0

លោក ​កៅ សា​រ៉ា​ណា ចាំ​កើប​ប្រមូល​លុយ​ដើរហឺុហារសប្បាយស្រីញី អត់​ខ្វល់​ពី​ភាពអនាធិបតេយ្យ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម !

ខេត្តកោះកុង៖ ថ្មីៗ​នេះ​មាន​ករណី​បែកធ្លាយ​អំពើពុករលួយ​មិន​ធម្មតា​មួយ ចេញពី​ក្រុម​ប៉ូលិស​អន្តោប្រវេសន៍​នៃ​ច្រកទ្វារ​អន្តរជាតិ​ចាំ យាម ខេត្ត​កោះកុង ព្រំដែន​កម្ពុជា​-​សៀម មិនដឹងថា តើ​វា​ជា​ទម្លាប់​ឬក៏​ជា​តម្រូវការ​របស់​ក្រសួង​មហាផ្ទៃ​ដាក់​ចុះ នោះទេ គឺ​ថា​មេ​ប៉ុស្តិ៍​ឋានៈ​ជា​មេ​អន្តោប្រវេសន៍​នៃ​ច្រកទ្វារ​ចាំ​យាម និង​“​ខ្លឹង លឹក និង​ខ្លង ស្រ៊ុន នេះ គឺ​មាន​របប លុយ ១.២០០០០០​រៀល ជា​ប្រចាំ​ថ្ងៃ ដែល​លុយ​នោះ គឺជា​ការ​បាន​ពី​ការ​ជម្រិត​យក​ពីលើ​ញើស​ឈាម​អ្នកជំងឺ​របស់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ពី​ឈ្មួញ​រកស៊ី​ឆ្លងដែន​បាន​យ៉ាង​ត្រូវប៉ាន់​បំផុត ។

ហើយ​បា​រ៉ែ​ន​លុយ​ដែល​មេ​ប៉ុស្តិ៍​កើ​បយក ដាក់​ហោប៉ៅ​ជា​ប្រចាំ​រាល់ថ្ងៃ​នេះ គឺជា​ភាពអនាធិបតេយ្យ​មួយ​យ៉ាង​គម្រក់​មួយ មិន​សមភាព ចំពោះ​មន្ត្រី​អ​ន្តោ ប្រវេសន៍​ថ្នាក់ក្រោម​ប្រចាំ​ច្រក​ទ្វារ​នេះ​ទាល់តែសោះ ។ ព្រោះថា មន្ត្រី​ខាង​ក្រោម គឺជា​អ្នក​ធ្វើ​ប្រឈម​ជេរ​ប៉ះទង្គិច តិះដៀល​រិះគន់​ផ្ទាល់​ពី​ប្រជាពលរដ្ឋ និង​ចេញ​ញើស​ពលកម្ម​ប្រឈម​ផ្លូវ​ច្បាប់​ជា​រៀងរាល់ថ្ងៃ តែ​មេៗ​ដូច កៅ សា​រ៉ា​ណា វិញ​បែរជា​ក្រអឺតក្រទម​បញ្ជា​ផ្តាច់ការ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ត្រូវតែមាន​វិធានការ​ចាប់​ជម្រិត​លុយ​ពី​ប្រជា​ពល រដ្ឋ​ឈ្មួញ​អ្នកជំងឺ​យកលុយ​ឱ្យខាងតែបាន ដើម្បី​ឱ្យ​គ្រប់​របប​លុយ​ប្រចាំថ្ងៃ ១.២០០០០០​រៀល ឱ្យ​មេ កៅ សា​រ៉ា​ណា ដោយ​មិន​ខ្វល់​ពី​កំណែទម្រង់​បើកចំហរ​ជើងមេឃ​ទេសចរណ៍ និង​កំណែទម្រង់​តម្លាភាព​ច្បាប់​រដ្ឋ​បំបាត់​អំពើពុករលួយ ក្នុងរាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​នាយ​ឧត្តមសេនីយ៍ សុខ ផល ជា​អគ្គនាយក​ប៉ូលិសអន្តោប្រវេសន៍​នោះឡើយ ។​

