ខេត្តកោះកុង៖ បែកធ្លាយទំនាស់ និងបក្ខពួកនិយមពុករលួយជាបន្តបន្ទាប់នៅក្នុងអង្គភាពប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ កម្ពុជា-សៀម ក្រោមការគ្រប់គ្រងរបស់ស័ក្តិ៤ វ័យក្មេង កៅ សាណារ៉ា យ៉ាងពេញបន្ទុកពោរពេញទៅដោយការិយាធិប តេយ្យ មិនគួរអគ្គនាយក សុខ ផល មើលរំលងសកម្មភាពរបស់មេប៉ុស្តិ៍រូបនេះទេ ! ។
ក្រុមមន្ត្រីប៉ូលិសច្រកទ្វារចាំយាមលើកឡើងថា ៖ ទី១-គាត់បង្កើតបក្ខពួកនិយម រើសយកគ្នាដាក់ចំសុទ្ធតែកន្លែង ខ្លាញ់ ហើយឱ្យគ្រប់គ្រងកន្លែងសំខាន់ៗធ្វើការតែគ្នាគាត់ និងបក្ខពួកគាត់ប៉ុណ្ណោះ ។
ទី២-ក្រោយពីចាត់តាំងការងារ ប្រមូលលុយកាក់ឱ្យបក្ខពួកគាត់រួចហើយ គឺគាត់ផ្តល់សិទ្ធិឱ្យទៅមនុស្សឈ្មោះ ប៊ុន ធឿន និងស៊ុន រតនា ដែលជាអនុដូចគ្នា កាន់ការងារទាំងអស់ហើយ ឯ កៅ សាណារ៉ា យកពេលទំនេរតិចៗចូលថៃ បន្តិចភ្នំពេញថាជាប់ប្រជុំជានិច្ច ។
ទី៣- ការងាររបស់គាត់ដែលមមាញឹកជាប្រចាំនោះ គឺធ្វើការងារតាមទូរស័ព្ទ ដែលកូនចៅជាអនុចាស់ៗរាយការណ៍ឱ្យមេក្មេង អសមត្ថភាពអាងអំណាចឪពុកពីក្រោយនោះជាប្រចាំ ។
ទី៤-នៅពេលដែលមេ កៅ សាណារ៉ា ប្រាប់ថា ជាប់រវល់មានភ្ញៀវ នោះ គឺគាត់រវល់ដើរលេងស្រុកថៃ និងភ្នំពេញ ។
ទី៥- មន្ត្រីឆ្លើយឆ្លងប្រាប់ថា គាត់រវល់ការងារនៅភ្នំពេញ តែធាតុពិត គឺកៅ សាណារ៉ា រវល់ផ្លាស់ប្តូរ និងណាត់ស្រីដើរលេងប៉ុណ្ណោះ មិនមែនរវល់ជាប់ប្រជុំនៅក្រសួងមហាផ្ទៃទាំងយប់ទាំងថ្ងៃនោះទេ !។
ទី៦-តាំងពី កៅ សាណារ៉ា ឡើងកាន់ជាមេប៉ុស្តិ៍ អន្តោប្រវេសន៍ពេលណាគ្មានផ្តល់ការងារឱ្យមន្ត្រីបានធ្វើការងារ ដោយការកក់ក្តៅ ក្រោមការបញ្ជារបស់ខ្លួនឡើយ គឺគាត់ក្មេងនេះតម្លើងឬកក្រអឺតក្រទមដោយអាងអំណាចពីឪពុក ហើយ បង្កើតជាទំនាស់បក្ខពួកនិយមអញឯង មើលមុខគ្នាស្ទើរមិនចំ និងមិនសមជាថ្នាក់ដឹកនាំមួយ វ័យក្មេងនៅក្នុងអង្គភាព ប៉ូលិសអន្តោប្រវេសន៍នៃច្រកទ្វារអន្តរជាតិចាំយាមនោះទេ ដែលគួរតែថ្នាក់លើគិតគូរពីការងារជាតិរួមផង ជៀសវាងការ យោគយល់បុគ្គលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងការដឹកនាំរបស់នាយកដ្ឋានអន្តោប្រវេសន៍ថ្នាក់ជាតិនោះ ។
ពាក់ព័ន្ធនឹងសំណូមពរយ៉ាងទទូចនេះដែរ ការិយាល័យរបស់យើងបានព្យាយាមទៅលោក កៅ សាណារ៉ា តែពុំអាច ទាក់ទងបានទាល់តែសោះ ។
ជុំវិញករណីដ៏រសើប និងការអសមត្ថភាពត្រូវបានមន្ត្រីទម្លាយលើកឡើងជាបន្តបន្ទាប់ថា ភាពជាថ្នាក់ដឹកនាំល្អ គេគួរ តែឃើញមេ កៅ សាណារ៉ា ធ្វើការច្រើនជាងគេមានមុខធ្វើការនៅការិយាល័យជានិច្ច ធ្វើការលើសម៉ោង និងឧស្សាហ៍ព្យា យាមដឹកនាំផ្តល់យោបល់ការងារល្អៗឱ្យមន្ត្រីអនុវត្ត ប៉ុន្តែផ្ទុយទៅវិញ កៅ សាណារ៉ា ពេលបានអំណាចជាមេប៉ុស្តិ៍វិញ បែរជា តម្លើងឬកក្រអឺតក្រទម បង្កើតបក្ខពួកនិយមឱ្យមនុស្សរបស់ខ្លួនគ្មានជំនាញកាន់ការងារសំខាន់ៗក្តោបឡើងមូលក្នុងដៃ ងាយ ស្រួលឱ្យខ្លួនបង្កើតការអសមត្ថភាពពុករលួយមិនចូលធ្វើការយកលេសនេះលេសនោះ បណ្តោយការងារសំខាន់ទៅឱ្យមន្ត្រី ធ្វើ ការអត្តនោមត្តតែតាមទូរស័ព្ទឱ្យបុគ្គល ប៊ុន ធឿន ប្រើប្រាស់ភាពផ្តាច់ការដាក់គំនាបឱ្យមន្ត្រីជម្រិតភ្ញៀវឈ្មួញអ្នកឆ្លងដែន តាមតែអំពើចិត្តនេះ ឬចរឹកដឹកនាំអភិបាលកិច្ចល្អដែលមហាផ្ទៃដាក់បទបញ្ជាឱ្យមេប៉ុស្តិ៍ កៅ សាណារ៉ា ធ្វើបែបនេះឬ ? ។
ដោយឡែក ជុំវិញបញ្ហានេះដែរ ក៏មានមន្ត្រីចំណុះអង្គភាពលើកឡើងនិងសំណូមពរចំពោះអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន និងអគ្គ នាយកដ្ឋានអន្តោប្រវេសន៍ក្រោមការដឹកនាំរបស់លោក សុខ ផល គួរតែដាក់ការស្រាវជ្រាវ ជុំវិញ បាតុភាពពុករលួយ និងការអសមត្ថភាពរបស់លោក កៅ សាណារ៉ា ជាបន្ទាន់ផង ដើម្បីបំបាត់សតិអារម្មណ៍និងជម្លោះ ផ្ទៃក្នុង ដើម្បីឈានទៅកំណែទម្រង់ក្នុងអន្តោប្រវេសន៍មួយដ៏ល្អគេចពីការរិះគន់ថា បក្ខពួកនិយម និងពុករលួយនោះ ។/