0

ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ!

កំពង់ស្ពឺ: មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេលនេះមេឆ្នោតទាំងនេះនៅតែបន្តកត់និងប្រមូលលុយពី រាស្រ្តរាល់ថ្ងៃហើយចំហមិនខ្លាចអ្នកណាថែមទៀត ។

ការលេងដោយបើកចំហ បានបែបនេះត្រូវបានគេដឹងថាមានមន្រ្តីខិលខូចជាសមត្ថកិច្ចជួយគាំទ្រនិងជួយដោះស្រាយពេលមានអ្នកចង់បង្រា្កប ហើយក្រុមមន្រ្តីទាំងនោះក៏ជារនុកក្នុង សម្រាប់ជាការតាមដាននិងរាយការណ៏ដល់មេកន្ទុយលេខទាំងនេះដែរ ។

តាមប្រភពពត៏មានបានឲ្យដឹងថាការរកស៊ីរបរកត់កន្ទុយលេខក្នុងផ្សានេះកើតលុះត្រាតែមេឆ្នោតទាំងនោះបានបង់លុយខែទៅឲ្យក្រុមសមត្ថកិច្ចពាក់ពន្ធ័ក្នុងរួមមានសមត្ថកិច្ចសាលាក្រុងច្បារមន លោកប៉ូលីស និងលោកប៉េអឹម រួមទាំងអាជ្ញា ធរក្នុងផ្សាផងដែរ ។

បើការឲ្យដឹងពីក្រុមអាជីវករលក់ក្នុងផ្សាបាននិយាយថាតូបលក់សាច់ជ្រូកដែលជាកន្លែងកត់កន្ទុយលេខដ៏ធំក្នុងផ្សាកំពង់ស្ពឺតាមច្រកចូលពីខាងមុខផ្សាគេបានកត់និងស៊ីសងលុយយ៉ាងចំហ មិនមានការលាក់លាមទេ ដោយសារតែពួកមេកត់ និងទទួលស៊ីសងដ៏ធំនេះគេបានបងលុយដល់ក្រុមសមត្ថកិច្ចទាំងនោះគ្រប់ៗកន្លែង ។ ប្រភពបានឲ្យដឹងទៀតថា មេកន្ទុយលេខដ៏ធំនេះគេបានប្រមូលលុយពី ក្រុមកូនកញ្ច្រែងឬ(អ្នកកត់ឬប្រមូលតាមភូមិ)ក្នុងមួយថ្ងៃមិនក្រោមពី១០ទៅ២០លានរៀលទេក្នុងមួយថ្ងៃ ហើយលុយទាំងនោះគឺគេបានច្រកថង់វិចយកទៅផ្ទះ ជារាល់ល្ងាចដោយមិនខ្លាចសមត្ថកិច្ចបន្តិចឡើយ ។

ករ​ណី​​ល្បែង​ស៊ី​សង កន្ទុយ​លេខ​ខុស​ច្បាប់នៅទូទាំងខេត្តកំពងស្ពឺ បាន​​បើក​​លេង យ៉ាង​​គ​គ្រឹក​គ​គ្រេង តែ​​ស​មត្ថ​កិច្ច​​ប៉ូ​លិសនិងប៉េអឹម រួម​​អាជ្ញា​ធរ​​មិន​​ប​ង្ក្រាប ពីព្រោះ​ជា​ឆ្នាំងបាយ របស់​ពួកគាត់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អស់ជំនឿ​ទៅលើ គោលនយោបាយ ៩​ចំណុច នៃ​ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។​

ការ​បើក​លេង ល្បែង​កន្ទុយលេខ ​ខុសច្បាប់នោះដែរមាន​ក្នុង​ផ្សាកំពង់ស្ពឺ ផ្សាព្រៃផ្តៅ ផ្សាត្រពាំងក្រឡឹង ​ផ្សាត្រែងត្រយឹង សុទ្ធសឹងតែ​មេ​ធំៗ​ដុះ​ស្លែ ហើយ​គេ​ពុំដែល​ឃើញ អាជ្ញាធរ​ឬ សមត្ថកិច្ច​ប៉ូលិស ធ្វើការ​បង្ក្រាប ម្តងណា​ឡើយ​មានតែជួយកាងនិងលាក់ការបន្ថែម ។

​ការរិះគន់​ខាងលើនេះ ប្រជាពលរដ្ឋ រស់នៅក្នុង​ខេត្តមួយចំនួន បាន​សង្កេតឃើញ ការចុះ​បង្ក្រាប​ទៅលើ បទល្មើស​ខុសច្បាប់​នោះ តាម​បណ្តា​ខេត្ត​ក្រុងនានា គឺ​គេ ​បាន​អនុវត្ត ចុះបង្ក្រាប​ស្ទើរ​ទាំងស្រុង ហើយ​ចម្លែក​តែ​នៅក្នុង ខេត្តកំពង់ស្ពឺហាក់បីដូចជា ធ្វើ​មិនដឹងមិនឮ ចំពោះ​បទល្មើស ដែល​កើតឡើង ជា​យូរ​ឆ្នាំ​មកហើយ ឬ មួយ​ជា​ឆ្នាំងបាយ របស់​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​។

ភាព​ធូរ​លុង​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​បែបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ចំពោះ​ភូមិ ឃុំ​គ្មាន​សុវត្ថិភាព ដូចជា អំពើហិង្សា​ក្នុង​គ្រួសារ និង​ចោរលួច​ចោរប្លន់ ចោរ​គាស់​ផ្ទះរួមទាំងការជំពាក់បំណុលរដ្ឋស្ទើរ គ្រប់គ្រួសារ  ។

ពលរដ្ឋនៅតែចាំមើលតើចំណាត់ការរបស់ លោកអភិបាលខេត្តកំពង់ស្ពឺដែលលោកជាគណះបញ្ជាការរួមនិងជាអ្នកដឹកនាំធំជាងគេនិងមានវិធានការបែបណាចំពោះរឿងនេះ ៕

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com