ខេត្តកំពត: នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ អាជ្ញាធរស្រុកកំពង់ ត្រាចបានបញ្ជាកំលាំងចុះទៅហាមឃាត់កន្លែងសាងសង់ មួយកន្លែងស្ថិតនៅខាងមុខផ្លូវចូលផ្សារកំពង់ត្រាច ដឹកនាំ ដោយលោក ជួន សភា អភិបាលរងស្រុកកំពង់ត្រាច ទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ បានចុះធ្វើការរារាំងមិនឱ្យ ម្ចាស់តូបទាំងនោះសាងសង់ជាបន្តទៀតបានឡើយ។
ការចុះហាមឃាត់នេះ អាជ្ញាធរស្រុកបានអះអាងថា ក្រុម អាជីវករលក់ផ្លែឈើទាំងនោះ បានទទួលថ្លៃសងផលប៉ះ ពាល់របស់ក្រុមហ៊ុនធ្វើផ្លូវរួចរាល់អស់ហើយ ទើបអាជ្ញាធរ ស្រុកចេញបទបញ្ជាមិនឲ្យអាជីវករណាម្នាក់ ដែលបាន ទទួលថ្លៃសំណងរួចហាមមិនឱ្យសាងសង់ជាបន្តបន្ទាប់ ទៀតឡើយ។
តាមប្រភពពីអ្នកលក់ដូរខាងមុខផ្សារបានឲ្យដឹងថា កាលដែលពួកគាត់មកជួសជុលសាងសង់តូបនេះឡើងវិញ ដោយសារតែពួកគាត់បានទិញដីទាំងនោះក្នុងមួយប្លង់ៗ តំលៃ ១៣៥០ដុល្លាអាមេរិក ដោយមានការ សំអាងយ៉ាងដូច្នេះទើបពួកគាត់មិនអាចបោះបង់ទីកន្លែងនោះបាន។
ប្រភពដដែលបានបន្តថា លោក ហាម បាវ ធ្វើការបណ្តេញ ពួកគាត់បែបនេះ ក៏ព្រោះតែគណៈកម្មការផ្សាររូបនេះចង់ យកដីនេះ ដោះដូរទៅអោយអ្នកផ្សេងវិញ ហេតុនេះហើយទើបពួកគាត់សម្រចចិត្តតវ៉ានឹងអាជ្ញាធរស្រុកដើម្បរកដំ ណោះស្រាយជូនដល់ពួកគាត់។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងការរិះគន់ចំៗ ចំពោះ លោក ហាម បាវ ថាប៉ុន្មានឆ្នាំចុងក្រោយនេះចាប់តាំងពី លោក ហាម បាវ មកកាន់មុខដំណែងជាអនុប្រធានផ្សារ កំពង់ត្រាចមក បានធ្វើអោយមានភាពចលាចលគ្រប់កន្លែង នៅក្នុងទីផ្សារមួយនេះ។
ទាក់ទិននឹងការចោទប្រកាន់ពីសំណាក់ក្រុមអាជីវករផ្សារ នេះ អ្នកសារព័ត៌មានយើង បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ហាម បាវ ដែរ។ ប៉ុន្តែ លោក ហាម បាវ បាន ព្យាយាមគេចពីការសំភាសន៌ជាមួយអ្នកកាសែតរហូត ដោយយកលេសថា ជាប់រវល់នេះរវល់នោះមិនចេះចប់ ទំនងដូចជាមានចេតនាបិទបាំងអ្នកសារព័ត៌មានខ្លាចបែក ធ្លាយរឿងអ្វីផ្សេងទៀតផងដែរ។
គួរបញ្ជាក់ថា ផ្លូវកណ្តាលចូលចំពីមុខផ្សារកំពង់ត្រាច កាលពីមុនមានផ្លូវចេញចូលយ៉ាងទូលំទូលាយ ហើយមានខ្លោងទ្វារផ្សារសំរាប់តំកល់ដល់សារធារណៈជនឱ្យ ស្គាល់ទីតាំងផ្សារទីរួមស្រុកកំពង់ត្រាច។
ប៉ុន្តែ សព្វថ្ងៃនេះក្រោយពីក្រុមហ៊ុនធ្វើផ្លូវសងថ្លៃប៉ះពាល់ រួចមក ខ្លោងទ្វារក៏គ្មានផ្លូវចូល ផ្សារក៏ហិតអស់ក្លាយជាដី ប្លង់តូបទាំងអស់ ទង្វើទាំងនេះហើយទើបក្រុមអាជីវករ ក្នុងផ្សារកំពង់ត្រាចទាំងអស់មិនអាចទទួលយកបាន។
ប្រជាពលរដ្ឋមូលដ្ឋាន និងអាជីវករផ្សារកំពង់ត្រាចទាំងអស់ សូមអំពាវនាវចំពោះអាជ្ញាធរខេត្តកំពត មេត្តាជួយអន្តរា គមន៍ចំពោះបញ្ហានេះផង សូមឱ្យមានការផ្លាស់ប្តូអ្នកគ្រប់ គ្រងផ្សារមួយនេះក្នុងពេលឆាប់ៗនេះផង។
លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាច បានមានប្រសាសន៍ផ្ទាល់ជាមួយអ្នកយកព័ត៌មានយើង ថា ប្រសិនបើមានរឿងដូច្នោះមែន លោកនឹងធ្វើការកោះហៅក្រុមអ្នកតវ៉ាទាំងអស់មកសាកសួរដើម្បីធ្វើការដោះស្រាយទៅតាមបទបញ្ជារបស់សាលាស្រុកមិនអោយកើតមាន រឿងបែបនេះតទៅទៀតបានឡើយ៕