កោះកុង ៖ តាមប្រភពមន្ត្រី ទម្លាយថា លោក យឹម ផេង ស្នងការរងនគរបាលទទួលបន្ទុក ផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត កោះកុង ដោយសារតែគាត់ជា មេប៉ូលិសប្រឆាំងបទល្មើសសេដ្ឋ កិច្ច បែរជាឱ្យភរិយារកស៊ីនាំ ទំនិញគេចពន្ធខុសច្បាប់ពីថៃម៉ា សេរី ពេញខេត្តកោះកុង ហើយ ករណីនេះមិនដឹងថា តើលោក ឧត្តមសេនីយ៍ត្រី សំ ឃិតវៀន ដែលជាស្នងការបានជ្រាបដែរឬ យ៉ាងណានោះទេ ។
តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថាសមត្ថកិច្ចច្រកប៉ាក់ ខ្លង ដែលរួមមានទាំងគយនិង ស្ថាប័នពាក់ព័ន្ធដទៃទៀត ឃុប ឃិតគ្នាប្រព្រឹត្តអំពើពុករលួយ បើកដៃឱ្យឈ្មួញភរិយា លោក យឹម ផេង ឈ្មោះ ពែក រតនៈ ហៅចែណាក់ នេះបានរកស៊ីនាំ ចូលទំនិញគេចពន្ធនិងទំនិញខុស ច្បាប់ស្រេចតែអំពើចិត្តបំផ្លាញ ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹក សន្ធាប់ក្នុងមួយខែៗ ។
បញ្ហានេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនត្រូវ មើលរំលងតទៅទៀតទេព្រោះ សមត្ថកិច្ចគយកំពុងប្រព្រឹត្តអំពើ ពុករលួយយ៉ាងពេញបន្ទុកជា មួយ យឹម ផេង ដែលគួរតែស៊ើប អង្កេត ។
ជាងនេះទៅទៀត លោក គុណ ញឹម ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ មិនត្រូវបណ្តែតបណ្តោយអោយ ប្រធានការិយាល័យគយច្រក ប៉ាក់ខ្លងឈ្មោះ ជឿ សាវុន និង ប្រធានសាខាគយខេត្តកោះកុង ប៉ាង វណ្ណថន ឃុបឃិតគ្នាធ្វើអ្វីៗ តាមអំពើចិត្តទៀតនោះទេដើម្បី កំណែទម្រង់គយនេះ ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ បានអោយដឹងថា ឈ្មួញភរិយា លោក យឹម ផេង ឈ្មោះ ពែក រតនៈ ហៅចែណាក់ គឺជាឈ្មួញ រកស៊ីនាំចូលទំនិញគេចពន្ធនិងទំ និញខុសច្បាប់ពីប្រទេសសៀម ឆ្លងកាត់ច្រកប៉ាក់ខ្លងជាច្រើនឆ្នាំ មកហើយ ដោយពុំមានសមត្ថ កិច្ចជំនាញណាហ៊ានប៉ះពាល់ នោះទេ ។ ការដែលឈ្មួញ ពែក រតនៈ អាចនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់យ៉ាងអនាធិបតេយ្យ គឺដោយសារតែគាត់ ចេះបែងចែកផលប្រយោជន៍ ដល់សមត្ថកិច្ចពាក់ព័ន្ធដូចជាគយ នគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ចខេត្តនិងនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចក្រសួងឈ្មោះ ម៉ៅ ចាន់វិជ្ជា នោះជាដើម ។
បើតាមប្រភពឱ្យដឹងទៀត គឺមេឈ្មួញបានដឹកទំនិញតាម ទូកធំៗចូលមកកាន់ដងព្រែក កោះប៉ោ ស្ថិតនៅក្នុងភូមិ ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេម រភូមិន្ទ ហើយបន្តលើកដាក់លើ រថយន្តយកទៅស្តុកទុកសម្រាប់ លក់បោះដុំឱ្យឈ្មួញកណ្តាលនៅ ក្នុងខេត្តកោះកុង រីឯមួយផ្នែក ទៀតដឹកជញ្ជូនទៅកាន់ភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ ។
ឯលោក ជឿ សាវុន ប្រធាន ការិយាល័យគយនិងរដ្ឋាករច្រក ប៉ាក់ខ្លងនិងលោក ប៉ាង វណ្ណថន ប្រធានសាខាគយ ខេត្តកោះកុង ត្រូវគេសង្ស័យថាទទួលបានផល ប្រយោជណ៍ពីភរិយាលោក យឹម ផេង ឈ្មោះ ពែក រតនៈ ហៅចែណាក់ ជាប្រចាំ ទើប បណ្តោយឱ្យមេឈ្មួញរូបនេះនាំ ចូលទំនិញគេចពន្ធនិងទំនិញខុស ច្បាប់ស្រេចតែអំពើចិត្ត ហើយ ការនាំចូលទំនិញគេចពន្ធតាម ច្រកប៉ាក់ខ្លងរបស់ភរិយាលោក យឹម ផេង ឈ្មោះ ពែក រតនៈ ហៅចែណាក់ និងឈ្មួញដទៃ ទៀត ធ្វើឱ្យរដ្ឋខាតបង់ចំណូល ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយផលប្រយោជន៍បានទៅ លើក្រុមសមត្ថកិច្ចពុករលួយប្រចាំ ច្រកប៉ាក់ខ្លងនិងខេត្តកោះកុង នោះតែម្តង ។ ហើយដែលអំពើ ពុករលួយទាំងនេះនូវក្រោមក្រសែភ្នែករបស់លោក ប៊ុន លើត និងលោក សំ ឃិតវៀន ជាអភិ បាលខេត្ត និងស្នងការខេត្តកោះ កុងនោះឯដែលគេពុំឃើញគាត់ កម្រើកត្រគៀកទប់ស្កាត់សោះ៕