត​ខ្នង ឃុំ​ផ្លូវ​ទូក បង្កើត​ឱ្យ​បទល្មើស​នេសាទ​ប្រភេទ​ឆក់​ត្រី ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ទៅ​ឆក់​ត្រី​រួច​យក ត្រី​មក​លក់​ឱ្យ​ប្រពន្ធ​របស់​ខ្លួន ជា​មេ​ឈ្មួញ​ទិញ​ត្រី​ដ៏​ធំ​ប្រចាំ​ឃុំ​ផ្លូវ​ទូក ។ ហើយ បើ​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​ឆក់​ត្រី​ណា​មិន យក​ត្រី​មក​លក់​ឱ្យ​ប្រពន្ធ​លោក​ប្រធាន​ស្នាក់ការ​បរិស្ថាន​ទេ គាត់​នឹង​ចាប់​ដាក់ទោស​ហើយ​ស្រួល​មិន​ស្រួល​បញ្ចូនទៅ តុលាការ​ជាប់គុក​ជាប់ច្រវ៉ាក់​ជាក់​ជា​មិនខានឡើយ ។​

​តាម​ប្រភព​បន្តទៀតថា បើទោះបី​ក្រុម​អ្នករកស៊ី​នេសាទ​ឆក់​ត្រី​បាន​យក​ត្រី​មក​លក់​ឱ្យ​ប្រពន្ធ​គាត់​យ៉ាងណា​ក៏ ដោយ ក៏​នៅតែ​បង់លុយ​ក្បាលទូក​ឱ្យ​លោក​ប្រធាន​ស្នាក់ការ​បរិស្ថាន​ដដែល គេច​ផុត​នោះ​ទេ ? ក្រុម​អ្នករកស៊ី​ឆក់​ត្រី ដែលជា​ជំនិត​របស់​លោក​ប្រធាន​ស្នាក់ការ​បរិស្ថាន​ឃុំ​ផ្លូវ​ទូក​មាន​ដូចជា ឈ្មោះ អួន​, ឈ្មោះ អ៊​ន​, ឈ្មោះ មាប់​, ឈ្មោះ ឡាយ ៘ បាន​កំពុងតែ​មោទនភាព​ចេញមុខ​អួតអាង​ពី​មាន​សិទ្ធិ​អំណាច​ក្នុង​ការចុះ​កាប់​ព្រៃ​លិច​ទឹក និង​ធ្វើ​បទល្មើស​នេសាទ​យ៉ាង ពេញបន្ទុក ហើយ​ដែល​មិន​គួរ​អាជ្ញាធរ​ក្រសួង​ដែនដី​ពាក់ព័ន្ធ​មើលរំលង​នោះទេ ។​

​ជាងនេះទៅទៀត​ប្រភព​បាន​ឱ្យដឹងទៀតថា លោក​ប្រធាន​ស្នាក់ការ​បរិស្ថាន​ឃុំ​ផ្លូវ​ទូក​នេះ បាន​ប្រព្រឹត្ត​បទល្មើស​កាប់ ដុត​ទន្ទ្រាន ព្រៃឈើ​លិច​ទឹកជា​ជម្រក​សត្វ​ស្លាប និង​ជម្រក​ត្រី​ពង​កូន ស្ថិត​ក្នុង​តំបន់ហាមឃាត់​ជ្រក​ក្រោម​តួនាទី ដោយ​ជួល ឈ្នួល​កាប់​ជា​បន្តបន្ទាប់​ជា​យូរ​ឆ្នាំ​មកហើយ ។ ដូចជា កន្លែង​ខ្លះ​បាន​ដាំ​ល្ង​ជា​រៀងរាល់​ឆ្នាំ​កន្លែង​ខ្លះ​ទៀត​ទើប​តែ​កាប់​ទេ​។ ហើយ​លោក​ប្រធាន​ស្នាក់ការ​បរិស្ថាន​ហ៊ាន​ប្រព្រឹត្ត​បែបនេះ ត្រូវបាន​គេ​លួច​សរសើរ​ថា គាត់​អង់អាច​ខ្លាំង​ណាស់​ហ៊ាន ប្រឆាំង ទៅនឹង​បទបញ្ជា​របស់​សម្តេចតេជោ ហ៊ុន សែន ដោយ​ត្រង់ៗ​គ្មាន ញញើត​បន្តិច​ណា​ឡើយ ។

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ អ្នកសារព័ត៌មាន​យើង​មិនអាចទាក់ទងលោក ពៅ ប៊ុនថន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង បានទេដោយពុំមានលេខទូរសព្ទ័ ។​

​សូមបញ្ជាក់​ថា មួយរយៈ​មក​នេះ​ពេល​មាន​នេះ​រឿងអាស្រូវ​ជាច្រើន​កើតចេញ​ពី​មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​តាម​ស្នាក់ ការ ក្រោម​ការចាត់តាំង​ពី​លោក ពៅ ប៊ុនថន ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង ដែល​កើត​ចេញ​មកពី​ភាព​ធូររលុង ឬក៏ លោក​ប្រធាន​មន្ទីរ​បាន​ទទួល​លាភសក្ការៈ​ជាប្រចាំ​ពី​កូនចៅ​ក៏​អាច​ថា បាន​ទើប​រាល់​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក ចេះ​តែ​កើត​យ៉ាង ទ្រង់ទ្រាយ​ធំ​ក្រោម​ការគ្រប់គ្រង​របស់​គាត់ ដូច​ជា​ពាក្យ​រិះគន់ថា “​ទីណា​កើតមាន​មន្ត្រី ទីនោះ​ខ្ទេចខ្ទី​ព្រៃ​លិច​ទឹក​អស់​”​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ ក្រុម​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គួរតែ​ដាក់ ក្រុមអធិការកិច្ច​ក្រសួង ធ្វើការ​ស៊ើបអង្កេត​ជា​បន្ទាន់​ផង ដើម្បី​យក​ជនល្មើស​ទៅ​ផ្តន្ទាទោស​ហើយ ជាពិសេស​គួរតែ​លោក​ទេស រដ្ឋមន្ត្រី ឱម យ៉ិនទៀង ដែល​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ ដាក់​ការស្រាវជ្រាវ​ចាប់​ជន ដែល​ពាក់ព័ន្ធ​ក្នុង ករណី​ខាងលើ​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ផង ដើម្បី​ទប់ស្កាត់​ឬ​ជា​ការព្រមាន​កុំ​ឱ្យ​បុគ្គល​ដទៃ​ប្រព្រឹត្ត​តាម​តទៅ​។

chuachandoeun_saisomal

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com