ក្រចេះ៖ បារ៉ាស់រាំងផ្លូវចំនួន២កន្លែងដែលកំពុងដើរតួនាទីជាកុងត្រូលជជុះរបស់ក្រុមហ៊ុនចិនដោយគេបានជួលកងកំលាំងសមត្ថកិច្ចមកធ្វើខ្ញុំបំរើ។ ឈ្មោះសឿនម៉ាដែនត្រូវបានគេស្គាល់ថាជាPMមកពីខេត្តក្រចេះបានមកស៊ីឈ្នួលយាមកុង ត្រូលឲ្យក្រុមហ៊ុនចិននេះ។បើតាមការឲ្យដឹងពីក្រុមហ៊ុនចិន(តុងមិន)ថា៖ ក្រុមហ៊ុនបានអនុញ្ញាត្តឲ្យឈ្មោះសឿនម៉ាដែនយក២ម៉ឺនរៀលសំរាប់ជួសជុលផ្លូវតែក៍មិនបានឲ្យហាមឃាត់អ្នកកាសែតចុះបំពេញបេសកកម្មនោះទេ។
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវក្រុមហ៊ុនចិនមួយនេះគាត់ត្រូវចំណាយលុយ២ម៉ឺនរៀលអោយកុងត្រូលនេះសំរាប់រថយន្តទទេ១គ្រឿង។ តែបើរថយន្តដឹកឈើគ្រឿងសិប្បកម្មត្រូវបង់អោយកុងត្រូលចំនួន៥០ម៉ឺនរៀលក្នុងការឆ្លងកាត់កុងត្រូលទាំងពីរ។ មិនតែប៉ុណ្ណោះកុងត្រូលទាំងនោះបានរារាំងអ្នកសារពត៌មានមិនអោយឆ្លងកាត់ផ្លូវនោះទេដោយគេសំអាងថាខាងក្រុមហ៊ុនចិនមិនអោយចូលតែផ្ទុយទៅវិញខាងចិនបានអះអាងថាខាងក្រុមហ៊ុនមិនអនុញ្ញាត្តអោយដាក់កុងត្រូលយកលុយសន្ធឹកសន្ធាប់ពីអ្នកធ្វើដំណើរនោះទេ។ ករណីបង្កើតកុងត្រូលទាលុយនេះពលរដ្ឌសូមអំពាវនាវសូមអាជ្ញាធរដែនដីស្រុកខេត្តក្រចេះមើលកុងត្រូលនេះផងវាស៊ីឆៅពេក។
សូមបញ្ជាក់ថាក្រុមហ៊ុនចិនមួយនេះឈ្មោះថា តុងមិនមានទីតាំង ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ ពាក់ព័ន្ធនិងបញ្ហា សមត្ថកិច្ចមកស៊ីឈ្នួលឈរចាំយកលុយពីប្រជាពលរដ្ឋដ៏សន្ធឹកសន្ធាប់បែបនេះ អភិបាលស្រុកសំបូរ លោក សូមសារិត បានសន្យាថាតាមដានមើលហើយលោកនឹងសាកសួរទៅអាជ្ញាធរឃុំលំអិតអំពីបញ្ហាខាងលើនេះដោយលោកចាត់ទុកថាទង្វើបែបនេះវាផ្ទុយនិងបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលដែលប្រកាសមិនអនុញ្ញាតិអោយមានដាក់កុងត្រូលជជុះស្ទាក់ជំរឹតទារលុយពលរដ្ឋ។ ប្រជាពលរដ្ឋនិយាយថាការអភិវឌ្ឍន៍ផ្លូវជូនប្រជាពលរដ្ឋគឺសាទរព្រោះមានផ្លូវគឺមានក្តីសង្ឃឹមតែបើអភិវឌ្ឍន៍បិទផ្លូវមិនអោយពលរដ្ឋធ្វើដំណើរឬទាល់តែមានលុយបង់ទើបអនុញ្ញាតអោយឆ្លងកាត់បាននោះគឺវាបញ្ច្រាសទឹសពីរាជរដ្ឋាភិបាលដែលកំពុងកាត់បន្ថយភាពក្រីក្រនិងការលំបាកមួយចំនួនផ្តល់កាងាយស្រួលសំរួលដល់ជីវភាព ប្រជាពលរដ្ឋហើយ៕