0

លឺថា ​បុគ្គ​លិក​និង​សាស្រ្តា​ចារ្យ​សាកល​វិទ្យាល័យ​បាត់ដំបង​សុំ​ស្នើ​ដក​លោក ​អោ ​វុត្ថា​ ប្រធាន​ការិយាល័យ​រដ្ឋ​បាល​និង​ហិរញ្ញវត្ថុ​ខេត្ត​បាត់​ដំបង​!​

ខេត្តបាត់ដំបងៈ ថ្មីៗនេះមានរឿងរ៉ាវនៃការយករថយន្ដអង្គភាពរបស់រដ្ឋ ពាក់ស្លាកលេខក្រសួងអប់រំយុវជន  និងកីឡា ទៅដឹកឈើប្រណីតខុសច្បាប់ធ្វើឱ្យមុខមាត់សាកលវិទ្យាល័យបាត់ដំបង  អាប់យសដល់សាស្ដ្រាចារ្យ ក៏ដូចជាបុគ្គលិកសិក្សា ។ ដោយសារតែបញ្ហានេះ បុគ្គលិកសិក្សា និងសាស្ដ្រាចារ្យសាកលវិទ្យាល័យបាត់ដំបង ស្នើឱ្យលោករដ្ឋមន្ដ្រី ក្រសួងអប់រំ ដកតំណែងលោក អោ វុត្ថា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញ វត្ថុនៃសាកលវិទ្យាល័យនេះ ។

ប្រភពព័ត៌មានបានឱ្យដឹងថា លោក អោ វុត្ថា ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុបានប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌជាក់ស្ដែងដោយបានប្រើប្រាស់ទ្រព្យសម្បត្ដិ របស់រដ្ឋគឺរថយន្ដម៉ាកឡង់គ្រីស័រ ដែលជាអតីតជារថយន្ដរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្នរថយន្ដ នេះបានបញ្ចូលជាសម្បត្ដិរដ្ឋ ក្រោមក្រសួងអប់រំយុវជន និងកីឡា ដែលបានប្រើ ប្រាស់ដោយសាកលវិទ្យាល័យបាត់ដំបងពាក់ស្លាកលេខ ១៦-២-០២៣៨ ។

កាលពីរាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ រថយន្ដកម្មសិទ្ធិរបស់សាកលវិទ្យា ល័យបាត់ដំបងបើកបរដោយឈ្មោះ បូរ៉ា ក្រោមបង្គាប់បញ្ជាពីលោក អោ វុត្ថា បានប្រព្រឹត្ដល្មើសជាក់ស្ដែងរកស៊ីជួញដូរឈើប្រណីត ដែលខុសទៅនិងច្បាប់ព្រៃឈើ ហើយក៏ត្រូវបានរដ្ឋបាលព្រៃឈើខេត្ដបាត់ដំបងឃាត់បាន ក្នុងពេលកំពុងធ្វើដំណើរ ពីខេត្ដប៉ៃលិនចូលខេត្ដបាត់ដំបង ។ អាជ្ញាធរមានសមត្ថកិច្ចរឹបអូសរថយន្ដ និងឈើ ខុសច្បាប់ទាំងនោះទុកមួយកន្លែងដើម្បីដោះស្រាយ ។

ក្រុមមន្ដ្រីនៃសាកលវិទ្យាល័យបាត់ដំបងបាននិយាយថា វាជាភាពអាម៉ាស់មួយ ដែលប៉ះពាល់ដល់កិត្ដិយសសាកលវិទ្យាល័យ ។ ដូច្នេះក្រសួងអប់រំគួរចាត់វិធាន ការចំពោះបុគ្គល អោ វុត្ថា ដោយមិនត្រូវលើកលែងនោះឡើយ ៕

11924774_904246036290974_1977615449316448698_n

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com