ខេត្ដស្វាយរៀង ៖ ប្រជាពលរដ្ឋជា ច្រើនគ្រួសារបានចោទប្រកាន់មន្ដ្រីពន្ធ ដារខេត្ដបង់ពន្ធដីក្នុងតំបន់ចុះបញ្ជីជា លក្ខណៈប្រព័ន្ធថ្លៃកប់ពពកនិងសុំឱ្យរាជ រដ្ឋាភិបាលពិនិត្យបញ្ហានេះឡើងវិញ ។
ប្រជា ពលរដ្ឋរស់នៅភូមិគោកល្វៀងសង្កាត់ ព្រៃអង្គញ់ ក្រុងបាវិតបានឱ្យដឹងថា អ្នក រស់នៅតំបន់ទីប្រជុំជនផ្សារជីភូទទួល បានការចុះបញ្ជីជាលក្ខណៈប្រព័ន្ធហើយ ក្រោយពីមន្ដ្រីសុរិយោដីដំណើរការវាស់ វែងចុះបញ្ជីរហូតដល់ដំណាក់កាលចេញបណ្ណកម្មសិទ្ធិឱ្យប្រជាពលរដ្ឋស្រាប់តែ មានមន្ដ្រីពន្ធដារខេត្ដកោះហៅប្រជាពលរដ្ឋម្ដង៥គ្រសារឬ១០គ្រួសារឱ្យទៅបង់ពន្ធដីនៅមន្ទីរពន្ធដារខេត្ដគឺដីនៅ ខាងមុខផ្សារជីភូក្នុងមួយម៉ែត្រការ៉េបង់តម្លៃ៧៥ដុល្លារ ដីរបស់គាត់នេះចែកឱ្យ កូនតាំងពីឆ្នាំ២០០០មកម្ល៉េះមានទំហំ ៤០ម៉ែត្រការ៉េត្រូវបង់ពន្ធចំនួន៣ពាន់ ដុល្លាររូបគាត់ និងអ្នកភូមិបានទៅជួប មន្ដ្រីពន្ធដារខេត្ដកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ តម្រូវឱ្យបង់៧ពាន់ដុល្លារ ពួកគាត់តវ៉ាមិនព្រមបង់ដោយតវាថា បើបង់ពន្ធមួយម៉ែត្រការ៉េតម្លៃ៧៥ដុល្លារ ៩៤០ម៉ែត្រការ៉េស្មើ៧ ០០០ដុល្លាបតើប្រសិនបើលក់ត្រូវលក់មួយម៉ែត្រការ៉េតម្លៃប៉ុន្មាន?មន្ដ្រីរូបនោះអត់ឆ្លើយ ទេ ។ រហូតដល់ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៥មន្ដ្រីរូបនោះបានហៅទៅឱ្យបង់ពន្ធម្ដងទៀតស្រាប់តែបញ្ចុះតម្លៃពី៧ ០០០ដុល្លារនៅត្រឹម៥០០ដុល្លារ។
ទាក់ទិនករណីចោទប្រកាន់របស់ប្រជាពលរដ្ឋនេះដែរលោកគឹមពិសិដ្ឋប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសុរិយោដីខេត្ដបានអោយដឹងថាបញ្ហាចុះបញ្ជីជាលក្ខណៈប្រពន្ធ័នេះមន្ដ្រីសុរិយោដីបានដំណើការចុះបញ្ជីជូនប្រជពលរដ្ឋដល់ដំណាក់កាលចេញបណ្ណ័រួចរាល់ហើយនិងមិនពាក់ពន្ធ័ការបង់ពន្ធដារឡើយគឺពាក់ពន្ធ័តែការបង់សេវាសុរិយោដីក្នុងតំបន់ទីប្រជុំជនផ្សារជីភូដីស្រែមួយម៉ែត្រការ៉េតម្លៃ១០រៀលប៉ុណ្ណោះដីលំនៅដ្ឋានមួយម៉ែត្រការ៉េតម្លៃ២០រៀលលុយខ្មែរប៉ុណ្ណោះ។
រីឯលោក ឥន ទឹម ប្រធានពន្ធដារសាខាខេត្ដស្វាយរៀងបានមានប្រសាសន៍ថា ការបង់ពន្ធដីចុះបញ្ជីមាន៣ប្រភេទទី១្បមានដីមរតកតម្លៃលើសពី២០០រៀលឡើងទៅគឺត្រូវបង់ពន្ធ៤ភាគរយ។ ដីអំណោយពីឪពុកម្ដាយឬបងប្អូនលើសពី១០០លានរៀលឡើងទៅគឺជាប់ពន្ធ៤ភាគរយ។ ទី២ដីទិញលក់នៅទីប្រជុំជន ផ្សារជីភូ ដីលំនៅដ្ឋានមួយម៉ែត្រការ៉េ៧៥ដុល្លារ ដីស្រែមួយម៉ែត្រការ៉េតម្លៃ២៥ដុល្លារដីក្រៅក្រុងមួយម៉ែត្រការ៉េតម្លៃ៥ដុល្លារ។ ដីក្រុងបាវិតដីជុំវិញផ្សារក្នុងមួយម៉ែត្រការ៉េតម្លៃ១៥០ដុល្លា។ ដីក្រុងស្វាយរៀងមួយម៉ែត្រការ៉េតម្លៃ២៥០ដុល្លាហើយការកំណត់តម្លៃបង់ពន្ធគឺគណកម្មការខេត្ដដែលមានមន្ទីរអន្ដរវិស័យមួយចំនួនបានប្រជុំពិភាក្សារកំណត់ប្រភេទដីដាក់តម្លៃបង់ពន្ធដោយមានលោកអភិបាលខេត្ដចូលរួមនិងបានដាក់សំណើស្នើសុំទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានយល់ព្រមឱ្យអនុវត្ដចាប់តាំងពីឆ្នាំ២០១៣រហូតបច្ចុប្បន្ន ចំពោះកន្លែងផ្សេងក្រៅពីចំណុចទីប្រជុំជនគឺបង់ពន្ធតាមតម្លៃទីផ្សារជាក់ស្ដែង ៕