ប៉ោយប៉ែត ៖ថ្មីៗគេបានឃើញ ច្រករបៀងជាច្រើនត្រូវបានលោក សូ ចាន់ណារី ចាត់ចែងដាក់ សាច់ញាតិរបស់ខ្លួនជាអ្នកគ្រប់ គ្រងឈ្មោះ សិទ្ធិ ឱ្យចាំប្រមូល សេដ្ឋកិច្ចនិងបញ្ចៀសការបែក សាយភាយនៃអំពើពុករលួយ ភាពមិនប្រក្រតីរបស់សមត្ថកិច្ច ករណីបើកទូលាយឱ្យទំនិញគេច ពន្ធហូរចូលទំនិញបានមកពីបទ ល្មើសផ្សេងៗឆ្លងកាត់និងពលរដ្ឋ ចំណាកស្រុកទៅរកការងារធ្វើ ក្នុងទឹកដីថៃ ។
តាមដឹងថា ច្រករបៀង បឹងសាគូរ ចុងកាស៊ីណូផ្កាយ ប្រាំ ជាបុស្តិ៍គ្រប់គ្រងដោយ លោក លឹម សាវុធ ជាតំបន់ បទល្មើសសេដ្ឋកិច្ចឆ្លងកាត់ក្នុង ទ្រង់ទ្រាយធំនិងជាប្រភព សេដ្ឋ កិច្ចរបស់លោក សូ ចាន់ ណារី សម្រាប់បុគ្គលខ្លួនឯងសាច់ញាតិ បក្ខពួកក្រុមគ្រួសារនិងបែងចែក យកទៅបំពេញតម្រូវការថ្នាក់ លើ ។ ប្រជាពលរដ្ឋចំណាក ស្រុក, ទំនិញខោអាវគូបចេញពី កម្ពុជា,ទំនិញគេចពន្ធគ្រប់ប្រភេទហូរចូល,ហើយធ្លាប់មាន ម៉ូតូគេច ពន្ធជាដើម ។
ដូចជាច្រករបៀងជាច្រើន កន្លែង នៅក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យដែលស្ថិតក្រោម ការគ្រប់គ្រងរបស់លោក សូ ចាន់ណារី មេបញ្ជាការនគរបាលវរៈការពារព្រំដែនគោក ៩១១ បានក្លាយទៅជា ទីតាំង សម្រាប់ការឆ្លងកាត់ទំនិញគេច ពន្ធល្មើសច្បាប់និងប្រជាពលរដ្ឋ ចំណាកស្រុកយ៉ាងអនាធិបតេយ្យ ហើយគេក៏ដាក់ភាពសង្ស័យផង ដែរថា អាចកើតឡើងដោយ ភាពធូររលុងពីលោកស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ទើបលោក សូ ចាន់ណារី កំពុង ទទួលផលដោយអំពើពុករលួយ លើការគ្រប់គ្រងច្រករបៀង ទាំងនេះ ។ ដោយអំណាចពី ក្រោយផង ទើបធ្វើឱ្យលោក សូ ចាន់ណារី ហ៊ានបំពានបំរាម ថ្នាក់លើនោះ ។
ពាក់ព័ន្ធនឹងបទល្មើសទាំង នេះ ឆ្លងកាត់ចាត់ទុកជាប្រភព សេដ្ឋកិច្ចដោយអំពើពុករលួយ នោះរួចទៅហើយក្តីបញ្ហាដ៏គ្រោះ ថ្នាក់បំផុតមួយទៀតត្រង់ថាច្រក របៀងទាំងនេះបានឱ្យឈ្មួញ ល្មើសច្បាប់នាំទំនិញជាប្រភេទ សម្លៀកបំពាក់ដែលផលិតក្នុង ស្រុកតាមរោងចក្រប្រភេទខោ អាវ និងស្បែកជើងកីឡា ដែល ជនល្មើសបានប្រមូលទិញពីអំពើ ចោរកម្មតាមរោងចក្រ ករណី ប្លន់ពុះវះកុងទឺន័រដែលបែរជាមក ត្រូវនាំចេញតាមច្រករបៀង ក្រោមការគ្រប់គ្រងរបស់លោក សូ ចាន់ណារី ទៅវិញ ។
បញ្ហាទាំងនេះ គឺជាអំពើ ខុសច្បាប់ដ៏ធ្ងន់ធ្ងរ ពីព្រោះខ្លួន ជាសមត្ថកិច្ចត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់និងប្រជាពលរដ្ឋ តាមបន្ទាត់ព្រំដែនផ្ទុយទៅវិញ បែរជាឃុបឃិតសមគំនិតជា មួយឈ្មួញទុច្ចរិតនាំទំនិញល្មើស ច្បាប់ពីតាមបណ្តារោងចក្រឆ្លង កាត់តាមច្រករបៀងនេះទៅវិញ ដែលគួរតែលោកអគ្គរង ខេង សុមេធ ពិនិត្យជាបន្ទាន់ផង ។
ជានេះតាមមន្ត្រីបាននិយាយ ថាតាមបណ្តារោងចក្រវាយណ ភណ្ឌកាត់ដេរនាំចូលផលិតផល ពន្ធ អាករជាបន្ទុករបស់រដ្ឋដើម្បី ផលិតក្នុងស្រុកស្រូបយកកម្លាំង ពលកម្មអោយពលរដ្ឋខ្មែរមាន ការងារធ្វើក្នុងស្រុកហើយផលិត ផលសម្រេចផលិតក្នុងស្រុក ពេលនាំចេញត្រូវស្នើសុំកូតាទៅ លក់ក្រៅប្រទេសបង់ពន្ធជូនរដ្ឋ ប៉ុន្តែមួយរយៈមានអំពើចោរកម្ម ករណីវះប្លន់កុងទឺន័រយកខោអាវ ពីរោងចក្រ និងពេលដឹកចេញពី រោងចក្រទៅក្រៅប្រទេស ហើយលេចឮថា ត្រូវបានជន ល្មើសឃុបឃិតគ្នាជាមួយឈ្មួញ និងមន្ត្រីតាមព្រំដែន ៩១១ នាំ ចេញទៅប្រទេសថៃ ប្រទេស វៀតណាមតាមច្រករបៀងនោះ ដែលគួរតែមានការស៊ើបអង្កេត ជាបន្ទាន់ ។
ដូចជា ក្រៅពីទំនិញនិង បទល្មើសសេដ្ឋកិច្ចផ្សេងៗឆ្លង កាត់ក្លាយទៅជាតំបន់សេដ្ឋកិច្ច សម្រាប់លោក សូ ចាន់ ណារី និងឈ្មោះ សិទ្ធិ នោះបានធ្វើឱ្យ រដ្ឋបាត់បង់ចំណូលរាប់សិបលាន ដុល្លារ ក្នុង១ខែៗ ។
តាមមន្ត្រីទម្លាយក្រៅពី ឈ្មោះ សិទ្ធិ គឺលោក សូ ចាន់ណារី បានទុកចិត្តប្អូនថ្លៃរបស់ គាត់ឈ្មោះ(សិទ្ធិ)ជាអ្នកចាំ ប្រមូលលុយនិងគ្រប់គ្រងប្រភព សេដ្ឋកិច្ចឱ្យគាត់ គឺមិនទុកចិត្ត នរណាទេ ៕ ដោយ សេរីភាព