ខេត្តកំពង់ចាម៖ តាមក្រុមអាជីវករកាប់ជ្រូក គោ ក្របី ដែលមានទីសត្តឃាតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ខ្សឹប ខ្សៀវគ្នាថា លោក កាន់ សុង ប្រធានការិយាល័យពន្ធដារស្រុកកំពង់សៀមគាបជម្រិតប្រជាពលរដ្ឋ ត្រូវប៉ាន់គ្រប់ ច្រក ដោយមិនអាណិតអាសូរ ក្រុមអាជីវករនោះឡើយ ។ ផ្ទុយពីទង្វើរបស់លោក កាន់ សុង បំផ្លាញទឹកចិត្តក្រុម អាជីវករ និងអាជ្ញាធរថ្នាក់ខេត្តក៏ដូចជា រាជរដ្ឋាភិបាល គេបែរជាឃើញមន្ត្រីឃុបឃិតហែហមគាត់ទៅវិញ ។
ជាក់ស្តែងនៅពេលដែលក្រុមអាជីវករត្រូវការយកបណ្ណប៉ាតង់ទៅប្រើប្រាស់ផ្សេងៗលោក កាន់ សុង យកលេសមិនចេញបណ្ណ ប៉ាតង់ឱ្យទេ ដោយយកលេសថា ថ្នាក់ខេត្តធ្វើមិនទាន់ ប៉ុន្តែបើមានលុយច្រើនអាចធ្វើលឿន បាន ។ អ្វីដែលជារឿង ហួសចិត្តទៀតនោះ រាល់ដើមឆ្នាំម្តងៗ លោក កាន់ សុង បានទារលុយពីម្ចាស់ទីសត្តឃាត ឡើងថ្លៃជានិច្ចច្រើនជាងតម្លៃធម្មតា ៣០ ទៅ ៤០ភាគរយ ពោលគឺច្រើនជាងច្បាប់បន្ទុកកំណត់ ៣០ ទៅ ៤០ ភាគរយឯណោះ ។
បើតាមអំពើពុករលួយជាចំហ គឺក្រុមអាជីវកររកស៊ីកាប់ជ្រូក គោ ក្របីត្រូវបង់លុយប្រចាំខែឱ្យលោក កាន់ សុង ក្រោមលេសបង់ពន្ធដារ ។ ករណីប្រសិនបើមិនបង់ទេ គាត់គំរាមមិនអនុញ្ញាតឱ្យបន្តរកស៊ី ឬមិនចេញបណ្ណ ប៉ាតង់ឱ្យទេ ! ។ ដូចជា បញ្ហានេះគេ និយាយតែករណីទីសត្តឃាតកាប់គោ ក្របី ជ្រូក ប៉ុណ្ណោះ នៅមានបញ្ហាពុក រលួយជាច្រើនទៀត ដែលពាក់ព័ន្ធនឹង លោក កាន់ សុង ត្រូវនិយាយបន្តទៀតលេខក្រោយ ៕