បន្ទាយមានជ៍យ៖ កាលពីពេលថ្មីៗនេះលេចឮការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមប្រជាពលរដ្ឋ និងមន្ត្រីដោយធ្វើការរិះគន់ និងចង្អុលយ៉ាងចំ ៗមុខទៅលើថ្នាក់ខេត្ត និងមេក្រសួងសុរិយោដីថា បានឃុបឃិតប្រព្រឹត្តអំពើពុករលួយយ៉ាងកំពូល តែងតាំងជន កំហូចពុករលួយ អតីតមេភូមិបាលក្រុងប៉ោយប៉ែត ឱ្យឡើងជាប្រធានមន្ទីរសុរិយោដីថ្នាក់ខេត្តយ៉ាងមិនគួរឱ្យជឿបាន ទាល់តែសោះនោះ ។
នៅឯក្រុងប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យនោះវិញ ថ្វីបើថ្នាក់ខេត្ត និងក្រសួងឃុបឃិតគ្នាស៊ុមគ្រលុំតែង តាំងជនកំពូលពុករលួយ ប្រាក់ ប៉ូលី នោះ ផ្ទុយពីប្រជាពលរដ្ឋ និងមន្ត្រីបានធ្វើការរិះគន់យ៉ាងឥតសំចៃមាត់ថា ប្រហែលថ្នាក់អាជ្ញាធរ និងក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខ្វះធនធានមនុស្សខ្លាំងណាស់ ឬ បានជានាំគ្នាជ្រើសតាំងជនល្បីឈ្មោះ សំបូររឿងពុករលួយរុំខ្លួននោះឱ្យធ្វើជាប្រធានមន្ទីរសុរិយោដីថ្នាក់ខេត្តទៅកើត ។
ជុំវិញការរិះគន់ដដែលនោះបានទម្លាយឱ្យដឹងទៀតថា ធាតុពិតរឿងសកម្មភាពប្រព្រឹត្តអំពើពុករលួយ ក្នុងការងារជាមេភូមិបាលរបស់នាយ ប្រាក់ ប៉ូលិស គួរណាស់ត្រូវបានដាក់ទោសហើយកំហុសឆ្គងក្នុងការងារគ្រប់ គ្រង ភូមិបាលសំណង់ អភិវឌ្ឍន៍ទីក្រុងលំនៅដ្ឋានក្នុងការឃុបឃិតចុះហត្ថលេខា ចេញប្លង់ និងការគ្រប់គ្រងដីធីរដ្ឋ គឺបង្កើតជាកំហុសឆ្គងជាច្រើនដូចជា ធ្វើជាមិនដឹងមិនឮធុរលុង និងបណ្តោយជាដើម ៘ នេះគឺជាអំណាច ស្ថិតក្នុងការគ្រប់គ្រងរបស់មេភូមិបាលក្រុងប៉ោយប៉ែតទាំងអស់ ។ ហើយដែលសរុបគ្រប់រឿងរ៉ាវទាំងអស់ គឺសុទ្ធតែ ក៏កើតចេញពីការគ្រប់គ្រងដ៏អសមត្ថភាពរបស់លោក ប្រាក់ ប៉ូលី ទាំងអស់ ។
ដោយឡែក ជាការកត់សម្គាល់មិនធម្មតានោះ គឺរាល់សកម្មភាពអំពើពុករលួយដូចការលើកឡើងខាងលើ នោះ គឺកើនរាប់សិបសំណុំរឿងដែលគួរត្រូវបានក្រសួងដាក់ទណ្ឌកម្ម ។ ព្រោះថា រាល់ៗទង្វើពុករលួយឃុបឃិតរបស់ ប្រាក់ ប៉ូលី បានបង្កទៅជាភាពអនាធិបតេយ្យប្តឹងផ្តល់បង្កើតជាទំនាស់វឹកវរសាងភាពក្តៅក្រហាយ ឈឺចាប់ដល់ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំបង្កការរំខានអសន្តិសុខដល់សុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យទាំងមូល មិនគួរណាក្រុម អាជ្ញាធរ និងមេក្រសួងសុរិយោដីបិទភ្នែកបំពានទុក្ខវេទនាភាពអនាធិបតេយ្យទៅតែងតាំងជនពុករលួយ ប្រាក់ ប៉ូលី ដូចបង្កើនឥទ្ធិពល ឱ្យជននោះប្រព្រឹត្តអំពើពុករលួយជាបន្តនោះទេ ! ។
មិនតែប៉ុណ្ណោះ ដោយសារទង្វើពុករលួយព័ទ្ធជុំវិញខ្លួន ប្រាក់ ប៉ូលី រហូតបង្កជាទំនាស់ប្តឹងផ្តល់ធំដល់ថ្នាក់បង្ហូរឈាម រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ និងឈ្មួញឧកញ៉ា មានអំណាចមួយចំនួន ដោយតែទង្វើមុខលុយក្នុងការងារគ្រប់គ្រងដីធ្លី ភូមិបាលក្នុងក្រុងប៉ោយប៉ែត តថ្លៃដីត្រូវប៉ាន់នោះ បានធ្វើឱ្យ ប្រាក់ ប៉ូលិស បានក្លាយជាសេដ្ឋីក្មេង ហើយរឿងពុករលួយជុំជិត ខ្លួននេះ ក៏ត្រូវបានក្រុមសារព័ត៌មានចុះផ្សាយហើយក៏មានក្រុមអធិការកិច្ចចុះស្រាវជ្រាវមួយលើកជាពីរលើកមកហើយ ។ ប៉ុន្តែលទ្ធផលពុករលួយរបស់ ប្រាក់ ប៉ូលី ដែលសំបូរលុយបានប្រើឥទ្ធិពលលុយ ធ្វើឱ្យក្រុមអធិការកិច្ចងងឹតមុខជាបន្តបន្ទាប់ ហើយប្រែក្លាយភាពអនាធិបតេយ្យ ការអសមត្ថភាព និងអំពើពុករលួយ គួរត្រូវកាត់ទោសនោះទៅជាមានគុណសម្បត្តិ ដ៏ឧត្តុង្គឧត្តម និងត្រូវបានតែងតាំងជាប្រធានមន្ទីរសុរិយោដីយ៉ាងគឃ្លើនបំផុត ជាន់ឈ្លីពីលើស្ថាបនិកមន្ត្រីអតីតភាពការងារ ចំណុះមន្ទីរជាអនុយូរៗដុះស្លែប្រចាំខេត្តបន្ទាយមានជ័យ ដែលមានជំនាញគ្រប់គ្រងប្លង់មេភូមិបាល និងសុរិយោដីយ៉ាងគ្រហើ ៗ ដែលអំពើពុករលួយរបស់ក្រសួងក្រោមការឃុបឃិតតែងតាំងបក្ខពួកពុករលួយដោយសារតែអំណាចលុយរបស់ប្រាក់ ប៉ូលី មិនអាចឱ្យមន្ត្រីរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទទួលយកបានឡើយ ។
បើតាមរបាយការណ៍ចុងក្រោយនេះបានឱ្យការិយាល័យរបស់យើងដឹងទៀតថា មូលហេតុអំពើពុករលួយរបស់ ប្រាក់ ប៉ូលី រុំកោះព័ទ្ធខ្លួនហើយបែរជាគ្មានទោស និងត្រូវបានតែងតាំងជាប្រធានសុរិយោដីខេត្តនោះ គឺដោយសារតែអំណាចលុយ ៥០០០០ដុល្លារ និងខ្នងបង្អែកជួយជ្រោមជ្រែងផងនោះ ទើបធ្វើឱ្យរដ្ឋមន្ត្រីទន់ចិត្ត និងត្រូវបានតែងតាំងជាប្រធានមន្ទីរនោះ ។