​មន្ត្រី​ផ្ទៃក្នុង​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​នេះ​មួយចំនួន​ទ្រាំលែងបាន និង​មេ កៅ សា​រ៉ា​ណា ដាក់ បញ្ជា​ឱ្យ​គោះ​លុយ​ចាប់​ជម្រិត​លុយ និង​ឱ្យ​កោសរូស​យក​លុយ​ពី​អ្នកជំងឺ​ឆ្លងដែន ពី​ក្រុម​អ្នកទេសចរ ពី​ក្រុម​ឈ្មួញ តូច​-​ធំ ដាក់​គំនាប​ឱ្យ​បង់​ទារ​លុយ​តាម​តែ​ទំនើងចិត្ត​នេះ បាន​ត្អូញត្អែរ និង​លើក​ឡើង ៥-៦​នាក់ តាម​ទូរស័ព្ទ​ឱ្យ ការិយាល័យ​យើង​ដឹង​ក៏​ដូចជា ជូនដំណឹង​ឱ្យ​ក្រសួង​មហាផ្ទៃ​ដឹងថា ទ្រាំ​លែង​បាន​ទៀត​ហើយ គួរ​ណាស់​មាន​ការពិនិត្យ និង​សូម​ឱ្យ​ថ្នាក់​លើ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​ជាបន្ទាន់​ពី​មន្ត្រីប៉ូលិស​តូច​-​ធំ ចំណុះ​អន្តោប្រវេសន៍​ច្រកទ្វារ​នេះ​ទៅ​ប្រាកដជា ដឹង​ហើយ​ថា គឺ​មេ​ប៉ុស្តិ៍​ក្មេង មេ កៅ សា​រ៉ា​ណា អត់​សូវ​ឃើញ​ចូលធ្វើការ​នៅ​ប៉ុស្តិ៍​ច្រកទ្វារ​ចាំ​យាម​ជាប់លាប់​ទេ បន្តិច​រវល់​ថា ប្រជុំ​នៅ​ភ្នំពេញ បន្តិច​ចូល​ថៃ និង​បន្តិច​ណាត់​ស្រី​កំសាន្ត​ដើរលេង​វាយ​ឬ​ក​ក្រអឺតក្រទម​យ៉ាង​សម្បើម យក្ស​ទៅលើ​មន្ត្រី​ចំណុះ​ជា​អនុៗ និង​ថ្នាក់​ក្រោម​ជា​មន្ត្រី​ជំនាញ​យូរ​ឆ្នាំ​ប្រចាំ​ប៉ុស្តិ៍​នេះ​ដែល​មាន​អាយុ​វ័យ​ច្រើន​ផាត់ សម្បក​ដែល​មិន​ឱ្យ​តម្លៃ​ទៅលើ​មន្ត្រី​ណាមួយ​ឡើយ ហា​ឡើង​យកឈ្មោះ​ឪពុក​ខ្នងបង្អែក​មក​គំរាម​បិទមាត់​មន្ត្រី និង​គំរាម​ដក​ប្រសិន​នរណា​មួយ​តមាត់​ដែល​បញ្ហា​អសមត្ថភាព​លោភ​មោទនៈភាព និង​អំណាច​ជា​មេ​ប៉ុស្តិ៍​គ្មាន​សីល ធម៌ ម្តង​បញ្ហា​ថ្នាំងថ្នាក់​ក្នុង​រចនាសម្ព័ន្ធ​ការងារ​ផ្ទៃក្នុង​អន្តោប្រវេសន៍​យ៉ាង​ការិយាធិបតេយ្យ​បែបនេះ មិនគួរ​បើ​ថ្នាក់ លើ​មើលរំលង​សកម្មភាពរ​បស់​លោក កៅ សា​រ៉ា​ណា កូន​របស់​លោក កៅ ខុន​ដា​រ៉ា នោះទេ ! ។

​ដូចជា បញ្ហា​អនាធិបតេយ្យ​នៃ​ការបញ្ជា​ឱ្យ​ជម្រិត​ជន​ឆ្លងដែន​ដោយ​គ្មាន​តម្លាភាព​មួយ​ទៀត គឺ​ពេល​បាន លុយ ១.២០០០០០​រៀល ជា​ប្រចាំ​ថ្ងៃ​ហើយ គឺ​មេ កៅ សា​រ៉ា​ណា អត់​ខ្វល់​អា​ក្រុម​អ្នក​ធ្វើ​ឯង​ហ្មត់​ហ៊ិ​ន​ណា អញ​មេ​ប៉ុស្តិ៍​គ្មាន​ឈឺក្បាល មន្ត្រី​ណា​បាន​ប៉ុន្មាន នរណា​អត់លុយ គ្មាន​បញ្ហា​ធ្វើ​យ៉ាងណា​កុំឱ្យ​តែ​អត់​របប​លោកនាយ ដើរចោល​ការងារ​១​អាទិត្យ​-២​អាទិត្យ​ក៏​គ្មាន​បញ្ហា​ដែរ ព្រោះ​មាន​សេនាធិការ​ជា​អនុ​រាយការណ៍​តាម​ទូរស័ព្ទ និង​មិន​ភ្លេចគុណ​លុយ​ឱ្យ​មេ​ប៉ុស្តិ៍ ១​ថ្ងៃ ១.២០០០០០​រៀល​ផង ។​

art33.1

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com