ខេត្ដស្ទឹងត្រែង នៅ ក្នុងរដូវវស្សានេះទឹកតាមដងទន្លេ បានឡើងខ្លាំង ពួកឈ្មួញ រកស៊ីឈើល្មើសច្បាប់អាចដឹកជញ្ជូន ឈើចេញពីក្នុងព្រៃបានយ៉ាងងាយ សមត្តកិច្ចមិនបង្ក្រាបពីសមត្ថកិច្ចជំនាញ ក៏ដូចជា មេព្រៃការ ដឹកជញ្ជូនឈើទាំងនោះ ។
ព័ត៌មានខាងលើនៅឱ្យដឹងទៀត ថា មានទូកព្យាងមួយគ្រឿងនា ពេលកន្លងមកនេះបានដឹកឈើប្រ ណីតចេញពីខេត្ដស្ទឹងត្រែងតាមដង ទន្លេមេគង្គ ចុះមកខេត្ដក្រចេះដោយ គ្មានជួបឧបសគ្គនៅតាមផ្លូវ និង គ្មានការរារាំងពីមន្ដ្រីសមត្ថកិច្ច ក៏ ដូចជាមេព្រៃនោះឡើយ ហើយទូក ព្យាងមួយនេះបានយកឈើមកដាក់ នៅកំពង់ដរ ជាប់ព្រំប្រទល់ស្រុក ឆ្លូង ខេត្ដក្រចេះ និងស្រុកតំបែរ ខេត្ដកំពង់ចាម និងមាត់កំពង់ឆ្លូង។ បន្ទាប់មកឈើប្រណីតទាំងនោះ ត្រូវបានគេប្រើគ្រឿងចក្រស្ទូចយក ទៅដាក់នៅលើឡានដោយសេរី ដោយពុំខ្លាចសមត្ថកិច្ចជំនាញ ឬ មន្ដ្រីរដ្ឋបាលព្រៃឈើបង្ក្រាបនោះ ឡើយ ។
ឈើប្រណីតខាងលើ ជារបស់ ឈ្មោះ លាង និងឈ្មោះ ភារម្យ ថៅកែរកស៊ីឈើប្រណីតខុសច្បាប់ ដុះស្លែនៅខេត្ដក្រចេះ ដែលរកស៊ី ហ៊ុនជាមួយគ្នា ជួនកាលឈើប្រ ណីតទាំងនោះដឹកតាមរថយន្ដយី ឌុប នៅរដូវប្រាំង និងដឹកតាមទូក ព្យាងនៅរដូវវស្សា ព្រមទាំងមាន ការចាត់ចែងរត់ផ្លូវជាមុនជាមួយ សមត្ថកិច្ច និងមេព្រៃ ទើបការរក ស៊ីរបស់ថៅកែដុះស្លែទាំងពីររូប មានភាពរលូនយ៉ាងប្រសើរ ។
ថៅកែរកស៊ីឈើឈ្មោះ លាង និង ភារម្យ ត្រូវបានគេស្គាល់ថា គឺ ជាទាហានធ្វើការនៅតំបន់ប្រតិបត្ដិ ការសឹករងខេត្ដក្រចេះ ទើបយក ស្បែកជាយោធាទៅរកស៊ីឈើ ល្មើសច្បាប់បានយ៉ាងរលូន ហើយ គេដឹងទៀតថា គេហដ្ឋានរបស់ ឈ្មោះ លាង នៅព្រែកតាអាំ ទី រួមខេត្ដក្រចេះមានភាពធំស្កឹមស្កៃ ដែលបានមកពីការរកស៊ីឈើខុស ច្បាប់ ចំណែកផ្ទះរបស់ ភារម្យ នៅជិតបន្ទាយសឹករងខេត្ដក្រចេះ ក៏មានភាពស្កឹមស្កៃដូចឈ្មោះ លាង នោះដែរ ។
លោក សូយ សារិទ្ធិ នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្ដក្រចេះ អាច បានទទួលលាភសក្ការៈពីមេឈ្មួញ ទាំងពីរនាក់ខាងលើ ទើបមេព្រៃ នៅក្រោមបង្គាប់មិនហ៊ានក្អកនៅ ពេលដែលឃើញទូកព្យាងដឹកឈើ ប្រណីតរបស់ឈ្មោះ លាង និង ឈ្មោះ ភារម្យ ហើយទទួលយកទឹកតែតែប៉ុណ្ណោះ ។
ឈើប្រណីតដែលដឹកតាមទូក ព្យាងទាំងនោះត្រូវបានគេដឹងថា ជាប្រភេទឈើធ្នង់ នាងនួន ដែល កំពុងត្រូវប៉ាន់នៅលើទីផ្សារស្រុក យួន ហើយត្រូវគេឡាំងហើយជា ស្រេច សម្រាប់ងាយក្នុងការដឹក ជញ្ជូន ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលទើបឡើងថ្មីត្រូវតែ រឹតបន្ដឹងនូវការដឹកជញ្ជូនឈើប្រ ណីតខុសច្បាប់ ដែលកំពុងមាន សន្ទុះយ៉ាងគគ្រឹកគគ្រេងនៅខេត្ដ ក្រចេះ ជាពិសេសសូមធ្វើអធិការ កិច្ចទៅលើខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ដ ៕
0
មេព្រៃមើលមិនឃើញឈើប្រណីតរបស់ឈ្មោះ លាង និងឈ្មោះ ភារម្យ
ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធគ្រប់បែបយ៉ាងដោយសារព័ត៌មានចាប់ដៃ
មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចុះផ្សាយនេះតាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬ ចែកចាយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។